Trending now

ប៉ុស្តិ៍ទូរទស្សន៍ BBC ផលិតខ្សែភាពយន្តអំពី Phong Nha - Ke Bang ដើម្បីចាក់បញ្ចាំងទូទាំងពិភពលោក

07:00 | 24/02/2022 យោងតាមវិឡូសំលេងវៀតណាម

ក្រុមអ្នកផលិតភាពយន្តមានវត្តមាននៅ Phong Nha - Ke Bang ដើម្បីថតឈុតឆាកនៃរូងភ្នំដ៏ធំបំផុតរបស់ពិភពលោក ប្រព័ន្ធបរិស្ថានល្អាងខាងក្នុង រួមជាមួយនឹងឈុតឆាកជាក់ស្តែងនៃភ្នំថ្មកំបោរ និងប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចរបស់ Phong Nha - Ke Bang រួមទាំងសត្វនៅក្នុងបេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ។

ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong
ក្រុមការងារភាពយន្តរបស់ BBC កំពុងផលិតភាពយន្តឯកសារអំពីបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang (រូបថត៖ sggp.org.vn)
ក្រុមការងារភាពយន្តរបស់ BBC កំពុងផលិតភាពយន្តឯកសារអំពីបេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang (រូបថត៖ sggp.org.vn)

ភាពយន្តឯកសារមួយឈុតអំពីធម្មជាតិ បេតិកភណ្ឌធម្មជាតិពិភពលោក Phong Nha - Ke Bang កំពុងត្រូវបានក្រុមហ៊ុនភាពយន្តរបស់ BBC Landmark Natural History Series អនុវត្តន៍ដើម្បីចាក់បញ្ចាំងជូនអ្នកទស្សនាជុំវិញពិភពលោក។ ក្រុមអ្នកផលិតភាពយន្តមានវត្តមាននៅ Phong Nha - Ke Bang ដើម្បីថតឈុតឆាកនៃរូងភ្នំដ៏ធំបំផុតរបស់ពិភពលោក ប្រព័ន្ធបរិស្ថានល្អាងខាងក្នុង រួមជាមួយនឹងឈុតឆាកជាក់ស្តែងនៃភ្នំថ្មកំបោរ និងប្រព័ន្ធអេកូឡូស៊ីព្រៃត្រូពិចរបស់ Phong Nha - Ke Bang រួមទាំងសត្វនៅក្នុងបេតិកភណ្ឌធម្មជាតិពិភពលោកផងដែរ។ លោក Theo Thomas Webb ដែលជាផលិតកររបស់ BBC បាននិយាយថា សមាជិករបស់ខ្លួនដែលអនុវត្តន៍កម្មវិធីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ធម្មជាតិដ៏អស្ចារ្យនៃរូងភ្នំ ព្រៃបុរាណ ប្រព័ន្ធអេកូឡូស៊ីចម្រុះ និងវិសេសវិសាលរបស់ Phong Nha Ke Bang។

គោលដៅនៃខ្សែភាពយន្តនៅ Quang Binh នេះ គឺដើម្បីណែនាំបទពិសោធន៍ធម្មជាតិ និងអាថ៌កំបាំងនៃ Phong Nha - Ke Bang ដែលត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ពីរដង ជាបេតិកភណ្ឌធម្មជាតិពិភព លោក។ គ្រោងនឹងមានអ្នកទស្សនាចំនួន ៥០០ លាននាក់នៅទូទាំងពិភពលោកនឹងទស្សនាខ្សែភាពយន្តនេះ។ ហើយភាពយន្តឯកសារនេះត្រូវបានគេរំពឹងថានឹងត្រូវបាន BBC ចាក់បញ្ជាំងនៅត្រីមាសទី ៤ ឆ្នាំ ២០២២៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី