Trending now
អ្នកជំនាញរុស្ស៊ី៖

វៀតណាមអាចធ្វើជាស្ពានតភ្ជាប់ពាណិជ្ជកម្មរវាង EAEU ជាមួយអាស៊ាន

12:32 | 19/12/2021 យោងតាមវិឡូសំលេងវៀតណាម

នេះជាការលើកឡើងរបស់លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី។

ប្រទេសរុស្ស៊ីនឹងជួយប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU ប្រទេសរុស្ស៊ីនឹងជួយប្រទេសកម្ពុជាទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ EAEU
សមាគមវេជ្ជសាស្ត្រវៀតណាមចែករំលែកបទពិសោធន៍ជាច្រើនអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ជាមួយអាស៊ាន សមាគមវេជ្ជសាស្ត្រវៀតណាមចែករំលែកបទពិសោធន៍ជាច្រើនអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩ ជាមួយអាស៊ាន

វៀតណាមគឺជាតួរយ៉ាងមួយអំពីការធ្វើសមាហរណកម្មអាស៊ី - អឺរ៉ុប ហើយអាចជាស្ពានតភ្ជាប់សម្រាប់ពាណិជ្ជកម្មសេវីរវាងសហភាពសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (EAEU) ជាមួយសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី។

លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី (រូបថត៖ VNA)
លោក Anton Viktorovich Bredikhin អ្នកវិទ្យាសាស្ត្រនយោបាយ និងជាអគ្គនិពន្ធនាយកទស្សនាវដ្តីវិទ្យាសាស្ត្រ Arkhont របស់រុស្ស៊ី (រូបថត៖ VNA)

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ីនោះ លោក Bredikhin បានចាត់ទុកថា នាបច្ចុប្បន្ននេះ EAEU មិនត្រឹមតែជាលំហរធ្វើសមាហរណកម្មរបស់បណ្ដាប្រទេសនៅតំបន់អតីតសហភាពសូវៀតប៉ុណ្ណោះទេ ថែមទាំងរបស់បណ្ដាប្រទេសផ្សេងៗទៀត ដូចជាវៀតណាម សិង្ហបុរី និងស៊ែប៊ីផងដែរ។ ក្នុងចំណោមប្រទេសទាំងនេះ ក្នុងនាមជាប្រទេសដើមដំបូងដែលបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយ EAEU នោះ វៀតណាមអាចក្លាយជាស្ពានតភ្ជាប់ និងបង្កើតបុព្វបទសម្រាប់តំបន់ FTA ដ៏ធំទូលាយជាងរវាង EAEU ជាមួយអាស៊ាន។

សូមបញ្ជាក់ដែរថាគំនិតផ្ដូចផ្ដើមអំពីសហភាពអាស៊ី - អឺរ៉ុបត្រូវបានប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លើកឡើងចាប់ពីឆ្នាំ ២០១១ នៅពេលនិយាយអំពីលំហរឯភាពគ្នាមួយ “ពី Lisbon ទៅកាន់ Vladivostok”។ ទោះយ៉ាងណាក៏ដោយ យោងតាមអ្នកជំនាញ Bredikhin បានឲ្យដឹងថា នាបច្ចុប្បន្ននេះ និយមន័យអំពីសហភាពត្រូវបានយល់ដឹងយ៉ាងទូលំទូលាយជាង ពោលគឺ ពី “Belgrade ទៅកាន់ទីក្រុងហាណូយ” ហើយនេះគឺជា "តំបន់អាស៊ីអឺរ៉ុបថ្មីចាសកល " ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤