បុណ្យចូលឆ្នាំថ្មីតេតជាឱកាសសម្រាប់សមាជិកនៃក្រុមគ្រួសារនិមួយៗ ជួបជុំគ្នា។ ប៉ុន្តែនៅតំបន់ព្រំដែន កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dien Bien នៅតែបំពេញភារកិច្ចតាមខ្សែព្រំដែន និងបង្គោលព្រំដែន។ និទាឃរដូវមកដល់ចំពោះពួកគេគឺនៅពេលដែលព្រំដែនជាតិមានភាពរឹងមាំ ប្រជាជនមានភាពសម្បូរហូរហៀ។
![]() |
![]() |
ស្មានថានៅតំបន់ដាច់ឆ្ងាយស្រយាលដូចឃុំ Si Pa Phin (ស្រុក Nam Po ខេត្ត Dien Bien) “ខ្មាំងសត្រូវ Covid-19” មិនអាចសម្រុកមកទេ តែក្រោយមួយយប់ប៉ណ្ណោះ សូរកញ្ចែរថយន្តសង្គ្រោះបន្ទាន់បានលាន់រំពង ហើយដឹកអ្នកឆ្លងជំងឺ Covid-19 ជាច្រើនក្នុងសហគមន៍ទៅព្យាបាល។
លោកវរសេនីយ៍ត្រី Trinh Van Thang អ្នកនយោបាយនៃប៉ុសិ៍្តការពារព្រំដែន Si Pa Phin បានចែករំលែកថា ដើម្បីប្រយុទ្ធប្រឆាំងនឹង “ខ្មាំងសត្រូវ Covid-19” យើងបានរៀបចំឲ្យបានគ្រប់គ្រាន់នូវម្ហូបអាហារសម្រាប់បុណ្យចូលឆ្នាំថ្មីតេតនៅឆ្នាំនេះ។ ក្នុងឱកាសដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី កម្មាភិបាលប៉ុសិ៍្ត និងអាជ្ញាធរឃុំ នឹងចុះទៅកន្លែងបោះតង់ត្រួតពិនិត្យដើម្បីជូនពរ និងជូនអំណោយដល់កងទ័ព។
តង់ត្រួតពិនិត្យនៅភូមិ Pung Bua ឃុំ Na U ខេត្ត Dien Bien មានលោកអនុសេនីយ៍ទោ Dao Manh Dung កម្មាភិបាលប៉ុសិ៍្តការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Tay Trang និងយុទ្ធជន ៣ នាក់ដែលកំពុងបំពេញភារកិច្ច។ លោក Dung បានឲ្យដឹងថា យើងហៅទីនេះគឺតង់ត្រួតពិនិត្យ “៣ អត់”៖ អត់ទឹកស្អាត អត់សញ្ញាទូរស័ព្ទ អត់អគ្គិសនីបណ្តាញ។ ទោះបីមានស្ថានភាពលំបាកក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានចិត្តសុទិដ្ឋិនិយម។
![]() |
កម្មាភិបាលច្រកទ្វារព្រំដែនអន្តរជាតិ Tay Trang វេចនំអន្សម |
លោកវរសេនីយ៍ត្រី Nguyen Van Thang ប្រធានប៉ុសិ៍្តការពារព្រំដែនច្រកទ្វារព្រំដែនអន្តរជាតិ Tay Trang បានឲ្យដឹងថា នេះជាកន្លែងត្រួតពិនិត្យដែលជួបការលំបាកយ៉ាងខ្លាំងបំផុត ពីព្រោះវានៅតំបន់ឆ្ងាយដាច់ស្រយាល។ ថ្នាក់ដឹកនាំអង្គភាពទ័ពនឹងមកជូននំអន្សមរាងបួនជ្រុង ផ្លែឈើ ផ្កាម៉ាក់ខៃ ដល់កម្មាភិបាល យុទ្ធជន។ នាចុងឆ្នាំ២០២១ ជំងឺរាតត្បាតបានផ្ទុះឡើងយ៉ាងស្មុគស្មាញ នៅទីនេះ កម្មាភិបាលនិងយុទ្ធជនត្រូវតែប្រចាំការទាំង ២៤ លើ ២៤ ម៉ោងក្នុងសប្ដាហ៍។
លោកវរសេនីយ៍ទោNguyen Van Dai ប្រធានប៉ុសិ៍្តការពារព្រំដែន Na Co Sa បានឲ្យដឹងថា Na Co Sa គឺជាឃុំព្រំដែន និងមានប្រជាជនជាជនជាតិ Mong ជាង ៩០%។ ចូលរដូវប្រមូលផលជារៀងរាល់ឆ្នាំ នៅតែកង្វះអាហារ។ ក្នុងគោលបំណងឲ្យប្រជាជនមានបុណ្យចូលឆ្នាំថ្មីតេតដោយសម្បូរហូរហៀ អង្គភាពទ័ពបានរៀបចំកម្មវិធី “បុណ្យចូលឆ្នាំថ្មីសម្រាប់កងទ័ពការពារព្រំដែនពោរពេញទៅដោយមនោសញ្ចេតនាចំពោះអ្នកភូមិ” ព្រមទាំងអនុវត្តទម្រង់ “ក្រឡអង្កររបស់យុទ្ធជន” ដែលបរិច្ចាគអង្ករ ២៥ គីឡូក្រាមក្នុងមួយខែដើម្បីជួយអ្នកក្រីក្រ។ អង្គភាពបានចលនាក្រុមស្ម័គ្រចិត្ត និងសប្បុរសជនជួយគាំទ្រប្រជាជន។ មុនបុណ្យចូលឆ្នាំថ្មីតេត អង្គភាពបានសហការជាមួយក្រុមស្ម័គ្រចិត្តជូនពូជដំណាំ ៧០ ពាន់ដើម បើកសម្ពោធសំណង់ និងដាក់ឲ្យដំណើរការសាលាបឋមសិក្សានៅភូមិ Na Co Sa លេខ៣។ នេះជាសកម្មភាពជាក់ស្ដែង ដ៏មានអត្ថន័យ និងបង្ហាញទំនួលខុសត្រូវចំពោះសង្គម ហើយពង្រីកតម្លៃល្អរបស់កងទ័ពលោកអ៊ំហូក្នុងបេះដូងប្រជាជននៅតំបន់ព្រំដែន៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន