Trending now

ក្រោយជំងឺកូវីដ១៩ វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើន ... ដោយមកពីណា?

15:02 | 17/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កាសែត Khmer Times បានចេញផ្សាយអត្ថបទវិភាគដោយវិទ្យាស្ថានទស្សនៈអាស៊ីដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីអំពីផលប៉ះពាល់និងការជេះឥទ្ធិពលនៃជំងឺរាតត្បាតកូ វីដ១៩ ទៅលើវិស័យទេសចរណ៍កម្ពុជា។

ប្រាសាទបាយ័ន ខេត្តសៀមរាប ប្រទេសកម្ពុជា

នៅកម្ពុជាមានវិស័យទេសចរណ៍ចំនួន ២.៨៦៥ ត្រូវបានប្រកាសបញ្ឈប់ប្រតិបត្តិការឬបិទទ្វារ។ ជំងឺរាតត្បាតកូវីដ១៩ កំពុងបំផ្លាញសេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំងព្រោះវិស័យទេសចរណ៍គឺជាវិស័យ សំខាន់មួយក្រៅពីវិស័យវាយនភណ្ឌនិងស្បែកជើងដែលស្រូប យកប្រមាណ ៨០% នៃតម្លៃនាំចេញរបស់ប្រទេសនេះ។

កាសែត The New Straits Times បានវាតតម្លៃថាវិស័យទេសចរណ៍កម្ពុជាចូលរួមចំណែកកើនឡើងដល់ ១២,១% នៃ GDP របស់ប្រទេសនិងផ្តល់ការងារដល់មនុស្ស ៦៣០.០០០ នាក់។ និយោជិកដែលធ្វើការនៅក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជានឹងភ័យស្លន់ស្លោដោយភ័យខ្លាចថាភាពអត់ការងារធ្វើនឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ប្រសិនបើស្ថានភាពនេះមិនត្រូវបានដោះស្រាយយ៉ាងឆាប់រហ័សទេ។ ទោះបីជាអង្គភាពអាជីវកម្មក្នុងវិស័យទេសចរណ៍បានបិទតាំងពីពាក់កណ្តាលខែមីនាឆ្នាំ ២០២០ ក៏ដោយ ក៏ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង ១៩ ម៉ឺននាក់បានទៅទស្សនារមណីយដ្ឋាននិងគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។ នេះជាសញ្ញាច្បាស់ថាទោះបីប្រជាជនមិនអាចធ្វើដំណើរទៅបរទេសក៏ដោយក៏ប្រជាជននៅតែព្យាយាមធ្វើដំណើរក្នុងប្រទេស។

សំណួរចោទថាតើសកម្មភាពនេះមានសុវត្ថិភាពនិងមាននិរន្តរភាពទេ? អាចធ្វើដំណើរបានប្រសិនបើភាគីនីមួយៗពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះសុខភាព។ ដូចដែលបានណែនាំដោយអង្គការទេសចរណ៍ពិភពលោក (UNWTO) ភ្ញៀវទេសចរសហគមន៍មូលដ្ឋាននិងគ្រប់ផ្នែកនៃខ្សែសង្វាក់តម្លៃទេសចរណ៍ត្រូវតែដើរតួនាទីត្រឹមត្រូវក្នុងការធានាសុខភាពសហគមន៍។ អង្គការេ UNWTO បានចង្អុលបង្ហាញពីតម្រូវការសម្រាប់វិធានការសុវត្ថិភាពនិងសុខភាពដើម្បីធានាថាទេសចរណ៍ពិតជាមានសុវត្ថិភាព។ អត្ថបទរបស់ UNWTO ថ្មីៗនេះបានចែងថា“ ការជឿទុកចិត្តគឺជារូបិយប័ណ្ណថ្មី។ ប្រសិនបើប្រជាជនជឿជាក់ថារដ្ឋាភិបាលនិងវិស័យទេសចរណ៍ ផ្តល់អាទិភាពដល់សុខភាពប្រជាជននោះប្រជាជននឹងធ្វើដំណើរម្តងទៀតផងដែរ”។

ប្រាសាទអង្គវត្ត ខេត្តសៀមរាប ប្រទេសកម្ពុជា

នៅប្រទេសកម្ពុជា វិស័យទេសចរណ៍មានការរីកចម្រើនម្តងទៀត។ ចំនួនភ្ញៀវទេសចរមកកម្ពុជាគឺជាសញ្ញាល្អសម្រាប់ប្រទេសនេះពីព្រោះវិស័យទេសចរណ៍រួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅក្នុងវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមិនបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងទេនេះអាចជា“ កាំបិតមុខពីរ” ដែលមានរលកទីពីរនៃជំងឺឆ្លងដែលទំនងជារាលដាលពាសពេញប្រទេសក៏មានដែរ។ ដើម្បីបងា្ករបញ្ហានោះ កុំអោយកើតឡើងអ្នកតាក់តែងគោលនយោបាយគួរតែចាត់វិធានការអោយបានច្បាស់លើភ្នាក់ងារទេសចរណ៍ទាំងអស់និងបង្ខំឲ្យអ្នកដំណើរអនុវត្តតាមបទបញ្ជាវេជ្ជសាស្រ្តដើម្បីធានានិរន្តរភាពនិងសុវត្ថិភាពធ្វើដំណើរផងដែរ។

តំបន់ទេសចរណ៍ដ៏ល្បីល្បាញនិងតំបន់ទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរច្រើនបំផុតពីប្រទេសកម្ពុជាដូចជាប្រាសាទអង្គរវត្ត និងប្រាសាទជាច្រើនផ្សេងៗទៀតជាដើមគួរតែកំណត់ចំនួនភ្ញៀវទេសចរតាមពេលវេលានិមូយៗឲ្យបានសមស្រប។ យោងទៅតាមវេទិកាសេដ្ឋកិច្ចពិភពលោកបានឲ្យដឹងថាអ្នកទេសចរមាននិន្នាការទៅទិសដៅដែលមានភ្ញៀវទេសចរច្រើនកុះករមកទស្សនា ។ ការគ្រប់គ្រងចំនួនភ្ញៀវទេសចរមកទស្សនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិធានការណ៍បង្ការសុខភាពសាធារណៈនៃ“ ការរក្សាគម្លាតសង្គម” ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃ វីរុសផងដែរ។ លើសពីនេះទៀត វាជាការចាំបាច់សម្រាប់ភ្ញៀវទេសចរមគ្គុទេសទេសចរណ៍និងបុគ្គលិកទាំងអស់ដែលកំពុងធ្វើការនៅតាមតំបន់ទេសចរណ៍ឱ្យអនុវត្តនូវអនាម័យត្រឹមត្រូវដូចជាពាក់ម៉ាសគ្រប់ពេលជាដើម។

ជំនួសឱ្យការប្រមូលផ្តុំទៅកន្លែងទេសចរណ៍ដែលមានមនុស្សច្រើនកុះករ ភ្ញៀវទេសចរចូលចិត្តជ្រើសរើសកន្លែងដែលអនុញ្ញាតឱ្យមាន "ការរក្សាគម្លាតសង្គម" ។ ទីតាំងទេសចរណ៍ពីចម្ងាយនឹងត្រូវបានគេចូលចិត្តជាងទិសដៅទីក្រុងពីព្រោះការជៀសវាងកន្លែងដែលមានមនុស្សច្រើននឹងក្លាយជានិន្នាការទេសចរណ៍ថ្មីផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក