Trending now

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៤ កងយោធពលខេមរភូមិន្ទអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅសារមន្ទីរកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍ នៃភាគខាងត្បូងប

13:24 | 12/10/2019 (ហេង វុធ្ធី)

នៅថ្ងៃទី ៧ ខែតុលា គណៈប្រតភូនៃយោធភូមិភាគទី ៤ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយរងសេនាធិការនៃយោធភូមិភាគទី ៤ បានអញ្ជើញមកទស្សនកិច្ចការងារនៅសារមន្ទីរប្រវត្តិសាស្រ្តកងកម្លាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍។

លោកឧត្តមសេនីយ៍ត្រីនិត ណារ៉ុង ប្រគល់វត្ថុអនុស្សាវរីយ៍ជូនគណៈនាយកនៃសារមន្ទីរ (រូប​ថត៖ baoquankhu7.vn)

នៅក្នុងជំនួបធ្វើការ គណៈនាយកនៃសារមន្ទីរបានជូនដំណឹងដល់គណៈប្រតិភូអំពីការស្រាវជ្រាវនិងការប្រមូលឯកសារប្រវត្តិសាស្ត្រដែលទាក់ទងនឹងរណសិរ្ស ៤៧៩។ ជាពិសេសក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៩ សារមន្ទីរបានប្រមូលវត្ថុចំនួន ៦០ រូបភាពចំនួន ២៩៧ និងឯកសាវិទ្យាសាស្ត្រចំនួន ៧៩ សម្រាប់ដាក់តាំងបង្ហាញនៅអគាអនុស្សាវរីយ៍ - ប្រពៃណីរណសិរ្ស ៤៧៩ នៅប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ទៅទស្សនាវត្ថុដែលដាក់តាំងបង្ហាញនៅសារមន្ទីរ (រូប​ថត៖ baoquankhu7.vn)

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងជួយសម្រួលគ្នាទៅវិញទៅមកក្នុងការស្រាវជ្រាវនិងប្រមូលឯកសារប្រវត្តិសាស្ត្រទាក់ទងនឹងរណសិរ្ស ៤៧៩ ។

ថ្នាក់ដឹកនាំសារមន្ទីរកងកំលាំងប្រដាប់អាវុធតំបន់ភាគអាគ្នេយ៍ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃយោធភូមិភាគទី៤ (រូប​ថត៖ baoquankhu7.vn

ក្នុងក្របខ័ណ្ឌននៃដំណើរទស្សនកិច្ចការងារនេះ គណៈប្រតិភូនឹងទៅទស្សនាវត្ថុដាក់តាំង និងរបៀបដាក់តាំងនៅសារមន្ទីរកងកម្លាំងប្រដាប់អាវុធតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងផ្លាស់ប្តូរជំនាញខាងសារមន្ទីរនៅតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្រ្តលេណដ្ឋានក្រោមដី Cu Chi និងឯកភាពគ្នាលើខ្លឹមសារនៃការឃោសនាអំពីស្នាដៃរបស់រណសិរ្ស ៤៧៩ នៅកម្ពុជា៕

(ប្រភព៖ kh.qdnd.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់