Trending now

លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered

09:52 | 02/11/2021 ហេង វុធ្ធី

បន្តសកម្មភាពក្នុងឱកាសចូលរួមកិច្ចប្រជុំ COP26 និងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ Standard Chartered លោក José Vinals។

ធនាគារ Standard Chartered ព្យាករណ៍ថា GDP វៀតណាមនឹងកើន ៧,៣%ក្នុងឆ្នាំ២០២២ ធនាគារ Standard Chartered ព្យាករណ៍ថា GDP វៀតណាមនឹងកើន ៧,៣%ក្នុងឆ្នាំ២០២២
Standard Chartered៖ ប្រទេសវៀតណាមបន្តរីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០២១ Standard Chartered៖ ប្រទេសវៀតណាមបន្តរីកចម្រើនយ៉ាងខ្លាំងនៅឆ្នាំ ២០២១
លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered
លោកនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered

នៅក្នុងជំនួបនេះ លោក José Vinals បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីចំពោះការគាំទ្រដ៏មានតម្លៃសម្រាប់ធនាគារ និងប្តេជ្ញារក្សាប្រតិបត្តិការរយៈពេលវែង តែង តែរួមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាព។ ប្រធានធនាគារ Standard Chartered បានស្នើនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួននៅវៀត ណាម ដើម្បីចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងវិស័យធានារ៉ាប់រង ពាណិជ្ជកម្ម សេវាកម្ម និងការលក់រាយ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស រួមចំណែកដល់កំណើនប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ តាម រយៈរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការមានតម្លៃរាប់ពាន់លានដុល្លារ និងជំនួយបច្ចេកទេសជាមួយដៃគូ វៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងគំនិតសហប្រតិបត្តិការរបស់ធនាគារ Standard Chartered នៅវៀតណាម ហើយបានឲ្យដឹងថា វៀតណាមកំពុងផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលលើកទឹកចិត្តឱ្យធនាគារបរទេសចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធធនាគារដែលខ្សោយឡើងវិញ ទាំងផ្នែកធនធានមនុស្ស ផ្នែកទុននិងសមត្ថភាពអភិបាលកិច្ច។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ឱកាសសម្រាប់អ្នកវិនិយោគបរទេសនៅវៀតណាមមានច្រើនណាស់ នៅពេលដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ជាមួយប្រទេសចំនួន ៦០ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចនិងទីផ្សារធំជាងគេលើពិភពលោក៕

ហេង វុធ្ធី

VOV5

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលមានកេរ្តិ៍ឈ្មោះល្អ ឲ្យលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងប្រទេសវៀតណាម
លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព