Trending now

វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង Covid-19

10:13 | 22/02/2022

យោងតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅទីក្រុងហាណូយ ប្រទេសអូស្ត្រាលីទើបតែបានសម្រេចការសន្យារបស់ខ្លួនក្នុងការចែករំលែកវ៉ាក់សាំង Covid-19 ចំនួន ៧.៨ លានដូសជាមួយប្រទេស វៀតណាម។

ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19 ប្រទេសអាល្លឺម៉ង់ជួយឧបត្ថម្ភនិស្សិត VGU ក្នុងអំឡុងពេលជំងឺរាតត្បាត Covid -19
ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស ប្រទេសវៀតណាមបានទទួលវ៉ាក់សាំង Covid -19 ប្រហែល ៩០ លានដូស

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម លោកស្រី​ Robyn Mudie បានសង្កត់ធ្ងន់ថា “អូស្ត្រាលីគឺជាមិត្តជិតស្និទ្ធ និងជាដៃគូរបស់វៀតណាម។ យើងនឹងបន្តរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ វៀតណាមបានបោះជំហានយ៉ាងខ្លាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង Covid-19 របស់ខ្លួន ហើយខ្ញុំមានមោទនភាពដែលអូស្ត្រាលីអាចរួមចំណែកក្នុងការងារដ៏សំខាន់នេះ។ ការការពារអាយុជីវិត និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ចមានសារៈសំខាន់ណាស់​”

វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងក្នុងយុទ្ធនាការចាក់វ៉ាក់សាំង Covid-19
តំណាងអង្គការ UNICEF លោកស្រី Rana Flowers និងលោកស្រី​ឯកអគ្គរដ្ឋទូត Robyn Mudie

ទន្ទឹមនឹងនោះ ប្រធានតំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) វៀតណាម លោកស្រី Rana Flowers បានថ្លែងអំណរគុណដល់អូស្ត្រាលីដែលបានចែករំលែកវ៉ាក់សាំង Covid-19 ជាមួយវៀតណាម ហើយបានវាយតម្លៃថា វៀតណាមបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការការពារធានានូវការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងការប្រើប្រាស់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព៕

kh.qdnd.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ