Trending now
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖

វៀតណាមអនុវត្តន៍ការប្ដេជ្ញាចិត្តនៅកិច្ចប្រជុំ COP ២៦

15:39 | 14/01/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ១៣ មករា នៅទីក្រុងហាណូយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំជាតិទទួលបន្ទុកអនុវត្តន៍ការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងសន្និសីទលើកទី ២៦ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP ២៦) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំ។

COP 26: វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល COP 26: វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល
វៀតណាមទទួលវ៉ាក់សាំង Pfizer ជាង ២,៦ លានដូសជាអំណោយរបស់សហរដ្ឋអាមេរិក វៀតណាមទទួលវ៉ាក់សាំង Pfizer ជាង ២,៦ លានដូសជាអំណោយរបស់សហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)

អញ្ជើញថ្លែងសន្និដ្ឋានកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៦ ក្នុងពិភពលោកដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ នៅ COP ២៦ វៀតណាមបានប្តេជ្ញាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យនៅត្រឹមឆ្នាំ ២០៥០ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៣០% នៅឆ្នាំ ២០៣០។ ការអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមនៅ COP ២៦ គឺសមស្របតាមកម្មវិធីរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ជាតិឡើងវិញ ព្រមទាំងសមស្របនឹងនិន្នាការរបស់ពិភពលោកអំពីការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចឌីជីថល។

លោកនាយករដ្ឋមន្ត្រីបានលើកអនុសាសន៍អំពីខ្លឹមសារចំនួន ៨ ដែលគប្បីផ្ដោតសំខាន់ដូចជា៖ ផ្ទេរប្ដូរថាមពលបៃតង ថាមពលស្អាត; ផែនការកាត់បន្ថយការបំភាយឧស្ម័នមេតាន; កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់; កាត់បន្ថយយានយន្តដោយប្រើប្រាស់ឥន្ធនៈហ្វូស៊ីល លើកទឹកចិត្តឱ្យប្រើប្រាស់យានយន្តប្រើប្រាស់អគ្គិសនី; អភិវឌ្ឍន៍ព្រៃឈើដើម្បីស្រូបយក CO2; ការផលិតសម្ភារសំណង់ ការអភិវឌ្ឍ ទីក្រុងបៃតង; ជំរុញការផ្លាស់ប្តូរឌីជីថល; ជំរុញការផ្សព្វផ្សាយដល់ប្រជាជន និងសហគ្រាសផងដែរ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសមាជិកនៃគណៈកម្មាធិការដឹកនាំ ក្រសួង និងស្ថាប័ននានាជួបសំណេះសំណាលជាមួយដៃគូម្ចាស់ជំនួយ អ្នកវិទ្យាសាស្ត្រ ដើម្បីដកបទពិសោធន៍ និងទទួលបានប្រភពធនធានមនុស្ស សំដៅអនុវត្តន៍ការប្តេជ្ញាចិត្តរបស់វៀតណាមនៅក្នុងកិច្ចប្រជុំ COP ២៦ ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម