Trending now

វៀតណាមបើកជើងហោះហើរអន្តរជាតិឡើងវិញ ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជន

18:00 | 02/01/2022 ហេង វុធ្ធី

លោក អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះផែនការបើកផ្លូវហោះហើររបស់បក្ស និងរដ្ឋវៀតណាម នៅពេលដែលបណ្តាខឿនសេដ្ឋកិច្ចចាំបាច់ត្រូវសម្របខ្លួនទៅនឹងស្ថានភាពប្រក្រតីឡើងវិញ "រស់នៅដោយសុវត្ថិភាពជាមួយកូវីដ-១៩"។

កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១
Sin Suoi Ho - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវអញ្ជើញមកទស្សនា Lai Chau Sin Suoi Ho - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវអញ្ជើញមកទស្សនា Lai Chau
វៀតណាមបើកជើងហោះហើរអន្តរជាតិឡើងវិញ ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជន
វៀតណាមបើកជើងហោះហើរអន្តរជាតិឡើងវិញ ដើម្បីបំពេញតាមការរំពឹងទុករបស់ប្រជាជន

នារសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២២ យន្តហោះដែលមានលេខ VN852 ធ្វើដំណើរពីទីក្រុងភ្នំពេញ (កម្ពុជា) ទៅកាន់ទីក្រុងហូជីមិញ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បានចុះចតនៅអាកាសយានដ្ឋាន Tan Son Nhat ដែលជាព្រឹតិ្តការណ៍បើកដំណើរការអាកាសចរណ៍អន្តរជាតិជាទៀងទាត់ ស្តារឡើងវិញនូវស្ពានតភ្ជាប់អាកាសចរណ៍វៀតណាមជាមួយពិភពលោក និងបើកឱកាសនៃការងើបឡើងវិញយ៉ាងរឹងមាំនៃសេវាកម្មអាកាសចរណ៍ និងទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាត។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជា លោក អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា មានប្រសាសន៍ថា ការបើកជើងហោះហើរអន្តរជាតិឡើងវិញ គឺជាការសម្រេចចិត្តដ៏រឹងមាំ និងទាន់ពេលវេលារបស់រដ្ឋាភិបាលវៀតណាម ក្នុងបរិបទដែលតំបន់ទាំងមូលកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចសង្គមឡើងវិញ និងតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលត្រូវបានរំខានក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។

ប្រទេសទាំងពីរ វៀតណាម-កម្ពុជា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាតម្រូវការធ្វើដំណើររបស់អាណិកជនវៀតណាមនៅកម្ពុជា តម្រូវការពិនិត្យសុខភាព និងព្យាបាលជំងឺរបស់ប្រជាជនកម្ពុជានៅវៀតណាម បន្ទាប់ពីមានការលំបាកក្នុងការធ្វើដំណើរអស់រយៈពេលជាយូរដោយសារជំងឺរាតត្បាត។ អ្នកជំនាញ អ៊ុច លាង បានវាយតម្លៃខ្ពស់ចំពោះផែនការបើកផ្លូវហោះហើររបស់បក្ស និងរដ្ឋវៀតណាម នៅពេលដែលបណ្តាខឿនសេដ្ឋកិច្ចចាំបាច់ត្រូវសម្របខ្លួនទៅនឹងស្ថានភាពប្រក្រតីឡើងវិញ "រស់នៅដោយសុវត្ថិភាពជាមួយកូវីដ-១៩"។

អ្នកជំនាញ អ៊ុច លាង បានទទួលស្គាល់ថា ការណែនាំរបស់ក្រសួងសុខាភិបាលវៀតណាម ស្តីពីដំណើរការចេញ “លិខិតឆ្លងដែនវ៉ាក់សាំង” ដល់ប្រជាជន គឺជាជំហានស៊ីសង្វាក់គ្នា និងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជាច្រើនក្នុងតំបន់ និងលើពិភពលោក។

កិច្ចព្រមព្រៀងស្តីពីលិខិតឆ្លងដែនវ៉ាក់សាំងក៏មានសារៈសំខាន់ផងដែរក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ ការបន្តជើងហោះហើរត្រង់រវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗក្នុងគន្លងប្រក្រតីភាពថ្មី បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

លោក អ៊ុច លាង បានសង្កត់ធ្ងន់ថា មេដឹកនាំកម្ពុជា និងវៀតណាម ទន្ទឹងរង់ចាំយ៉ាងខ្លាំងចំពោះប្រទេសទាំងពីរ បើកផ្លូវអាកាសពាណិជ្ជកម្មឡើងវិញ។ ប្រការនេះសំដៅជួយស្តារវិស័យទេសចរណ៍ឡើងវិញ និងបំពេញតម្រូវការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមឆ្នាំ ២០២២ ខាងមុខនេះ៕

ហេង វុធ្ធី

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា