Trending now

សកម្មភាពជាច្រើនត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា

10:11 | 07/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៤ ខែមករា ស្ថានអគ្គកុងស៊ុលនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីសកម្មភាពរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា (ឆ្នាំ១៩៧២-ឆ្នាំ២០២២)។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន - ឥណ្ឌា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន - ឥណ្ឌាលើកទី ៨៖ ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន - ឥណ្ឌា
ឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ចំនួន ១០០ ០០០ដូស ឥណ្ឌា នឹងផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ដល់កម្ពុជា ចំនួន ១០០ ០០០ដូស
លោក Madan Mohan Sethi អគ្គកុងស៊ុលនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំទីក្រុងហូជីមិញ ថ្លែងក្នុងសន្និសីទសារព័ត៌មាន
លោក Madan Mohan Sethi អគ្គកុងស៊ុលនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំទីក្រុងហូជីមិញ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយទីក្រុងហូជីមិញ និងមូលដ្ឋានភាគខាងត្បូង រៀបចំព្រឹត្តិការណ៍ការបរទេស សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និងការទូតប្រជាជន ជាដើម ដើម្បីជម្រុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សកម្មភាពទាំងនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៦ ខែមករា ដោយមានកម្មវិធីទទួលស្វាគមន៍អ្នកការទូតថ្មី ដែលរៀបចំដោយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ ពិព័រណ៌តាំងបង្ហាញស្ដីអំពីទំនាក់ទំនងវៀតណាម-ឥណ្ឌានៅសារមន្ទីរទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី៧ ខែមករា។ល។ ទន្ទឹមនឹងនោះ ស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ គ្រោងរៀបចំកិច្ចប្រជុំស្ដីពីការជម្រុញពាណិជ្ជកម្ម វិនិយោគ ការនាំភ្ញៀវទេសចរឥណ្ឌាមកវៀតណាម និងសកម្មភាពផ្លាស់ប្ដូររវាងនិស្សិតវេជ្ជសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មានរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២២៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញហ្វាំងឡង់៖ វៀតណាមគួរតែផ្តល់អាទិភាពដល់សេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនទាំងអស់របស់ខ្លួន
លោកបណ្ឌិត Nguyen Hong Son៖ ទាញយកប្រយោជន៍ពីបញ្ញារបស់ជនជាតិវៀតណាមនៅក្រៅប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងនវានុវត្តន៍វិស័យឯកជន
ជនជាតិវៀតណាមនៅក្រៅប្រទេសចូលរួមដៃគ្នាក្នុងការ "កសាង" អនាគតរបស់ប្រទេសជាតិ
លោកវេជ្ជបណ្ឌិត Nguyen The Duong៖ ការអភិរក្សភាសាវៀតណាមអនុញ្ញាតឱ្យវៀតណាមរីកចម្រើនដោយមិនបាត់បង់ឫសគល់របស់ខ្លួន
ខេត្ត Dong Thap ៖ ជំរុញពាណិជ្ជកម្មព្រំដែន ឆ្ពោះទៅរកទំហំពាណិជ្ជកម្ម ៣០០ លានដុល្លារជាមួយកម្ពុជា