Trending now

ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue

11:05 | 24/12/2021 ហេង វុធ្ធី

យុកសម័យ - នាព្រឹកថ្ងៃទី 22 ខែធ្នូ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh និងថ្នាក់ដឹកនាំខេត្ត Thua Thien - Hue ខេត្ត Quang Tri បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលឆ្នាំ 2021ដល់លោកGiuse Nguyen Chi Linh អាសឺវែកនៅប្រធានក្រុមប្រឹក្សាអេវែកវៀតណាមនិងជាអគ្គលេខាតំបន់អេវែក Hue និងអ្នកមុខអ្នកការសាសនិក Hue។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បំពេញទស្សនកិច្ច និងធ្វើការនៅ Hai Phong
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញ​ចូលរួម​ពិធី​រំលឹក​ខួបអនុស្សាវរីយ៍លើកទី ៣០ ​ទីវាបង្កើតខេត្ត Ba Ria-Vung Tau
ឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh ជូនពរជនរួមជាតិកាតូលិកនៅទីក្រុង Thua Thien - Hue
ទិដ្ឋភាពនៃជំនួបនេះ

ក្នុងក្តីរីករាយនៃបុណ្យណូអែលក្នុងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Pham Binh Minh បានផ្ញើជូនលោក Nguyen Chi Linh អាសឺវែកវៀតណាម មណ្ឌលអេវែកHueអ្នកមុខអ្នកការសាសនិក និងគ្រឹស្តបរិស័ទទាំងអស់ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រុងចម្រើនរុងរឿងជានិរន្តរ៍ ក្នុងឆ្នាំថ្មី ឆ្នាំសកល ២០២១។

“ប៉ុន្មានថ្ងៃកន្លងទៅនេះ ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែល និងឆ្នាំថ្មីដល់សាសនាចក្រ និងសាសនិកកាតូលិកទូទាំងប្រទេស។ នោះបង្ហាញពីចំណាប់អារម្មណ៍ររបស់ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា បង្ហាញនូវគោលនយោបាយយ៉ាងខ្ជាប់ខ្ជួន ដើម្បីធានាដល់ជីវភាព និងសកម្មភាពសាសនានៅទូទាំងប្រទេស។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបានមានប្រសាសន៍ថា នៅឆ្នាំ២០២១ ប្រទេសរបស់យើងនឹងមានព្រឹត្តិការណ៍នយោបាយសំខាន់ៗជាច្រើនដូចជា មហាសន្និបាតលើកទី១៣ របស់បក្ស ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២១-២០២៦។ បងប្អូនប្រជាជនកាន់សាសនាកាតូលិក បានចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍ទាំងនោះ។ មានបុព្វជិកគឺជាសមាជិករដ្ឋសភានីតិកាលទី១៥ ហើយបូជាចារ្យ និងសាសនិកជាច្រើនរូបត្រូវបានបោះឆ្នោតជ្រើសរើសចូលក្នុងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ រួមចំណែកក្នុងការកសាង និងសុក្រិតប្រព័ន្ធនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ មកទល់នឹងពេលនេះ ដោយមានការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយទាំងមូល និងការរួមចំណែករបស់ប្រជាជន រួមទាំងអ្នកកាន់សាសនាកាតូលិក វៀតណាមបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជិត ១៤០ លានដូស ដែលរួមចំណែកដល់ការបង្កើនការគ្របដណ្តប់នៃវ៉ាក់សាំងនៅក្នុងប្រជាជនទាំងមូល។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh មានបំណងថា នាពេលខាងមុខ បងប្អូនជនរួមជាតិកាតូលិកនឹងបន្តជំរុញស្មារតីគោរពច្បាប់ក្នុងសកម្មភាពសាសនា។ ជាពិសេស, អនុវត្តយ៉ាងតឹងរឹងការបង្រៀនរបស់សម្តេចប៉ាបថា "កាតូលិកល្អក៏ជាពលរដ្ឋល្អ។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានជូនកម្រងផ្កា អំណោយ និងជូនពរបុណ្យណូអែលដល់អាចារ្យ Nguyen Chi Linh និងសាសនិកអ្នកមុខអ្នកការHueផងដែរ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR