ថ្លែងមតិអំពីសន្និសីទកិច្ចការបរទេសទូទាំងប្រទេសនាពេលថ្មីៗនេះ អនុប្រធានបណ្តាញ វៀតណាម-អង់គ្លេស (VNUK Network) លោក Paul Smith ចាត់ទុកថា គោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម និងពហុភាគីនីយកម្ម របស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមក បានបញ្ជាក់ពីសារៈសំខាន់របស់ការកសាងទំនាក់ទំនងយ៉ាងជិតស្និទ្ធដោយផ្អែកលើទំនុកចិត្ត ភាពស្មោះត្រង់ ការគាំទ្រ និងឥទ្ធិពល។
![]() |
![]() |
លោក Paul Smith ក៏បញ្ជាក់ថា គោលនយោបាយការបរទេសពិសេស និងមានអត្តសញ្ញាណដាច់ដោយឡែករបស់វៀតណាមដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ចាត់ទុកថាជា «ឬស្សីវៀតណាម» គឺសមស្រប ជាពិសេស លក្ខខណ្ឌនៃភាពបត់បែនដែលត្រូវការក្នុងការកសាងទំនាក់ទំនងជាសកល និងដោះស្រាយបញ្ហាប្រឈមលើវិស័យការពារជាតិ និងសន្តិសុខ។
![]() |
អនុប្រធានបណ្តាញវៀតណាម-អង់គ្លេស (VNUK Network) លោក Paul Smith (រូបថត៖ vietnamplus.vn) |
លោក Alfredo Femat Bañuelos ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ទាបម៉ិកស៊ិក សង្កត់ធ្ងន់ថា មាគ៌ាការបរទេសរបស់វៀតណាមបញ្ជាក់បានតួនាទី និងឋានៈដែលកាន់តែខ្ពស់របស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ពីមូលដ្ឋានគ្រឹះដែលកសាងដោយលោកប្រធានហូជីមិញ វិស័យការទូតរបស់វៀតណាមបានផ្លាស់ប្តូរយ៉ាងទូលំទូលាយ។
អ្នកយកព័ត៌មាន Gaston Fiorda អ្នកជំនាញស្រាវជ្រាវអំពីបញ្ហាអាស៊ីអាគ្នេយ៍ របស់វិទ្យុជាតិអាហ្សង់ទីន វាយតម្លៃថា នៅទីណាក៏ដោយ វៀតណាមតែងតែកសាងបានទំនាក់ទំនងស្មោះត្រង់ បើកចំហ និងរួសរាយរាក់ទាក់។ ដោយសារមានគោលជំហរ និងគោលនយោបាយឥតងាករេដែលបានរៀបរាប់ខាងលើ បានជាវៀតណាមកសាងបានទំនាក់ទំនងភាពជាដៃគូ ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ទ្វេភាគី ជាមួយមហាអំណាចឈានមុខគេរបស់ពិភពលោក រួមទាំងអាមេរិកផងដែរ៕
មតិពីមិត្តអ្នកអាន