Trending now

វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ

08:45 | 03/06/2021 ហេង វុធ្ធី

អាជ្ញាធរអាកាសចរណ៍វៀតណាម បាននិយាយនៅថ្ងៃពុធ ទី ២ ខែមិថុនា នេះថា ប្រទេសវៀតណាម នឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិ មកកាន់ទីក្រុងហាណូយ និងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ ភ្លាមៗ បន្ទាប់ពីមានការផ្អាករយៈពេលពីរបីថ្ងៃ ដោយសារជំងឺកូវីដ ១៩ ។

វៀតណាម៖ ការនាំចេញកសិផល ផលិតផលព្រៃឈើ និងជលផលក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ សម្រេចបាន ១៧,១៥ ពាន់លានដុល្លារ វៀតណាម៖ ការនាំចេញកសិផល ផលិតផលព្រៃឈើ និងជលផលក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២១ សម្រេចបាន ១៧,១៥ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសារមន្ទីរកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍ នៃភាគខាងត្បូងប ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសារមន្ទីរកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍ នៃភាគខាងត្បូងប
វៀតណាម បើកជើងហោះហើរអន្តរជាតិដាច់ដោយឡែកចូលទីក្រុងធំៗវិញ ចំណែកការហាមមនុស្សមកពី ៤ ប្រទេសមិនឲ្យចូលនៅតែបន្តធ្វើ
ប្រទេសវៀតណាម នឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិ មកកាន់ទីក្រុងហាណូយ និងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ ភ្លាមៗ បន្ទាប់ពីមានការផ្អាករយៈពេលពីរបីថ្ងៃ ដោយសារជំងឺកូវីដ ១៩

ដំបូងឡើយ ប្រទេសនេះបានហាមឃាត់ការហោះហើរអន្តរជាតិ ចូលមកអាកាសយានដ្ឋាន Noi Bai របស់ទីក្រុងហាណូយ រយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទ និងទៅកាន់អាកាសយានដ្ឋាន Tan Son Nhat របស់ទីក្រុងហូជីមិញ រហូតដល់ថ្ងៃទី ១៤ ខែមិថុនា ។

អាជ្ញាធរអាកាសចរណ៍ មិនបាននិយាយពីមូលហេតុ នៃការបន្តជើងហោះហើរ លឿនជាងការគ្រោងទុកនោះទេ ដោយគ្រាន់តែអះអាងថា ភាគច្រើននៃករណីឆ្លងជំងឺកូវីដ ១៩ ផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ជាករណីឆ្លងក្នុងសហគមន៍ មិនមែនជាអ្នកដំណើរអន្តរជាតិឡើយ ។

ទន្ទឹមនោះ ការបន្តជើងហោះហើរអន្តរជាតិ ចូលមកទីក្រុងធំៗនេះ គឺធ្វើឡើងដាច់ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាដែលស្ថានទូតវៀតណាម ប្រចាំនៅប្រទេសឡាវ បាននិយាយថា អាជ្ញាធរវៀតណាមបានហាមឃាត់មនុស្ស មកពីប្រទេសឥណ្ឌា ថៃ កម្ពុជា និងឡាវ មិនឲ្យចូលប្រទេសវៀតណាមនោះទេ ដែលជាវិធានការមួយ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ ។

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) បានដកស្រង់សេចក្តីជូនដំណឹង របស់ស្ថានទូតដែលបាននិយាយកាលពីថ្ងៃចន្ទថា ការផ្អាកនេះ គឺអនុវត្តចំពោះអ្នកដែលស្នាក់នៅ ឬឆ្លងកាត់ប្រទេសទាំង ៤ ខាងលើ ក្នុងរយៈពេល ២១ ថ្ងៃ មុនពេលចូលមកប្រទេសវៀតណាម លើកលែងតែក្នុងករណីពិសេសប៉ុណ្ណោះ ។

ប៉ុន្តែនៅក្នុងសេចក្តីជូនដំណឹងនោះ ស្ថានទូតវៀតណាមបានបញ្ជាក់ថា បទបញ្ជាថ្មីនេះ គឺមិនអនុវត្តនោះទេ ចំពោះជនបរទេសរូបណា ដែលហោះហើរមក អមជាមួយទំនិញ ហើយក្រោយមក ចាកចេញទៅវិញ បន្ទាប់ពីដាក់ទំនិញចុះ ដោយគ្មានការទាក់ទង ជាមួយអ្នកស្រុកវៀតណាម៕

ហេង វុធ្ធី

kampucheathmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់
ឧស្សាហកម្មទេសចរណ៍វៀតណាមបំបែកកំណត់ត្រា បង្កើតសន្ទុះដើម្បីសម្រេចបានគោលដៅភ្ញៀវទេសចរអន្តរជាតិ ២៥ លាននាក់
ទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ៥០ នៅលើពិភពលោក
មរតកការទូតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងទិសដៅគោលនយោបាយការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
Pham Van Dong - ឋានៈជាអ្នកការទូតដ៏អស្ចារ្យម្នាក់