Trending now

ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១

12:07 | 03/02/2022 ហេង វុធ្ធី

នាយប់ថ្ងៃទី ១ ខែកុម្ភៈ ក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមរបស់គ្រូបង្វឹក លោក Park Hang-seo និងកូនសិស្សបានយកឈ្នះលើក្រុមជម្រើសជាតិចិនក្នុង លទ្ធផល ៣-១ នៅពហុកីឡដ្ឋានជាតិ My Dinh (ហាណូយ) ក្នុងក្របខណ្ឌការប្រកួត វគ្គជម្រុះចុងក្រោយនៃ FIFA World Cup ២០២២ ប្រចាំតំបន់អាស៊ី។

នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់ នំអន្សមឆ្ងាញ់ពិសារ និងការថតរូបជាមួយផ្កាម៉ាក់ខៃនិងដើមឈើក្រូចឃ្វិចប្រកបដោយស្អាតណាស់
លោក  Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ! លោក Trieu Khien (ចិន)៖ ជនជាតិចិនជាច្រើននាក់ដែលធ្វើការនៅប្រទេសវៀតណាមបានចាត់ទុកនេះជាស្រុកកំណើតទីពីររបស់ពួកគេរួចហើយ!
ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ចុះទៅកាន់ទីលានដើម្បីអបអរសាទរនិងជូនអាំងប៉ាវចំពោះក្រុមបាល់ទាត់វៀតណាម។ (រូបថត៖ VFF)

ក្ដីសប្បាយរីករាយ សម្រាប់ក្រុមទាំងមូល ក៏ដូចជាអ្នកស្នេហា បាល់ទាត់វៀតណាម កាន់តែកើនឡើងជា ច្រើនដងទៀតនៅពេលដែលក្រុមជម្រើសជាតិវៀតណាមដណ្ដើមបានពិន្ទុដំបូងនៅចំថ្ងៃទី ១ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អញ្ជើញទស្សនាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិ My Dinh ភ្លាមៗបន្ទាប់ពីការ ប្រកួតបានបញ្ចប់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បាន ចុះទៅកាន់ទីលានដើម្បីអបអរសាទរចំពោះជ័យជម្នះរបស់ក្រុមបាល់ទាត់វៀតណាម ហើយថ្លែងអំណរគុណដល់គ្រូបង្វឹក និងកីឡាករទាំងអស់ដែលបានប្រកួតអស់ពីកម្លាំង កាយចិត្តដើម្បីប្រទេសជាតិ ព្រមទាំងជូនពរឲ្យក្រុមបន្តទទួលបានជោគជ័យក្នុងឆ្នាំ ២០២២ផងដែរ។

ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម បានយកឈ្នះចិនដ៏គួរភ្ញាក់ផ្អើលក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតជម្រុះ FIFA World Cup តំបន់អាស៊ីលនៅថ្ងៃទី១ ខែកុម្ភៈ។ បរាជ័យយ៉ាងអាម៉ាស់នេះ បានធ្វើឱ្យចិនត្រូវអស់ឱកាសប្រជែងកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោកឆ្នាំ២០២២ នៅកាតា។

ជ័យជម្នះរបស់វៀតណាមជាលើកដំបូងក្នុងការប្រកួតជម្រុះលើកទី៨ពូល B បានបញ្ចប់ក្តីសុបិនរបស់ចិនដើម្បីឡើងទៅ World Cup នៅកាតាចុងឆ្នាំនេះ។ ខណៈសល់ពីរប្រកួតទៀត ប៉ុន្តែចិនតាមពីក្រោយក្រុមលេខ៣អូស្ត្រាលីចំនួន១០ពិន្ទុឯណោះ។

ឆ្លងកាត់ការប្រកួតជម្រុះ៨លើកក្នុងពូល B គេបានរកឃើញ ចិន វៀតណាម និងអូម៉ង់ អស់ឱកាសឡើងទៅប្រទេសកាតាឆ្នាំ២០២២រៀងខ្លួន។​ អូម៉ង់ស្ថិតនៅចំណាត់ថ្នាក់ទី៤មាន៨ពិន្ទុ ចិននៅលេខ៥មាន៥ពិន្ទុ ឯវៀតណាមនៅបាតតារាងមាន៣ពិន្ទុ។

ចិន អស់ឱកាសទៅ World Cup នៅកាតា ក្រោយចាញ់​វៀតណាម​យ៉ាងអាម៉ាស់ ៣-១

៣ក្រុមផ្សេងទៀតរួមមានអារ៉ាប៊ីសាអូឌីត ជប៉ុន និងអូស្ត្រាលីដែលស្ថិតនៅលេខរៀងទី១ដល់ទៅ៣ក្នុងពូល B ត្រូវបន្តប្រជែងគ្នាយក២កៅអីទៅ World Cup ឆ្នាំ២០២២ដោយស្វ័យប្រវត្តិ និងមួយកៅអីសម្រាប់វគ្គ play-off បន្តទៀត។

អារ៉ាប៊ីសាអូឌីត ឈរកំពូលតារាងពូល B មាន១៩ពិន្ទុ តាមពីក្រោយដោយជប៉ុនដែលមាន១៨ពិន្ទុ និងលេខ៣អូស្ត្រាលីរកបាន១៥ពិន្ទុ។

គិតត្រឹមថ្ងៃទី២ ខែកុម្ភៈនេះ គេបានរកឃើញក្រុមចំនួន១៥ហើយ ក្នុងចំណោម៣២ក្រុម ដែលបានកៅអីទៅកាតា ខែវិច្ចិកា។ កូរ៉េខាងត្បូងជាប្រទេសទី១៥ដែលទទួលបានកៅអីស្វ័យប្រវត្តិ និងជាប្រទេសទី២នៅអាស៊ីបន្ទាប់ពីអ៊ីរ៉ង់។

១៥ក្រុមដែលតំណាង់១៥ប្រទេស បានសិទ្ធិទៅ World Cup ឆ្នាំ២០២២ រួមមាន ប្រេស៊ីល អាហ្សង់ទីន បែលហ្ស៊ិក អង់គ្លេស ដាណឺម៉ាក ក្រូអាស៊ី បារាំង អាល្លឺម៉ង់ ហូឡង់ អ៊ីរ៉ង់ ស៊ែប៊ី អេស្ប៉ាញ ស្វ៊ីស កូរ៉េខាងត្បូង និងម្ចាស់ផ្ទះកាតា៕

ហេង វុធ្ធី

VOV5/ThmeyThmey

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម