Trending now

បង្កើនចំនួនជើងហោះហើរអន្តរជាតិ

09:49 | 19/01/2022 ឌីណា

យុគសម័យ - នាយកដ្ឋាន​អាកាសចរណ៍ស៊ីវិលវៀតណាមទើបតែបានសម្រេចចិត្តបង្កើនជើងហោះហើរអន្តរជាតិទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង តៃប៉ិ (ចិន) និងសិង្ហបុរី។

វៀតណាមបើកជើងហោះហើរអន្តរជាតិឡើងវិញ ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជន វៀតណាមបើកជើងហោះហើរអន្តរជាតិឡើងវិញ ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជន
វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ
បង្កើនចំនួនជើងហោះហើរអន្តរជាតិ

យន្តហោះនៅអាកាសយានដ្ឋាន Noi Bai ខែវិច្ឆិកា ឆ្នាំ ២០២១។ ( រូបថត៖ Giang Huy)

ក្រុមហ៊ុនអាកាសចរណ៍បង្កើនជើងហោះហើរទៅកាន់ទីផ្សារខាងលើឡើងដល់ ១៤ ជើងក្នុងមួយសប្តាហ៍ ដោយបែងចែកដល់ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ ដែលបានអនុវត្ត ក្រោយ​ថ្ងៃទី ២០ ខែមករា។ ផ្លូវហោះហើរទៅកាន់ប្រទេសអូស្ត្រាលី ថៃ កម្ពុជា និងឡាវ នឹងអនុវត្តចំនួន ១០ជើងក្នុងមួយសប្តាហ៍។ ជាពិសេស ផ្លូវហោះហើរទៅកាន់តៃប៉ិ និងសហរដ្ឋអាមេរិក នឹងអនុវត្តចំនួន ៤ ជើង ក្នុងមួយសប្តាហ៍។

បច្ចុប្បន្ន ទីផ្សារខាងលើមានប្រេកង់អតិបរមាត្រឹមតែ ៤ជើងប៉ុណ្ណោះ កូរ៉េខាងត្បូងមានជើង​ហោះហើរចំនួន ៦ ក្នុងមួយសប្តាហ៍។

ជាមួយនឹងផ្លូវហោះហើរទៅកាន់ប្រទេសជប៉ុន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងមានជើងហោះហើរ ៧ ក្នុងមួយសប្តាហ៍ ក្រុមហ៊ុន Vietjet Air មានជើង​ហោះហើរចំនួន ៤ ជើង ក្រុមហ៊ុន Bamboo មានជើង​ហោះហើរ​ចំនួន ២ ជើង និងក្រុមហ៊ុន Pacific Airlines មាន​ជើង​ហោះហើរ​ចំនួន ១ ជើង។

រីឯជើងហោះហើរទៅកាន់កូរ៉េខាងត្បុង ក្រុមហ៊ុន Vietnam Airlines មានជើងហោះហើរចំនួន ៧ ជើង ក្រុមហ៊ុនផ្សេងៗ ទៀតមាន​ជើង​ហោះហើរ​ចំនួន ២ ជើង។

ទៅកាន់ប្រទេសអូស្ត្រាលី ក្រុមហ៊ុន Vietnam Airlines មានជើងហោះហើរចំនួន ៦ ជើងហោះហើរ ក្រុមហ៊ុន Vietjet Air និង Bamboo Airlines មានជើង​ហោះហើរចំនួន ២ ជើងក្នុងមួយសប្តាហ៍។

ជាមួយនឹងផ្លូវហោះហើរទៅកាន់ប្រទេសបារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងរុស្ស៊ី បន្ទាប់ពីបានពិគ្រោះជាមួយក្រសួងដឹកជញ្ជូន នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមនឹងប្រកាសអំពីផែនការរៀបចំជើងហោះហើរទៅកាន់ទីផ្សារទាំងនេះ។

តាម​ការ​ព្យាករណ៍​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​វៀតណាម​នឹង​កើន​លើស​ ៣០.០០០​នាក់ ​ក្នុង​មួយ​សប្តាហ៍​ ក្នុង​នោះ​មាន​ពលរដ្ឋ​វៀតណាម អាណិកជន​​វៀតណាម​និង​បុគ្កលិកការទូត មន្ត្រី​សាធារណៈ អ្នក​ជំនាញ អ្នក​វិនិយោគ...

យោងតាមផែនការបើកផ្លូវហោះហើរអន្តរជាតិឡើងវិញរបស់ក្រសួងដឹកជញ្ជូន ឧស្សាហកម្មអាកាសចរណ៍បានបើកផ្លូវទៅកាន់ទីផ្សារចំនួន ១០ គឺទីក្រុងប៉េកាំង/ក្វាងចូវ តូក្យូ សេអ៊ូល តៃប៉ិ បាងកក សិង្ហបុរី វៀងចន្ទន៍ ភ្នំពេញ សាន់ហ្វ្រាន់ស៊ីស្កូ/ឡូសអេនជឺលេស ប្រទេសអូស្ត្រាលី៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី