Trending now

វៀតណាម-ឥណ្ឌាជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

10:07 | 21/04/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី ១៩ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

សកម្មភាពជាច្រើនត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា សកម្មភាពជាច្រើនត្រូវបានរៀបចំក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា
ទំហំពាណិជ្ជកម្មវៀតណាម-ឥណ្ឌាអាចឈានដល់គោលដៅ ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មវៀតណាម-ឥណ្ឌាអាចឈានដល់គោលដៅ ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។ (រូបថត៖ VNA)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។ (រូបថត៖ VNA)

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឥណ្ឌានាសព្វថ្ងៃជាប្រទេសមហាអំណាចមួយដោយមានសេដ្ឋកិច្ចធំជាងគេទី ៦ លើពិភពលោក ហើយមានវិទ្យាសាស្ត្រនិបច្ចេកវិទ្យា ជឿនលឿនជួរមុខ ខណៈដែលវៀតណាមជាប្រទេសដែលកំពុងអភិវឌ្ឍន៍យ៉ាងស្វាហាប់ ធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងបើកទ្វារចំហយ៉ាងទូលំទូលាយជាមួយពិភពលោក។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ចាត់ទុកថា ទាំងនេះគឺជាកត្តាអំណោយផល ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងសម័យបច្ចុប្បន្ន។

ដោយឈរលើមូលដ្ឋានដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើងរហូតដល់ទៅ ៣៧% ដោយសម្រេចបានទឹកប្រាក់ជាង ១៣,២ ពាន់លានដុល្លាអាមេរិកកាលពីឆ្នាំមុននោះ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ពន្លឿនដំណើរការបើកទ្វារចំហសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក។ ក្រៅពីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ នវានុវត្តនភាព និងប្រេងឧស្ម័ន លោកប្រធានរដ្ឋ ចាត់ទុកថា ភាគីទាំងពីរគួរតែជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការជួបប្រាស្រ័យប្រជាជនជាមួយប្រជាជន; សហការរៀបចំផែនការស្តារទេសចរណ៍ឡើងវិញក្រោយពីជំងឺរាតត្បាតក្នុងបរិបទដែលប្រទេសទាំងពីរបានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក ហើយបើកជើងហោះហើរត្រង់ រវាងទីក្រុងធំៗនៃប្រទេសទាំងពីរក្នុងពេលឆាប់ៗ។

ប្រធានសភាជាន់ទាបឥណ្ឌា លោក Om Birla បានសម្ដែងគោលបំណងចង់ឲ្យប្រទេសទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្ម វិនិយោគ អប់រំ បណ្តុះបណ្តាល សន្តិសុខ ការពារជាតិ ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងតែងតែជួយឧបត្ថម្ភ គាំទ្រគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលនាពេលខាងមុខហើយរួមគ្នាអភិវឌ្ឍន៍ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា