Trending now

បណ្តា​ក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនជាស្រេច តភ្ជាប់ជើង​​ហោះហើរអន្តរជាតិធម្មតាទាំងអស់ឡើង​វិញ​

09:14 | 17/02/2022 យោងតាមវិឡូសំលេងវៀតណាម

បន្ទាប់ពីវៀតណាមដកការរឹតបន្តឹងលើការធ្វើអាជីវកម្មចំពោះជើងហោះហើរអន្តរជាតិ តំណាងក្រុមហ៊ុន Bamboo Airways បានបញ្ជាក់ថា ក្រុមហ៊ុនបានរៀបចំធនធានតាំងពីដំបូងយ៉ាងហ្មត់ចត់ ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ។ ក្រុមហ៊ុនបានចាត់ទុកថា នេះគឺជាដំណើរការចាំបាច់ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។

ក្រុមបាល់ទាត់ជម្រើស​ជាតិ​នារីវៀតណាមវិល​ត្រឡប់មកប្រទេស​វិញ ក្រោយឈ្នះសំបុត្រចូលរួម​ការ​ប្រកួតបាល់ទាត់ World Cup នារីឆ្នាំ ២០២៣​ ក្រុមបាល់ទាត់ជម្រើស​ជាតិ​នារីវៀតណាមវិល​ត្រឡប់មកប្រទេស​វិញ ក្រោយឈ្នះសំបុត្រចូលរួម​ការ​ប្រកួតបាល់ទាត់ World Cup នារីឆ្នាំ ២០២៣​
ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី
រូបភាព៖ TTXVN
រូបភាព៖ TTXVN

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Vietravel Airline កំពុងធ្វើការជាមួយដៃគូនិងទីផ្សារ ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់វៀតណាម និងពីវៀតណាមទៅកាន់ទីផ្សារបើកចំហដូចជា ថៃ និងឥណ្ឌូនេស៊ី នៅចុងត្រីមាសទីពីរ ហើយទៅកាន់ទីផ្សារនៅតំបន់អាស៊ីភាគឦសានចាប់ពីត្រីមាសទីបីឆ្នាំ២០២២។

រីឯក្រុមហ៊ុន Pacific Airlines វិញ តំណាងក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់ឲ្យដំណើរការជើងហោះហើរធម្មតាទៅកាន់ទីក្រុងបាងកក(ថៃ)រួចហើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងរៀបចំផែនការ ដើម្បីដាក់ឱ្យដំណើរការផ្លូវហោះហើររវាងទីក្រុងហូជីមិញ និងសិង្ហបុរី តៃវ៉ាន់(ចិន) និងប្រទេសដទៃទៀតក្នុងតំបន់ ក្នុងពេលឆាប់ៗនេះ ។

យោងតាមនាយកដ្ឋានអាកាសចរណ៍វៀតណាម ប្រទេសភាគច្រើនដែលវៀតណាមស្នើឱ្យស្ដារផ្លូវអាកាសឡើងវិញ បានយល់ព្រមហើយ។ បច្ចុប្បន្ននេះ ផ្លូវហោះហើរទៅកាន់ទ្វីបអឺរ៉ុប អូស្ត្រាលី និងសហរដ្ឋអាមេរិកត្រូវបានដំណើរការ ហើយនាពេលខាងមុខនឹងមានផ្លូវហោះហើរអន្តរជាតិទៅកាន់ទីផ្សារថ្មីៗដូចជា មជ្ឈិមបូព៌ា និងទួរគី ថៃមទៀត៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ