Trending now

វិស័យទេសចរណ៍នៅកម្ពុជាងើបឡើងវិញយ៉ាងខ្លាំងទោះបីជាមានការលេចចេញវីរុសបំប្លែងថ្មី Omicron ក៏ដោយ

11:03 | 05/01/2022

ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍របស់កម្ពុជាមិនបង្ហាញសញ្ញានៃការថមថយឡើយ ទោះបីជាមានការលេចចេញវីរុសបំប្លែងថ្មី Omicron ក៏ដោយ។ ការដែលប្រជាជនដើរលេងយ៉ាង​ច្រើនកុះករដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២២ បានជួយឱ្យ "ឧស្សាហកម្មគ្មានផ្សែង" របស់ប្រទេសនេះមានការរីកចម្រើនខ្លាំង។

ក្រោយជំងឺកូវីដ១៩  វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ... ដោយមកពីណា? ក្រោយជំងឺកូវីដ១៩ វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ... ដោយមកពីណា?
ក្រសួងទេសចរណ៍សហការជាមួយរាជបណ្ឌិត្យសភាពិភាក្សាគ្នាដើម្បីជំរុញទេសចរណ៍នៅកម្ពុជា ក្រសួងទេសចរណ៍សហការជាមួយរាជបណ្ឌិត្យសភាពិភាក្សាគ្នាដើម្បីជំរុញទេសចរណ៍នៅកម្ពុជា

ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) បានដកស្រង់ទិន្នន័យរបស់ក្រសួងទេសចរណ៍ថា ក្នុងឱកាស ឈប់សម្រាកដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២២ កាលពីចុងសប្តាហ៍មុន មនុស្សសរុបចំនួន ១,១៤៥,១៤១ នាក់បានធ្វើដំណើរទៅទេសចរណ៍នៅកម្ពុជា។ ក្នុងនោះ ទេសចរបរទេសមានចំនួន ៥,៧៥៤ នាក់ កើនឡើង ៦៣,៦៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយ​​ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាគោលដៅទាក់​ទាញ​ភ្ញៀវ​ទេសចរច្រើនជាងគេ។

វិស័យទេសចរណ៍នៅកម្ពុជាងើបឡើងវិញយ៉ាងខ្លាំងទោះបីជាមានការលេចចេញវីរុសបំប្លែងថ្មី Omicron ក៏ដោយ
ទិដ្ឋភាពប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប (រូបថត៖ AFP/TTXVN)

បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសបញ្ចប់ "ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ" ដែលបណ្តាលឱ្យរលកទីបីនៃការឆ្លងជំងឺកូវីដ-១៩ អូសបន្លាយជាង ១០ ខែមក អាជ្ញាធររាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា​បានរៀបចំសកម្មភាពសហគមន៍ឡើងវិញ រួមទាំងការប្រគុំតន្ត្រីផងដែរដើម្បីអបអរឆ្នាំថ្មី ឆ្នាំ២០២២ និងទាក់ទាញអ្នកទេសចរ។ នៅរាជធានីភ្នំពេញ យោងតាមស្ថិតិបឋមរបស់អាជ្ញារ​ក្រុង មានមនុស្សជាង ៣៦ ម៉ឺននាក់បានទៅលេងតំបន់ទេសចរណ៍ធំៗរបស់រាជធានី ដូចជាកោះពេជ្រ តំបន់មាត់ទន្លេទល់មុខព្រះបរមរាជវាំង តំបន់ជ្រោយចង្វារ និងពហុកីឡដ្ឋានជាតិ...

Quan doi Nhan dan

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ