Trending now

ពិធីសម្ពោធដាក់ឲ្យដំណើការ គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Ninh

22:50 | 26/01/2022 យោងតាមវិឡូសំលេងវៀតណាម

នាព្រឹកថ្ងៃទី ២៦ មករា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យដំណើការ គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Ninh ក្នុងនោះមាន ស្ពានស្នេហា (Love Bridge) និងផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha ដំណាក់កាលទី១។

ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់ ខេត្ត​ Quang Ninh ខេត្ត Hai Duong និង ខេត្ត Bac Giang ជំរុញកិច្ចសហប្រតិបត្តិការតភ្ជាប់​​តំបន់
ខេត្ត Quang Ninh ជួយឧបត្ថម្ភខេត្ត Luang Prabang (ឡាវ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្ត Quang Ninh ជួយឧបត្ថម្ភខេត្ត Luang Prabang (ឡាវ) ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Cua Luc 1 (ស្ពានស្នេហា) (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូកាត់ខ្សែបូសម្ពោធស្ពាន Cua Luc 1 (ស្ពានស្នេហា) (រូបថត៖ Duong Giang/TTXVN)

ស្ពានស្នេហាបានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី ២៨ មេសា ឆ្នាំ ២០២០ ជាមួយនឹងទុនវិនិយោគសរុបជាង ២.១០០ ពាន់លានដុង មានប្រវែង ៤.២៦៥ ម៉ែត្រ រួមទាំងផ្លូវចំនួន ៦។ ទន្ទឹមនឹងនោះ ផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha មិនត្រឹមតែតភ្ជាប់ទីក្រុងទាំងពីររបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់តំបន់បេតិកភណ្ឌទាំងពីរគឺឈូងសមុទ្រ Ha Long - Bai Tu Long ដែលបង្កើតលក្ខខណ្ឌងាយស្រួលក្នុងការធ្វើដំណើរ។

ថ្លែងមតិក្នុងពិធីបើកសម្ពោធ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកែលម្អបរិយាកាសវិនិយោគធុរកិច្ច នឹងបង្កើតលក្ខខណ្ឌអំណោយផល មូលដ្ឋានគ្រឹះ និងភាពទាក់ទាញ សម្រាប់វិនិយោគិនក្នុងនិងក្រៅប្រទេស។ ការដែលខេត្ត Quang Ninh ដាក់ឲ្យដំណើរការគម្រោងសំខាន់ទាំងពីរនេះ និងបើកដំណើរការផ្លូវល្បឿនលឿន Van Don - Mong Cai កាន់តែមានសារសំខាន់សម្រាប់ការអភិវឌ្ឍខេត្ត Quang Ninh ហើយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស រួមចំណែកជំរុញគម្រោងនានាក្នុងតំបន់ ជាពិសេសគម្រោងរបស់អ្នកវិនិយោគជាយុទ្ធសាស្ត្រ បង្កើតការតភ្ជាប់ដឹកជញ្ជូនសមកាលកម្ម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូធ្វើពិធីសម្ពោធផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha (ដំណាក់កាលទី១) (រូបថត៖ Duong Giang/TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូធ្វើពិធីសម្ពោធផ្លូវតាមបណ្តោយសមុទ្រ Ha Long - Cam Pha (ដំណាក់កាលទី១) (រូបថត៖ Duong Giang/TTXVN)

នាពេលខាងមុខ នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Quang Ninh បន្តយកចិត្តទុកដាក់លើការពន្លឿនការអនុវត្តគម្រោងសំខាន់ៗដែលបាននិងកំពុងអនុវត្តន៍ ដើម្បីដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់ៗ និងលើកកម្ពស់ប្រសិទ្ធភាពវិនិយោគឱ្យបានរហ័សបំផុត តាមដែលអាចធ្វើទៅបាន; បង្កើតកម្លាំងចលករ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សេវាកម្ម និងទេសចរណ៍។

ក៏នាព្រឹកថ្ងៃទី ២៦ មករា លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានបច្ចេកទេសផ្លូវល្បឿនលឿន Van Don - Mong Cai; ចុះសួរសុខទុក្ខ និងជូនពរដល់កម្មករកំពុងធ្វើការនៅសំណង់ទាំងនេះផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម