យុគសម័យ - ក្នុងឱកាសដ៏វិសេសវិសាលនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ប៉ូលីសការពារសមុទ្រនៅតែធ្វើដំណើរទៅកាន់លំហរសមុទ្រ បំពេញភារកិច្ចការពារដែនទឹករបស់មាតុភូមិ និងក្លាយទៅទីបង្អែកដ៏រឹងមាំសម្រាប់អ្នកនេសាទក្នុងដំណើរការចេញទៅលំហរសមុទ្រ។
![]() |
![]() |
ចេញដំណើរ ក្នុងប៉ុន្មានថ្ងៃជិតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម
![]() |
រៀបចំដើមឈើតុបតែងសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី មុនពេលចេញដំណើរទៅកាន់លំហរសមុទ្រ។ |
អនុសេនីយ៍ទោ លោក Lai Vinh Daiមេបញ្ជានាវានៃប៉ូលីសការពារសមុទ្រលេខ ៨០៣ (ក្រុមនាវា ១១១ កងនាវា ១១ ប៉ូលីសការពារសមុទ្នៅតំបន់មួយ ) បានរៀបរាប់អំពីពិធីស្វាគមន៍បុណ្យតេតឆ្នាំឆ្នាំ ២០២១ តាមការគ្រោងទុក នាវារបស់គាត់នឹងធ្វើការល្បាតលើដែនសមុទ្រ។ មុនថ្ងៃចេញដំណើរបំពេញភារកិច្ច បងប្អូនយុទ្ធជននិងនាយទាហាភាគច្រើនដែលចូលរួមក្នុងដំណើរនេះបានទទួលការអនុញ្ញតិឱ្យឈប់សម្រាក ដើម្បីត្រឡប់ទៅផ្ទះនិងជួបជុំជាមួយគ្រួសារ។
បុនពេលចេញដំណើរ នាវាក៏បានរៀបចំម្ហូបអាហារឱ្យបានគ្រប់គ្រាន់សម្រាប់ដំណើរការ ក្នុងយៈពេល ៤៥ ថ្ងៃ នៅលំហរសមុទ្រ។ ក្រៅពីគ្រឿងឧបភោកនិងបរិភោក សម្ភារៈសំខាន់ៗ ក្នុងដំណើរការលើកនេះ នាយទាហានិងយុទ្ធជនក៏បានរៀបចំស្លឹក dong សណ្តែកខៀវ អង្ករដំណើប និងសាច់ជ្រូក ដើម្បីវេចខ្ចប់នំអន្សំនិងប៉ាតេសាច់ជ្រូក ក្នុងប៉ុន្មានថ្ងៃជិតដល់បុណ្យតេត។
នៅថ្ងៃទី ២០ ខែអស្សុជ នាវាបានចេញដំណើរពីកំពង់ផែ និងដឹកយទ្ធជននិងនាយទាហានចំនួន ៣០ នាក់ទៅកាន់លំហរសមុទ្រ។ ប៉ុន្មានម៉ោងក្រោយមក ដីគោកនៅសល់តែបន្ទះពណ៌បៃតងស្លេក នៅខាងមុខឥឡូវនេះគឺរលកសមុទ្រដ៏ធំជាបន្តបន្ទាប់ដែលបុកចូលតួនាវា។
នៅលើនាវា នាយទាហាន និងយុទ្ធជនបានបំពេញតួនាទីយាមល្បាតរបស់ពួកគេប្រកបដោយមឹងម៉ាត់ បងប្អូនលើនាវាគ្រប់គ្នាបានរាប់ជាសម្ងាត់ជារៀងរាល់ថ្ងៃ នៅពេលណាដែលតេតចូលមកជិត។ ក្នុងអំឡុងពេលជិតបុណ្យតេត ក្រុមភស្តុភារ កាប់ជ្រូក យកសាច់ ដើម្បីវេចខ្ចប់នំអន្សំ បន្ទាប់មកលាងអង្កនិងស្លឹក dong និងត្រាំសណ្តែកខៀវ។ នៅពេលដែលនំអន្សំបានយកទៅស្ងោរ បរិយាកាសនៃបុណ្យតេតបានពេញនាវាហើយ។
យុទ្ធជនណាមានថ្វីដៃប៉ិនប្រសប់ដែលបានរៀបចំមែកឈើស្ងួតពីរបីជាទុកមុន ឥឡូវនេះតុបតែងផ្កាក្រដាសដែលក្លាយទៅជាម៉ែកផ្កាម៉ាក់ខៃ ផ្កាអង្គាសិល្ប៍។
បន្ទប់ប្រពៃណីបានតុបតែងយ៉ាងស្រស់ស្អាតដាក់តាំងនំអន្សំ ប៉ាតេ ថែមទាំងមានពាក្យស្លោកថា "អបអរសាទរបក្ស អបអរនិទាឃរដូវ និងអបអរសាទរប្រទេសជាតិបានផ្លាស់ប្តូរថ្មី" ព្យួរនៅកណ្តាលបន្ទប់។ ដើមឈើធំមួយព្យួរប្រអប់តូចៗ ដែលទុកសំណួរខាងក្នុង សម្រាប់ល្បែងបេះផ្កាតាមចិត្ត។
ការស្វាគមន៍ពេលឆ្លងឆ្នាំនៅលំហរសមុទ្រ
ជិតដល់ពេលឆ្លងឆ្នាំហើយ នាយទាហាន និងយុទ្ធជនចំនួន ១០ នាក់នៅតែបន្តបំពេញភារកិច្ច។ ចំណែកមនុស្ស ២០ នាក់ទៀតបានប្រមូលផ្តុំគ្នានៅបន្ទប់ប្រពៃណី។ យុទ្ធជន និងនាយទាហាន ស្តាប់មេបញ្ជាប៉ូលីសការពារសមុទ្រជូនពរបុណ្យតេត។ បន្ទាប់ពីបានស្តាប់លោកប្រធានរដ្ឋជូនពរឆ្នាំថ្មីតាមកញ្ចក់ទូរទស្សន៍ ពិធីបុណ្យស្វាគមន៍ពេលឆ្លងឆ្នាំនៅនាវាបានចាប់ផ្តើម។ នាយទាហាននិងយុទ្ធជនទាំងអស់ ជូនពរឆ្នាំថ្មីគ្នាទៅវិញទៅមកថា នឹងទទួលបានសេចក្តីសុខនិង ជោគជ័យគ្រប់ភារកិច្ច។
![]() |
ការហ្វឹកហាត់មួយពេលរបស់កងឆ្មាំសមុទ្រ។ |
ក្រោយពីការសម្តែងសិល្បៈបញ្ចប់ នាយទាហាននិងយុទ្ធជនទូរស័ព្ទដើម្បីជូនពរដល់ក្រុមគ្រួសារនិងសាច់ញាត្តិ។ អនុសេនីយ៍ទោ លោក Dai ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនបួននាក់ ប៉ុន្តែពួកគេទាំងអស់គ្នាធ្វើការ នៅឆ្ងាយពីផ្ទះ។ ផ្ទះនៅជនបទនៅខេត្ត Ha Tinhនៅសល់ឪពុកម្តាយចាស់ជរាពីរនាក់។ គាត់បានចែករំលែកថា ឪពុកម្តាយក៏ចង់ឲ្យគាត់មានគូស្រករ និងរៀបការដែរ ប៉ុន្តែឪពុកម្តាយគាត់មិននិយាយទេ។ នៅពេលឆ្លងឆ្នាំ ឪពុកម្តាយគាត់ក៏បានប្រាប់ផងដែរថា៖ "កូនព្យាយាមរក្សាសុខភាពឲ្យបានល្អនិងបំពេញភារកិច្ចប្រកបដោយជោគជ័យណាស់" ។
តាមការចែករំលែករបស់លោក Dai នេះការស្វាគមន៍ឆ្នាំថ្មីទី ៣ នៅលើលំហរសមុទ្រហើយ ដូច្នេះគាត់ធ្លាប់ដឹងបរិយាកាសបុណ្យតេតនៅឆ្ងាយផ្ទះ ប៉ុន្តែកិច្ចការសំខាន់មួយទៀតរបស់មេបញ្ជានាវារូបនោះគឺការស្តាប់និងយល់ដឹងនូវអារម្មណ៍របស់បងប្អូនយុទ្ធជន ជាពិសេសយុទ្ធជនថ្មី ជាធម្មតាមានឆន្ទៈខ្លាំង ប៉ុន្តែនៅពេលឆ្លងឆ្នាំតែងតែមានអារម្មណ៍ខ្លះៗ។
ឧទាហរហ៍ យុទ្ធជនថ្មីម្នាក់បានចែករំលែកថា ការស្វាគមន៍ពេលឆ្លងឆ្នាំនៅលំហរសមុទ្រ គាត់នឹកមិត្តស្រីនៅដីគោក កាលពីឆ្នាំមុន អ្នកទាំងពីរតែងនាំគ្នាទៅលេងនិងស្វាគមន៍ពេលឆ្លងឆ្នាំជាមួយគ្នា។ ឆ្នាំនេះផ្លូវនៅតែមមាញឹក ប៉ុន្តែអ្នកទាំងពីរមិនអាចនៅជាមួយគ្នាបានទេ។ ស្តាប់រឿងទាំងមូល មេបញ្ជាការនាវាDaiបានលួងលោមយុទ្ធជនថ្មី ហើយនិយាយថា៖ «បើអ្នកមានគូស្នេហ៍ អ្នកណាក៏ចង់នៅជាមួយគ្នាពេលនេះ ប៉ុន្តែយើងជាទាហាន។ យើងតែងតែមានការលំបាក និងបញ្ហាប្រឈមដែលត្រូវជំនះ។ អ្នកគួរតែប្រាប់គូស្នេហ៍របស់អ្នកថា នាងនឹងមានមោទនភាពដែលនាងមានគូស្នេហ៍ដែលជាកងឆ្មាំសមុទ្រ។ បន្ទាប់ពីដំណើរនេះ ពេលណាដែលនាវាចូលចត ខ្ញុំនឹងស្នើទៅថ្នាក់លើ ដើម្បីអនុញ្ញាតឱ្យអ្នកឈប់សម្រាកនិងត្រឡប់មកផ្ទះវិញ។ ពេលនោះនិទាឃរដូវពិតជានឹងមកដល់អ្នកនិងគូស្នេហ៍ ... "
ចាប់ពីព្រឹកថ្ងៃទីមួយនៃបុណ្យតេតមក នានាកបានបន្តយាមល្បាត។ ក្រៅពីបំពេញភារកិច្ចជាធម្មតា នាយទាហានិងយុទ្ធជនក៏បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់នាវារបស់បងប្អូនប្រជានេសាទ ដែលឆ្លៀតឱកាសនេសាទនាដើមឆ្នាំផងដែរ។ នាវានីមួយៗ មានអំណោយតូចមួយគឺនំអន្សំ ប្រអប់ស្ករគ្រាប់ រួមជាមួយការស្វាគមន៍ឆ្នាំថ្មី ប៉ុន្តែក៏ជួយយុទ្ធជន នាយទាហានប៉ូលីសការពារសមុទ្រនិងអ្នកនេសាទមានអារម្មណ៍កក់ក្តៅក្នុងបុណ្យតេត...
thoidai.com.vn
មតិពីមិត្តអ្នកអាន