Trending now

ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សុខាភិបាល​នៅទីក្រុង Da Nang

15:44 | 14/01/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ១២ មករា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជូនអំណោយលើកទឹកចិត្តដល់គ្រូពេទ្យនៅមន្ទីរពេទ្យ Da Nang និងមន្ទីរពេទ្យ C Da Nang។

ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន

មន្ទីរពេទ្យទាំងនេះមានសមិទ្ធិផលជាច្រើនក្នុងការងារជំនាញ បំពេញល្អនូវភារកិច្ចពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនទីក្រុង Da Nang និងមូលដ្ឋានជាច្រើនពី ខេត្ត Nghe An ដល់បណ្ដាខេត្តនៅតំបន់ Tay Nguyen ព្រមទាំងបំពេញយ៉ាងល្អការព្យាបាលអ្នកជំងឺកូវីដ ១៩។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់មន្ទីរពេទ្យ C នៅទីក្រុង Da Nang (រូបថត៖ កាសែត Da Nang)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ជូនវត្ថុអនុស្សាវរីយ៍ដល់មន្ទីរពេទ្យ C នៅទីក្រុង Da Nang (រូបថត៖ កាសែត Da Nang)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះមន្ទីរពេទ្យទាំងនេះ ដែលមានការរីកចម្រើនយ៉ាងខ្លាំងក្លា ដោយបានក្លាយទៅជាមជ្ឈមណ្ឌលពិនិត្យ និងព្យាបាលជំងឺដ៏ល្បីល្បាញនៅភូមិភាគកណ្ដាល និងតំបន់ Tay Nguyen។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកតម្កើង និងទទួលស្គាល់រាល់សមិទ្ធិផលរបស់មន្ទីរពេទ្យទាំងនេះ ព្រមទាំងពាំនាំសេចក្ដីសួរសុខទុក្ខ និងការវាយតម្លៃខ្ពស់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋចំពោះការងារដឹកនាំប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ របស់ទីក្រុង Da Nang របស់ផ្នែកសុខាភិបាលទីក្រុង ជាពិសេសគឺកម្មាភិបាល និងបុគ្គលិកផ្នែកសុខាភិបាល ដែលបានដើរតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទាំងអស់នេះគឺជាជោគជ័យដ៏ធំធេងមានការចាំបាច់ត្រូវទទួលស្គាល់ និងរីកសាយភាយថែមទៀតផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា