Trending now

COP 26: វៀតណាមខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការដោះស្រាយបញ្ហាប្រឈមរួមជាសកល

10:01 | 02/11/2021 យោងតាមវិទ្យុសំលេងវៀតណាម

កិច្ចប្រជុំបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៦ (COP26) កំពុងប្រព្រឹត្តទៅនៅ Glasgow (ចក្រភពអង់គ្លេស) ចាប់ពីថ្ងៃទី៣១ តុលា ដល់ទី៣ វិច្ឆិកា។ នេះជាព្រឹត្តិ ការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ដែលត្រូវបានសហគមន៍អន្តរជាតិផ្ដោតការយកចិត្តទុកដាក់បំផុតក្នុងឆ្នាំ២០២១។

កម្មវិធី “វៀតណាម - សេចក្តីប្រាថ្នាភាពសុខសាន្តត្រាណ” - លើកតម្កើងដល់កងកម្លាំងខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត កម្មវិធី “វៀតណាម - សេចក្តីប្រាថ្នាភាពសុខសាន្តត្រាណ” - លើកតម្កើងដល់កងកម្លាំងខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងជំងឺរាតត្បាត
លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered
វៀតណាមរួមវិភាគទានជាគំនិតផ្ដួចផ្ដើមជាក់ស្ដែងនៅ COP26
វៀតណាមរួមវិភាគទានជាគំនិតផ្ដួចផ្ដើមជាក់ស្ដែងនៅ COP26

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ ដែលបង្ហាញពីឋានៈដ៏សកម្ម ម្ចាស់ការ ហើយ មានការរួមវិភាគទានជាក់ស្ដែងនៅកិច្ចប្រជុំ រួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួល អាកាសធាតុជាសកល។

កាលានុវត្តភាពសម្រាប់ពិភពលោកធ្វើសកម្មភាព

ដោយប្រព្រឹត្តទៅក្នុងបរិបទនៃការពន្យាពេលមួយឆ្នាំដោយសារជម្ងឺរាតត្បាត កូវីដ-១៩ កិច្ចប្រជុំ COP26 ថែមទាំងនាំយកតាមសម្ពាធ ធ្វើយ៉ាងណាដើម្បីឲ្យសកម្មភាព ការទប់ទល់នឹងការប្រែប្រួលអាកាសធាតុសម្រេចបានកិច្ចព្រមព្រៀងនៅពេលដែល វិបត្តិថាមពលកំពុងកើតមានឡើងលើទូទាំងសកលលោក។

គោលដៅចំនួន៤នៃកិច្ចប្រជុំ COP26 នោះគឺការពារគោលដៅសកលនៃការ បញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ ដោយការរក្សាសីតុណ្ហភាពផែនដីមិនកើនឡើង លើសពី១,៥អង្សារសេនៅពាក់កណ្ដាលសតវត្សរិ៍នេះ; សម្របខ្លួនដើម្បីការពារសហ គមន៍និងបរិស្ថានធម្មជាតិ; បណ្ដាប្រទេសអភិវឌ្ឍត្រូវអនុវត្តន៍ការសន្យាអំពីការកៀងគរ ថវិកាយ៉ាងហោចណាស់១០០ពាន់លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំសម្រាប់វិស័យ អាកាសធាតុ; រួមគ្នាធ្វើឲ្យសុក្រិតគោលការណ៍លម្អិតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បី ដោះស្រាយវិបត្តិអាកាសធាតុតាមរយៈកិច្ចសហប្រតិបត្តិការរវាងបណ្ដារដ្ឋាភិបាល អង្គភាពអាជីវកម្មនិងសង្គមស៊ីវិល។ គោលដៅទាំង៤នៃ COP26 លើកនេះត្រឹមតែអាច សម្រេចបានដរាបណាមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងអស់។

លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម។
លោក Gareth Ward ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម។

វៀតណាមរួមវិភាគទានជាគំនិតផ្ដួចផ្ដើមជាក់ស្ដែងនៅ COP26

ជាប្រទេសកំពុងអភិវឌ្ឍដែលទើបតែចាប់ផ្ដើមធ្វើឧស្សាហូបនីយកម្មក្នុងរយៈ ពេល៣ទសវត្សរិ៍កន្លងមក ប៉ុន្តែវៀតណាមជានិច្ចកាលខិតខំប្រឹងប្រែងរួមវិភាគទានទៅ ក្នុងសកម្មភាពរួមរបស់ពិភពលោក។ តាំងពីពេលឆាប់ៗ វៀតណាមបានដាក់ជូន អ.ស.បនូវ “ការរួមវិភាគទានកម្រិតជាតិដោយការស្វ័យសម្រេច (NDC)” (ឆ្នាំ២០១៥) ហើយដាក់បញ្ចូលក្នុងច្បាប់ដើម្បីរៀបចំអនុវត្តន៍យ៉ាងម៉ឺងម៉ាត់។ បើធៀបនឹងកំណែ NDC ដែលបានដាក់ជូនកាលពីមុននោះ គឺកំណែបច្ចុប្បន្នភាពថ្មីឆ្នាំ២០២០ នេះ បានបង្កើន ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទាំងខាងបរិមាណផងនិងអត្រាផង។ តាមនោះ ដល់ឆ្នាំ ២០៣០ ដោយប្រភពធនធានក្នុងស្រុក វៀតណាមសន្យាកាត់បន្ថយ៩%នៃបរិមាណ ឧស្ម័នផ្ទះកញ្ចក់ ហើយកើនឡើងរហូតដល់២៧% ប្រសិនបើមានការជួយឧបត្ថម្ភអន្តរ ជាតិទ្វេភាគីឬពហុភាគី។ តាមលោកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំវៀតណាម ការសន្យា នេះរបស់វៀតណាមគឺអាចធ្វើទៅបាន។

“គោលដៅនេះធំជាងគោលដៅមុនៗ។ ប៉ុន្តែតាមខ្ញុំគិតថា វៀតណាមនៅតែអាច ដាក់ចេញគោលដៅធំជាងទៀត។ ខ្ញុំជឿជាក់ថា វៀតណាមអាចសម្រេចបានគោលដៅ ២៧%ដែលបានដាក់ចេញ ហើយសូម្បីតែលើសពីតួរលេខនេះក៏បានដែរ។ ខ្ញុំក៏ជឿជាក់ថា គណៈប្រតិភូវៀតណាមទៅកាន់ Glasgow នឹងនាំយកតាមគំនិតថ្មី ការសន្យាថ្មី។ ហើយខ្ញុំសង្ឃឹមថា យើងនឹងឃើញសន្ទស្សន៍ថ្មីៗដែលវៀតណាមដាក់ចេញដោយខ្លួន ឯងផងដែរ”។

ក្នុងលក្ខខណ្ឌអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសមួយដែលកំពុងរងផលប៉ះពាល់ជាច្រើនដោយការប្រែប្រួលអាកាសធាតុនោះ ការរួមវិភាគទានកម្រិតជាតិដោយការ ស្វ័យសម្រេច (NDC) ធ្វើបច្ចុប្បន្នភាពរបស់វៀតណាម បានបង្ហាញនូវកិច្ចខិតខំប្រឹង ប្រែងខ្ពស់បំផុតរបស់ប្រទេសជាតិ ដើម្បីរួមចំណែកសម្រួលដល់ការប្រែប្រួលអាកាសធាតុ។ រហូតមកទល់ពេលនេះ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួនតិចដែល បានបង្កើនកម្រិតរួមវិភាគទានអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ នៅក្នុង NDC ធ្វើបច្ចុប្បន្នភាព។

ចាប់តាំងពី COP21 កាលពីឆ្នាំ២០១៥ ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក វៀតណាម បានធ្វើបច្ចុបន្នភាពនិងសុក្រិតជាបន្តបន្ទាប់នូវការសន្យារបស់ខ្លួន។ លោក Pham Van Tan អនុប្រធាននាយកដ្ឋានទទួលបន្ទុកការប្រែប្រួលអាកាសធាតុ ចំណុះក្រសួង ធនធាននិងបរិស្ថាន បានបញ្ជាក់ថា មុនពេលអនុវត្តន៍ជាផ្លូវការនូវការសន្យារបស់ខ្លួន វៀតណាមបានខិតខំប្រឹងប្រែងហើយកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយដើម្បីអាចត្រៀម ខ្លួនជាស្រេចរួមវិភាគទានសម្រាប់កិច្ចប្រជុំ COP26។ លោក Tan បានឲ្យដឹងថែមទៀតថា៖

“វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដ៏សកម្មនិងម្ចាស់ការក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ភ្លាមៗបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបាន អនុម័តកាលពីឆ្នាំ២០១៥ រដ្ឋាភិបាលបានបញ្ជាឲ្យក្រសួងធនធាននិងបរិស្ថានធ្វើអធិបតី ដើម្បីកសាងផែនការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ លើសពីនេះទៅទៀត ក្រៅពី ផែនការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០ យើងក៏បាន នាំការសន្យាអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសដាក់បញ្ចូលក្នុងច្បាប់ការពារបរិស្ថាន (ធ្វើ វិសោធនកម្ម) ហើយត្រូវបានរដ្ឋសភាអនុម័តកាលពីខែវិច្ឆិកាឆ្នាំ២០២០។ នៅ COP26 អាចបញ្ជាក់បានថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដើម ដំបូងដែលបានដាក់បញ្ចូលក្នុងច្បាប់នូវបទបញ្ញត្តិស្ដីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុង ប៉ារីសសម្រាប់ប្រជាជនទាំងមូលធ្វើតាម”។

ចូលរួមកិច្ចប្រជុំកំពូល COP26 វៀតណាមបានបញ្ជាក់នូវការប្ដេជ្ញាចិត្តក្នុងការ ជំរុញនិងអនុវត្តការសន្យាអន្តរជាតិនានា ជាពិសេសគឺក្នុងបញ្ហាសកលដែលជាក្ដី កង្វល់រួមរបស់សហគមន៍អន្តរជាតិ។ នេះក៏ជាឱកាសដើម្បីវៀតណាមជំរុញកិច្ចសហ ប្រតិបត្តិការជាមួយបណ្ដាដៃគូទ្វេភាគី អង្គការអន្តរ ជាតិនិងដៃគូពហុភាគីផ្សេងទៀត ស្វែងរកឱកាសទទួលជំនួយខាងហិរញ្ញវត្ថុ បច្ចេកវិទ្យា បង្កើនសមត្ថភាពនៃការងារទប់ ទល់នឹងការប្រែប្រួលអាកាសធាតុនៅវៀតណាមផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ