Trending now

អ្នកជំនាញកម្ពុជា៖ទស្សនកិច្ចរបស់ប្រធានារដ្ឋវៀតណាមនៅកម្ពុជាជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

11:46 | 27/12/2021 ហេង វុធ្ធី

លោក អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មកកម្ពុជាចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែធ្នូ បានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត។

អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថបទសរសេររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong អ្នកជំនាញកម្ពុជាវាយតម្លៃខ្ពស់ចំពោះអត្ថបទសរសេររបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong
អ្នកជំនាញកម្ពុជា៖ បក្សកុម្មុយនិស្តវៀតណាមបានធ្វើឲ្យប្រទេសជាតិអភិវឌ្ឍន៍កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អ្នកជំនាញកម្ពុជា៖ បក្សកុម្មុយនិស្តវៀតណាមបានធ្វើឲ្យប្រទេសជាតិអភិវឌ្ឍន៍កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ
អ្នកជំនាញកម្ពុជា៖ទស្សនកិច្ចរបស់ប្រធានារដ្ឋវៀតណាមនៅកម្ពុជាជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
លោក អ៊ុច លាង ប្រធានស្តីទីនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

បើតាមអ្នកជំនាញកម្ពុជា ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាលើគោលការណ៍ណែនាំ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ជាពិសេសលើវិស័យសំខាន់ៗដូចជា វិស័យការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការព្រំដែន ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន ការអប់រំ វប្បធម៌ សុខភាព ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងមន្ត្រីមូលដ្ឋាន។

ភាគីទាំងពីរបានឯកភាពថា តាមរយៈព្រឹត្តិការណ៍ជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃ “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម” ដែលនឹងពង្រឹងការសម្របសម្រួលក្នុងការផ្សព្វផ្សាយ និងអប់រំប្រជាជនគ្រប់ស្រទាប់វណ្ណៈអំពីសារៈខ្លឹមសារ និងសារៈសំខាន់នៃការអភិរក្ស និងបណ្តុះគំនិតអំពីភាពជាអ្នកជិតខាងដ៏ល្អ ដើម្បីភាពរីកចម្រើននៃប្រទេសទាំងពីរ និងសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់។

លោក អ៊ុច លាង បានមានប្រសាសន៍ថា ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ តំបន់ និងអនុតំបន់ ជាពិសេសក្នុងអាស៊ាន។

ប្រទេសទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ និងបានបញ្ជាក់ពីការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានារដ្ឋ Phuc ដោយចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនប្រាំពីរ ដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដូចជាសន្តិសុខ ឧស្សាហកម្ម និងពាណិជ្ជកម្ម យុត្តិធម៌ ការអប់រំ កិច្ចសហប្រតិបត្តិការតាមព្រំដែន និងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

អ្នកជំនាញក៏បានចង្អុលបង្ហាញអំពីវិស័យនិរន្តរភាព និងការតំរង់ទិសដែលអាចបង្កើតកម្លាំងជំរុញថ្មីសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនៅក្នុងបរិបទ “ប្រក្រតីភាពថ្មី”។

លោកក៏បានមានប្រសាសន៍ថា ក្នុងរយៈពេលថ្មីៗនេះ គម្រោងវិនិយោគក្នុងវិស័យកសិកម្ម ដូចជាការដាំដើមឈើហូបផ្លែ ឬដើមកៅស៊ូរបស់វៀតណាម បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព បង្កើតការងាររាប់ពាន់កន្លែង បើទោះបីជាមានជំងឺរាតត្បាត COVID-19 ក៏ដោយ។

លោកបានគូសបញ្ជាក់អំពីភាពចាំបាច់សម្រាប់ភាគីទាំងពីរ ដោយផ្តោតលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ រួមទាំងការបញ្ចប់ផែនការមេស្តីពីការតភ្ជាប់សេដ្ឋកិច្ចវៀតណាម-កម្ពុជាឆ្នាំ២០៣០” ការអនុវត្តគម្រោងផ្លូវល្បឿនលឿនបាវិត-ម៉ុកបៃតភ្ជាប់ទីក្រុងហូជីមិញរបស់វៀតណាមជាមួយរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ក៏ដូចជាវិស័យសំខាន់ៗ និងគម្រោងសហប្រតិបត្តិការដូចជាគម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជាក្នុងវិស័យកសិកម្ម ដំណាំឧស្សាហកម្ម ទូរគមនាគមន៍ និងធនាគារ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែន ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ ទំនិញរបស់ភាគីទាំងពីរក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអប់រំនិងបណ្តុះបណ្តាល។

លោកបានវាយតម្លៃខ្ពស់ពីគម្រោង “លិខិតឆ្លងដែនវ៉ាក់សាំង” របស់វៀតណាម ដោយបន្ថែមថា ការបន្តជើងហោះហើរត្រង់រវាងប្រទេសទាំងពីរប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា នឹងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាពនៃប្រទេសនីមួយៗបន្ទាប់ពីជំងឺរាតត្បាត៕

ហេង វុធ្ធី

Khmertimes/VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក