Trending now

វិស័យទេសចរណ៍ខេត្ត Thua Thien Hue មានការរីកចម្រើន

09:06 | 15/02/2022 យោងតាមវិឡូសំលេងវៀតណាម

ចំនួនភ្ញៀវទេសចរមកកាន់ទីក្រុងបុរាណ Hue ក្នុងអំឡុងពេលនិងក្រោយបុណ្យចូលឆ្នាំថ្មី គឺមានចំនួនច្រើនជាងឆ្នាំមុន ដោយមានភ្ញៀវទេសចរជាង ៧ ម៉ឺននាក់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue
សាស្ត្រាចារ្យរងបណ្ឌិតលោក Tran Dinh Thien៖ សេដ្ឋកិច្ចទីផ្សារគឺជាកត្តាសំខាន់ជាងគេបង្អស់ សាស្ត្រាចារ្យរងបណ្ឌិតលោក Tran Dinh Thien៖ សេដ្ឋកិច្ចទីផ្សារគឺជាកត្តាសំខាន់ជាងគេបង្អស់
មានភ្ញៀវទេសចរណ៍ប្រមាណ ៤ ម៉ឺននាក់ទៅទស្សនាបេតិកភណ្ឌទីក្រុងបុរាណ Hue ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ២០២២ (រូបថត៖ VOV)
មានភ្ញៀវទេសចរណ៍ប្រមាណ ៤ ម៉ឺននាក់ទៅទស្សនាបេតិកភណ្ឌទីក្រុងបុរាណ Hue ក្នុងរយៈពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំខាលចត្វាស័ក ២០២២ (រូបថត៖ VOV)

ក្រៅពីការធ្វើដំណើរតាមផ្លូវអាកាស ភ្ញៀវទេសចរជាច្រើនបានធ្វើដំណើរជាក្រុមគ្រួសារដោយរថយន្តឯកជន ហើយភ្នាក់ងារទេសចរណ៍មួយចំនួនក៏រៀបចំដំណើរទេសចរណ៍ដើម្បីនាំភ្ញៀវមកពីតំបន់ផ្សេងទៀតមកទស្សនាទីក្រុង Hue ផងដែរ។ ក្នុងបរិបទនៃការបន្សាំប្រកបដោយសុវត្ថិ ភាព ភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃការរីករាលដាលនៃជំងឺកូវីដ- ១៩ វិស័យទេសចរណ៍ខេត្ត Thua Thien Hue បានធ្វើសកម្មភាពទំនាក់ទំនងជាថ្មី ដើម្បីលើកតម្កើងរូបភាពទេសចរណ៍នៅទីក្រុងបុរាណ ដោយផ្តោតលើទីផ្សារក្នុងប្រទេស ដូចជាទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Da Nang ខេត្ត Quang Binh និងតំបន់ Tay Nguyen ផងដែរ។ លោក Nguyen Van Phuc អនុប្រធានមន្ទីរទេសចរណ៍ខេត្ត Thua Thien Hue បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២២ ក្រៅពីការកៀងគរនិងគាំទ្រអាជីវកម្មទេសចរណ៍ ដើម្បីកសាងសកម្មភាពជំរុញតម្រូវការជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗ ខេត្ត Thua Thien Hue ក៏នឹងរៀបចំពិធីបុណ្យនិងព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលបង្ហាញពីតម្លៃវប្បធម៌ មនុស្ស និងម្ហូបអាហារ។ នេះក៏ជាទម្រង់មួយ ដើម្បីជួយដល់សកម្មភាពទេសចរណ៍ផ្សព្វផ្សាយដល់ភ្ញៀវទេសចរឲ្យបានច្រើនថែមទៀត”។

ឆ្នាំនេះជាលើកដំបូងហើយ ដែលខេត្ត Thua Thien Hue រៀបចំពិធីបុណ្យរដូវបួន ដោយមានព្រឹត្តិការណ៍វប្បធម៌និងសិល្បៈវិសេសវិសាលជាច្រើន អូសបន្លាយពេញមួយឆ្នាំ ដើម្បីឱ្យភ្ញៀវសកម្មជ្រើសរើសពេលវេលាត្រឹមត្រូវសម្រាប់មកទស្សនាទីក្រុង Hue និងដកពិសោធន៍នៅទឹកដីប្រមូលផ្តុំបេតិកភ័ណ្ឌជាច្រើននិងសម្បូរទៅដោយវប្បធម៌ដ៏វិសេសវិសាលនេះ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ