Trending now

ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី

22:53 | 22/04/2021 ហេង វុធ្ធី

កម្ពុជា និង​វៀតណាម​ចាប់​ផ្តើម​ដំណើរការ​នាំចូល​បន្លែ​ឡើង​វិញ បន្ទាប់​ពី​ភាគី​វៀតណាម​បាន​សម្រេច​ផ្អាក​ការ​នាំចេញ​បន្លែ​កាល​ពី​ថ្ងៃ​ចន្ទ។

ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​ ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​
វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ វៀតណាម​រំពឹង​ខ្ពស់​លើ​ការ​នាំចេញ​អង្ករ​កើន​ឡើង​ក្នុង​ឆ្នាំ​នេះ
ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី
ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី

ការ​បើក​ឲ្យ​មាន​ការ​នាំចូល​បន្លែ​ស្រប​ពេល​ការ​ផ្គត់ផ្គង់​បន្លែ​ក្នុង​ស្រុក​កំពុង​ប្រឈម​នឹង​ការ​ដឹក​ជញ្ជូន ដោយសារ​វិធានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​រាត​ត្បាត​ជំងឺ​កូវីដ ១៩។

លោក សែ ឈុនទ្រី ប្រធាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃធំ (ខេត្ត​កណ្តាល) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី ២១ ខែ​មេសា​នេះ វៀតណាម​បាន​អនុញ្ញាត​ឲ្យ​នាំ​បន្លែ​ចូល​មក​កម្ពុជា​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​វៀតណាម​ផ្អាក​រយៈពេល ២ ថ្ងៃ ក្រោយ​ពី​ផ្សារ​ដើមគរ និង​ផ្សារ​នាគមាស​ដែល​ផ្សារ​បោះ​ដុំ​បន្លែ​ធំ​ជាង​គេ​ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ក្រោយ​ពី​រក​ឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូវីដ ១៩។

លោក​ឲ្យ​ដឹង​ថា៖ «ឥឡូវ​គាត់​បើក​ឲ្យ​នាំចូល​វិញ​ហើយ​ នៅ​ថ្ងៃ​នេះ (២១) គាត់​បាន​ជូន​ដំណឹង​មក​យើង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ហើយ​កិច្ចការ​នេះ​ខ្ញុំ​ក៏​បាន​រាយការណ៍​ជូន​លោក​អភិបាល​ខេត្ត​រួច​ហើយ​ដែរ»។

លោក ឈុនទ្រី ឲ្យ​ដឹង​ថា ការ​នាំចូល​បន្លែ​ចម្រុះ​ពី​វៀតណាម​តាម​ច្រក​ព្រំដែន​ជ្រៃធំ​ជា​មធ្យម ២០ តោន ក្នុង ១ ថ្ងៃ ដើម្បី​ផ្គត់ផ្គង់​មក​ទីផ្សារ​នៅ​កម្ពុជា។

លោក​និយាយ​ថា៖ «បន្លែ​នាំចូល​ពី​វៀតណាម​គេ​បោះ​ដុំ​ឲ្យ​ខ្មែរ​យើង​ដែល​មក​ចាំ​ដឹក​នៅ​ច្រក​ព្រំដែន​ជា​រៀងរាល់​ព្រឹក​សម្រាប់​ចែកចាយ​បន្ត​នៅ​ទីផ្សា​ស្រុក​យើង»។

ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី
ប្រទេស​វៀតណាម ចាប់​ផ្តើម​បើក​ការ​នាំចេញ​បន្លែ​មក​កម្ពុជា​វិញ បន្ទាប់​ពី​ផ្អាក​រយៈពេល​ខ្លី

កម្ពុជា​ចាំបាច់​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ប្រមាណ ២០ ភាគរយ ដើម្បី​បំពេញ​តម្រូវ​ការ​ក្នុង​ស្រុក ព្រោះ​កម្ពុជា​អាច​ផលិត​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុង​ស្រុក​បាន​ចន្លោះពី ៧៥ ទៅ ៨០ ភាគ​នៃ​តម្រូវ​ការ​សរុប ១ លាន​តោន ក្នុង ១ ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

សេចក្តី​ប្រកាស​ព័ត៌​មាន​ឲ្យ​ដឹង​ថា កម្ពុជា​មិនមែន​នាំចូល​បន្លែ​គ្រប់​មុខ​នោះ​ទេ ពោល​គឺ​នាំចូល​ប្រភេទ​បន្លែ​តំបន់​ត្រជាក់​មួយ​ចំនួន​ដែល​ពិបាក​ដាំដុះ​បាន​នៅ​កម្ពុជា និង​នៅ​រដូវ​វស្សា​ដែល​មិន​មាន​លក្ខណៈ​អំណោយ​ផល​សម្រាប់​ផលិត​កសិកម្ម។

កញ្ញា ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village ដែល​ជា​អ្នក​ផ្គត់ផ្គង់​បន្លែ​បោះដុំ​ក្នុង​ស្រុក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា ចាប់​តាំង​ពី​បិទ​ផ្សារ​ដើមគរ និង​នាគមាស ការ​បោះដុំ​បន្លែ​បាន​ធ្លាក់ចុះ​ដោយសារ​ការ​រឹត​បន្តឹង​ការ​ធ្វើ​ចរចារណ៍​ដែល​មិន​អាច​ដឹក​បន្លែ​ពី​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ។

កញ្ញា​និយាយ​ថា៖ «ខ្ញុំ​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន ដើម្បី​អាច​ដឹក​បន្លែ​ដាក់​នៅ​តាម​ផ្សារ​ទំនើប​នានា​នៅ​ទីក្រុង​ភ្នំពេញ»។

ហេង វុធ្ធី

VNA/Postkhmer

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស