Trending now

ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​

00:06 | 28/03/2021 ហេង វុធ្ធី

នាគារពិភពលោក​បាន​អះអាងថា​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែល​កំពុងតែ​ទទួលបាន​នូវ​ប្រព័ន្ធ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត ដែលមាន​តម្លៃ​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក ក្នុងចំណោម​ប្រទេស ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​។​

កម្ពុជាដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្ កម្ពុជាដាក់​ឱ្យ​ប្រើប្រាស់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្
ធនាគារពិភពលោក៖  សេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩ ធនាគារពិភពលោក៖ សេដ្ឋកិច្ចរបស់កម្ពុជា នឹងងើបឡើងវិញ ប្រហែលជិត៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរងប៉ះពាល់ពីជំងឺកូវីដ-១៩
ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​
អ្នក​ប្រើប្រាស់​ទូរស័ព្ទ និង​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​នៅ​កម្ពុជា​បន្ត​មាន​កើន​ខ្ពស់

នៅក្នុង​របាយការណ៍​ចេញផ្សាយ​ពី​ទីក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ពុធ​ធនាគារ​នេះ បាន​និយាយថា ចំនួន​ទិន្នន័យ​ដែល​អ្នកប្រើប្រាស់​បាន​ប្រើរ​វា​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ដែល​បាន​ផ្តល់ជូន​នៅ​ទូទាំង​ទីផ្សារ​ផ្សេងៗ​គ្នា តាម​ពេលវេលា និង តាម​តំបន់​។​

​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹងថា “​នៅ​ប្រទេស​កម្ពុជា​ការប្រកួតប្រជែង​ខ្លាំង​បានធ្វើឱ្យ​តម្លៃ​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ក្នុង​មួយ​ជី​ហ្គា​បៃ​ថយចុះ​ពី ៤.៥៦ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៣ ដល់​កម្រិត​ទាប​បំផុត​មួយ​នៅលើ​ពិភពលោក គឺ​០,១៣ ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ដែល​ជំរុញ​ការប្រើប្រាស់​ទិន្នន័យ​ដល់ ៦,៩ ជី​ហ្គា​បៃ​ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយខែ​ពោលគឺ​ការប្រើប្រាស់​ទិន្នន័យ​ចល័ត​ខ្ពស់បំផុត​សម្រាប់​មនុស្ស​ម្នាក់ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ឬ​ពាក់កណ្តាល​ទាប​” ។​

​របាយការណ៍​នេះ​បាន​បន្ថែមទៀតថា “​ការកើនឡើង​នេះ​ត្រូវបាន​សម្រេច​តាមរយៈ​ការរួមបញ្ចូល​គ្នា​នៃ​វិធានការណ៍​ដូចជា​ការផ្លាស់ប្តូរ​វិសាល​ភាព​និង​អ្នកប្រើប្រាស់​ទៅ 4G ដើម្បី​សម្រេចបាន​នូវ​ថ្លៃដើម​ប្រតិបត្តិការ​ទាប ការងារ​សាងសង់​ខាងក្រៅ​និង​ការផ្លាស់ប្តូរ​សូ​ហ្វ​វែ​រ មួយចំនួន​”។

ស្រប​ពេល​កំណើនប្រជាជន​មានការ​កើនឡើង ហើយ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​សំបូរ​បែប​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ប្រើប្រាស់​ស៊ី​មកា​ត​ទូរស័ព្ទ​និង​ចំនួន​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។ ​តួយ៉ាង​គិត​ត្រឹម​ចុងឆ្នាំ​២០១៩​អ្នក​ប្រើ​ទូរស័ព្ទ​កើន​រហូត​ដល់​ជាង​២២​លាន​ស៊ី​មកា​ត​កើនឡើង​ប្រមាណ​ជាង​១៣%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក អ៊ឹម វុ​ត្ថា អ្នកនាំពាក្យ​នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ។

ធនាគារពិភពលោក​ថា កម្ពុជា​មានការ​ប្រើប្រាស់​ទិន្នន័យ​អ៊ី​ន​ធើ​ណែ​ត​ចល័ត​ខ្ពស់បំផុត​មួយ ក្នុងចំណោម​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​និង​មធ្យម​
អ្នក​ប្រើប្រាស់​ទូរស័ព្ទ និង​អ្នក​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត​នៅ​កម្ពុជា​បន្ត​មាន​កើន​ខ្ពស់

លោក​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៣ ខែមករា​ម្សិលមិញ​ថា លទ្ធផល​នៃ​ការ​អភិវឌ្ឍ និង​ការ​ធ្វើ​អាជីវកម្ម​សេវា​ទូរគមនាគមន៍ នៅ​កម្ពុជា គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០១៩ រួម​មាន​៖ ១-) ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ មាន​ចំនួន​សរុប ២២,០៧ លាន​ស៊ី​មកា​ត ត្រូវ​នឹង ១៣៥,៥០% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ១៣,៧៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ ២០១៨​។ ២-) ចំនួន​អ្នក​ជួល​ជាវ និង​ប្រើប្រាស់​ទូរស័ព្ទ​អ​ចល័ត មាន​ចំនួន​សរុប ៥៩.៤១៥ ខ្សែ ត្រូវ​នឹង ០,៣៦% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ថយ​ចុះ ៣៣,៤៥% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។ ៣-) ចំនួន​អ្នក​ជួល​ជាវ និង​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ចល័ត មាន​ចំនួន​សរុប ១៦,៧៥ លាន​ស៊ី​មកា​ត ក្នុង​ចំណោម​ស៊ី​មកា​ត​ទូរស័ព្ទ​ចល័ត ចំនួន ២២,០៧ លាន​ខាងលើ ត្រូវ​នឹង ១០២,៨៨% នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប កើនឡើង ២៤,១៤% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។

ប្រភព​ដដែល​បាន​បន្ត​ថា​ក្នុង​នោះ​ផង​ដែរ​ចំណុច​បន្ទាប់ គឺ ទី ៤-) ចំនួន​អ្នក​ជួល​ជាវ និង​ត​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​អ​ចល័ត មាន​សរុប​ចំនួន ២១៥.១៦៥ ខ្សែ​ប៉ុណ្ណោះ ត្រូវ​នឹង ១,៣២% នៃ​ប្រជាជន​កម្ពុជា​សរុប កើនឡើង ៣៨,១៨% បើ​ធៀប​នឹង​តួលេខ​ចុងឆ្នាំ​២០១៨​។ ៥-) ការ​ស្ថាបនា​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​នៅ​ទូ​ទាំង​ប្រទេស បាន​ប្រវែង​សរុប​ប្រមាណ​ជា ៤២.៦៩៣ គីឡូម៉ែត្រ ដែល​នៅ​ចុងឆ្នាំ​២០១៨ មាន​ត្រឹមតែ​ប្រមាណ​ជា ៣​ម៉ឺន​គីឡូម៉ែត្រ​ជាង​ប៉ុ​ណ្ពោះ​។ ៦-) ត​ភ្ជាប់​បណ្តាញ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​ដោយ​ផ្ទាល់​ជាមួយ​សហ​គម​កា​ប្លិ៍​ក្រោម​បាទ​សមុទ្រ​អន្តរជាតិ ចំនួន ២ គឺ AAE-1 (Asia Africa and Europe-1) & MCT (Malaysia -Cambodia- Thailand) ។ ៥) ប្រជាជន​កម្ពុជា​បាន​បើក និង​ប្រើប្រាស់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​បុក មាន​ចំនួន​សរុប​ប្រមាណ ៨,៨ លាន​គណនី (​តួលេខ​ត្រឹម​ចុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ ដែល​តួលេខ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​ត្រឹមតែ ៦,៨ លាន​គណនី​ប៉ុណ្ណោះ ។

លោក​អ៊ឹម វុ​ត្ថា បាន​គូស​បញ្ជា់​ថា «​មូលហេតុ​នៃ​ការ​កើនឡើង​ក្នុង​ការ​ប្រើប្រាស់​ទូរស័ព្ទ និង​អ៊ី​ន​ធឺ​ណែ​ត​ចល័ត ដោយសារ​៖ ១-) ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ភាព​ជា​ឯកជន និង​ចល័ត​។ ២-) បច្ចេកវិទ្យា​ចល័ត​និង ឧបករណ៍​ស្មា​ត​ហ្វូ​ន​ផ្តល់​លទ្ធភាព​ប្រើប្រាស់​កម្មវិធី​អន​ឡាញ​ជា​ច្រើន​និង​សម្បូរ​បែប​។ ៣-) តម្លៃ​ឧបករណ៍​ស្មា​ត​ហ្វូ​ន និង​ការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធឺណិត​ចល័ត មាន​តម្លៃ​សមរម្យ ហើយ​ថោក​ជាងគេ​នៅ​ក្នុង​តំបន់​និង ៤-) មានការ​ប្រើប្រាស់​កម្មវិធី​ប្រើប្រាស់​សេវា​អន​ឡាញ​មួយ​ចំនួន ដូច​ជា Transport Apps, Mobile Tranfer Money Apps, Online Apps និង​កម្មវិធី Apps ដទៃ​ទៀត ព្រមទាំង សេវា OTT និង​បណ្តាញ​សង្គម​ដទៃ​ទៀត​»​។​លោក​បាន​បន្ត​ថា ការ​កើនឡើង​នៅ​ចំនួន​អ្នក​ប្រើប្រាស់​ទូរ​សព្ទ័​និង​អ៊ី​ធឺ​ណែ​ត​ចល័ត​ខាងលើ​នេះ វា​បាន​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​ដែល​ថ្នាក់ដឹកនាំ​ដាក់​ចេញ ហើយ​លោក​សង្ឃឹមថា​នៅ​ឆ្នាំ​២០២០​នេះ​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​៕

ហេង វុធ្ធី

kohsantepheapdaily/rasmeinews.com/

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR