Trending now
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc៖

ប្រជាសាសនិក​កាតូលិក​បន្តពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរចាមួយអ្នកមុខអ្នកការ និងប្រជាសាសនិក

12:02 | 24/12/2021 យោងតាមវិឡូសំលេងវៀតណាម

ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ និងបុណ្យចូលឆ្នាំសកល ២០២២ ខាងមុខនោះ នាព្រឹកថ្ងៃតី ២៣ ធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ និងអបអរសាទរពិធីបុណ្យណូអែលនៅទីសំណាក់អាសឺវ៉ែកហាណូយ និងគណៈកម្មាធិការសាមគ្គី កាតូលិកវៀតណាម។

កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១ កម្រងរូបថតវៀតណាមបានឈ្នះពានរង្វាន់អន្តរជាតិក្នុងឆ្នាំ២០២១
សេរ៉ាមិក Ngu Dung ៖ បង្ហាញពីទេពកោសល្យឆ្នើមរបស់សិប្បករវៀតណាម សេរ៉ាមិក Ngu Dung ៖ បង្ហាញពីទេពកោសល្យឆ្នើមរបស់សិប្បករវៀតណាម

នៅទីសំណាក់អាសឺវ៉ែកហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានគោរពជូនពរ លោក Giuse Vu Van Thien អាសឺវ៉ែកនៃតំបន់កាន់សាសនាហាណូយ និងជាអគ្គលេខាធិការងនៃក្រុមប្រឹក្សាអេវ៉ែកវៀតណាម និងអ្នកមុខអ្នកការនៃតំបន់សាសនាហាណូយ ទទួលរដូវបុណ្យណូអែលប្រកបដោយក្ដីសប្បាយរីយរាយ សុខសាន្តត្រាណ និងសុភមង្គល។

លោកប្រធានរដ្ឋ Nguyen Xuan Phucអញ្ជើញអបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១។ (រូបថត៖ thanhnien)
លោកប្រធានរដ្ឋ Nguyen Xuan Phucអញ្ជើញអបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១។ (រូបថត៖ thanhnien)

លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលធានាសិទ្ធិសេរីភាពខាងជំនឿងរបស់ប្រជាជនតាមរយៈរដ្ឋធម្មនុញ្ញ និងច្បាប់។ លោកប្រធានរដ្ឋបានសម្ដែងជំនឿជាក់ និងគោលបំណងថាប្រជាសាសនិកកាតូលិកកសាងតំបន់កាន់សាសនាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ទីក្រុងហាណូយ និងរបស់ប្រទេសជាតិឲ្យកាន់តែច្រើនថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងអនុវត្តន៍ល្អនូវគោលការណ៍ និងគោលនយោបាយរបស់បក្ស រដ្ឋ និងមូលដ្ឋាន។ តាមនោះ ផ្ដល់មកនូវជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាណជូនប្រជាសានិក ក៏ដូចជារួមចំណែកកសាងទីក្រុងឲ្យកាន់តែអរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

នាថ្ងៃដដែល លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានអញ្ជើញ អបអរសាទរមជ្ឈឹមគណៈកម្មាធិការសាមគ្គីកាតូលិកវៀតណាមក្នុងឱកាសទទួលអំណរបុណ្យណូអែល ឆ្នាំ ២០២១ ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស