នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នាមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលេីសហគមន៍នៅខេត្តព្រះសីហនុ ប្រតិភូកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូវៀតណាមដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង((NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋសង្គមនិយមវៀតណាម បានចុះត្រួតពិនិត្យអគារទាំង១២ ដែលជាជំនួយឥតសំណងរបស់មិត្តវៀតណាម។
![]() |
![]() |
![]() |
កម្ពុជា-វៀតណាម ចុះត្រួតពិនិត្យសំណង់អគារចំនួន១២ នៅមជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ |
ក្រោយពីរបាយការណ៍ស្វាគមន៍ និងរបាយការណ៍ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿង ញៀនរបស់លោក វុិត វ៉ាល់ដា និងរបាយការណ៍សាងសង់សំណង់អគាររបស់លោកឈន់ ថៃស្រេង ប្រធានក្រុមហ៊ុនសាងសង់ សុទ្ធតែបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ក្នុងនាមប្រតិភូមិត្តវៀតណាមនាឱកាសនោះ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងភាគីកម្ពុជាពិសេសគណ:កម្មការកសាងមជ្ឈមណ្ឌលដែលបានដំណេីរការងាររបស់ខ្លួនស្ទេីរចប់មួយរយភាគរយនៃការសាងសង់សំណង់អគារទាំង១២ដែលមានក្នុងទំហំទឹកប្រាក់ប្រមាណ ៣លានដុល្លារអាមេរិក និងបានបញ្ជាក់ថា បញ្ហាគ្រឿងញៀនជាបញ្ហាស្មុគស្មាញបំផ្លាញសង្គមជាតិដែលតំរូវឱ្យយេីងទាំងអស់គ្នាខិតខំរួមគ្នាបង្ការ ព្យាបាល និងដោះស្រាយដេីម្បីអនាគតកូនចៅយេីង។
![]() |
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូ វៀតណាមដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង((NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋសង្គមនិយមវៀតណាម បានចុះត្រួតពិនិត្យអគារទាំង១២ ដែលជាជំនួយឥតសំណងរបស់មិត្តវៀតណាម |
![]() |
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រតិភូ វៀតណាមដឹកនាំដោយលោក ង្វៀន ហ៊ុយតាំង((NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតសាធារណ:រដ្ឋសង្គមនិយមវៀតណាម បានចុះត្រួតពិនិត្យអគារទាំង១២ ដែលជាជំនួយឥតសំណងរបស់មិត្តវៀតណាម |
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន បានថ្លែងអំណរគុណដល់ភាគីមិត្តវៀតណាម ដែលបានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាសាងសង់សំណង់អគារចំនួន១២ដែលភាគីទាំងពីរកម្ពុជា-វៀតណាមរួមគ្នាពិនិត្យនូវសំណង់ទាំងអស់នោះ ទាំងស្នាដៃ និងគុណភាព មុននឹងស្នើសុំលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងភាគីមិត្តវៀតណាម ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារជំនួយនេះជាផ្លូវការ ក៏ដូចសម្ពោធមជ្ឈមណ្ឌលទាំងមូលក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងបន្ថែមថា ចាប់ពីសាងសង់នៅឆ្នាំ២០១៧មកដល់បច្ចប្បន្នថវិកាសាងសង់មជ្ឈមណ្ឌលជាតិនេះ ចំណាយថវិកាប្រមាណ៧លានដុល្លា ដែលបានមកពីការជំនួយពីសប្បុរសជនតាមរយៈមូលនិធិសម្តេចក្រឡាហោម ស ខេង មូលនិធិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាជាតិ និងពីបណ្តាប្រទេសនានាមានភាគីថៃ និងភាគីមិត្តវៀតណាម៕
CNC/Postkhmer
មតិពីមិត្តអ្នកអាន