Trending now

អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX

10:03 | 16/12/2021

យុគស័យ - នាថ្ងៃទី ១៤ ខែធ្នូ ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាមបាននិយាយថា វ៉ាក់សាំង Moderna ប្រឆាំងជំងឺកូវីដ-១៩ ចំនួន ២,៥៥៨,០០០ ដូស បានមកដល់ទីក្រុង Ha Noi នៅថ្ងៃទី ១០ ខែធ្នូ។ ការបរិច្ចាកវ៉ាក់សាំងនេះធ្វើឡើង តាមរយៈយន្តការវ៉ាក់សាំងអន្តរជាតិ COVAX បន្ទាប់ពីមានការយល់ព្រមយ៉ាងជិតស្និទ្ធជាមួយអង្គការ UNICEF WHO វៀតណាម និងរដ្ឋាភិបាលវៀតណាម។

អាល្លឺម៉ង់​បរិច្ចាគ​ឧបករណ៍​ពេទ្យ​មានតម្លៃជិត​១​លាន​ដុល្លារ​ដល់​វៀតណាម អាល្លឺម៉ង់​បរិច្ចាគ​ឧបករណ៍​ពេទ្យ​មានតម្លៃជិត​១​លាន​ដុល្លារ​ដល់​វៀតណាម
ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំង Covid-19 ជាលើកដំបូងក្រោមយន្តការ COVAX
អាល្លឺម៉ង់ជួយវៀតណាមវ៉ាក់សាំងបន្ថែមចំនួន ២.៥ លានដូស តាមរយៈយន្តការ COVAX
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Guido Hildner (ឆ្វេង) និងតំណាងវិទ្យាស្ថានអនាម័យ និងរោគរាតត្បាតមជ្ឈិម លោក Nguyen Cong Luat ក្នុងពិធីប្រគល់វ៉ាក់សាំង ។ ( រូបថត៖ ស្ថានទូតអាល្លឺម៉ង់)

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម លោក Guido Hildner បាននិយាយថា ជាមួយនឹងចំនួនវ៉ាក់សាំងជាង ២.៥ លានដូសដែលបាន​ប្រគល់ តាមរយៈយន្តការ COVAX អាល្លឺម៉ង់បញ្ជាក់ពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រទេសវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រី Rana Flowers អ្នកសម្របសម្រួលស្តីទីរបស់អង្គការសហប្រជាជាតិ និងជាតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានចែករំលែកវ៉ាក់សាំងជាមួយប្រជាជនវៀតណាម លោកស្រីបាននិយាយថា "យើងចង់ធានាថា វ៉ាក់សាំងនេះបានចែកចាយដោយសមធម៌ទៅគ្រប់​តំបន់​នៃប្រទេសវៀតណាម និងលើពិភពលោក"។

ចំនួនវ៉ាក់សាំងដែលប្រគល់ដោយរដ្ឋាភិបាលអាល្លឺម៉ង់លើកនេះ វៀតណាមបានទទួលវ៉ាក់សាំងកូវីដ -១៩ សរុបចំនួន 45,197,910 ដូស តាមរយៈយន្តការវ៉ាក់សាំងអន្តរជាតិ COVAX៕

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស