Trending now

ក្រុមបាល់ទាត់ជម្រើស​ជាតិ​នារីវៀតណាមវិល​ត្រឡប់មកប្រទេស​វិញ ក្រោយឈ្នះសំបុត្រចូលរួម​ការ​ប្រកួតបាល់ទាត់ World Cup នារីឆ្នាំ ២០២៣​

10:04 | 11/02/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាមបានវិលត្រឡប់មកមាតុប្រទេសវិញ ក្រោយបំពេញភារកិច្ចដោយជោគជ័យ ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលបានចុះឈ្មោះ ចូលរួមវគ្គផ្តាច់ព្រ័ត្រ FIFA World Cup នារីឆ្នាំ២០២៣។

ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១ ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១
ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ ឋានៈ និងកិត្យានុភាពរបស់វៀតណាមមួយថ្ងៃកាន់តែកើនឡើងខ្ពស់នៅលើឆាកអន្តរជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម។ (រូបថត៖ VTC)
ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម។ (រូបថត៖ VTC)

ថ្លែងមតិក្នុងពិធីទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានសង្កត់ធ្ងន់ថា ជ័យជំនះរបស់ក្រុមបាល់ទាត់ជម្រើសជាតិនារី គឺជាជ័យជំនះដ៏ត្រចះត្រចង់ បង្ហាញពីការខិតខំប្រឹងប្រែង និងឆន្ទៈមោះមុតរបស់ក្រុមបាល់ទាត់នារី ក្នុងបរិបទមុននឹងទៅប្រទេសឥណ្ឌាដើម្បីចូលរួមការប្រកួត សមាជិកក្រុមជាងពាក់កណ្តាលបានឆ្លងជំងឺកូវីដ-១៩។

យោងតាមកម្មវិធី នារសៀលថ្ងៃដដែលនោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបសំណេះសំណាល និងលើកសរសើរបាល់ទាត់ជម្រើសជាតិក្រុមនារី នៅទីស្តីការរដ្ឋាភិបាល។

យោងតាមសហព័ន្ធកីឡាបាល់ទាត់វៀតណាមផងដែរ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh បានចុះហត្ថលេខាលើសេចក្តីសម្រេច ប្រគល់វិញ្ញាបនបត្ររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជូនដល់បុគ្គលចំនួន ២៩នាក់ ដែលមានស្នាដៃឆ្នើមក្នុងការប្រកួតបាល់ទាត់នារីជើងឯកទ្វីបអាស៊ី និងដណ្ដើមបានសិទ្ធិចូលរួមការប្រកួត FIFA World Cup នារី ឆ្នាំ ២០២៣៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ