នាថ្ងៃទី ២៤ វិច្ឆិកា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម Guido Hildner បានប្រគល់ម៉ាស៊ីនខ្យល់ចំនួន ៧៥ គ្រឿង ម៉ូនីទ័រ ១៥ គ្រឿង និងឧបករណ៍តាមដានអត្រាអុកស៊ីហ្សែន និងចង្វាក់បេះដូងចំនួន ២០.០០០ ដល់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។
![]() |
![]() |
![]() |
អាល្លឺម៉ង់បរិច្ចាគឧបករណ៍ពេទ្យមានតម្លៃជិត១លានដុល្លារដល់វៀតណាម។ (រូបថត៖ laodong) |
ជាមួយនឹងការផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃប្រហែលជិក ១ លានដូល្លា ប្រទេសអាល្លឺម៉ង់បន្តជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩; អាស្រ័យហេតុនេះ បញ្ជាក់ពីទំនាក់ទំនងសហប្រតិបត្តិការយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរ ក្នុងឱកាសរំលឹកខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាល្លឺម៉ង់ និងវៀតណាម។
![]() |
ពិធីប្រគល់វ៉ាក់សាំង (រូបថត៖ ស្ថានទូតអាហ្សង់ទីនប្រចាំនៅវៀតណាម) |
នាថ្ងៃដដែរ ក្នុងក្របខ័ណ្ឌនៃភាពជាដៃគូទ្វេភាគីដ៏ទូលំទូលាយចាប់តាំងពីឆ្នាំ ២០១០មក ហើយជាមួយនឹងគោលដៅនៃការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សាធារណរដ្ឋអាហ្សង់ទីនបានបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន ៥០០.០០០ ដូសជូនដល់ប្រទេសវៀតណាម។ វ៉ាក់សាំងជំនួយនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai (ហាណូយ) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ហើយត្រូវបានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំនៅវៀតណាម លោក Luis Pablo María Beltramino ប្រគល់ជាផ្លូវការជូនតំណាងអាជ្ញាធរវៀតណាម។
មុននោះ អាហ្សង់ទីនគឺជាសមាជិកនៃប្រព័ន្ធជំនួយវ៉ាក់សាំងសកលដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់វ៉ាក់សាំងសំដៅកាត់បន្ថយការរីករាលដាលនិងផលប៉ះពាល់នៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក។ ក្នុងខែកញ្ញា ឆ្នាំ ២០២០ អាហ្សង់ទីនបានទទួលអំណោយជាម៉ាស់វេជ្ជសាស្ត្រពីប្រទេសវៀតណាម នៅពេលដែលពិភពលោកមិនទាន់មានវ៉ាក់សាំង ឬផែនការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ឡើយ៕
laodong
មតិពីមិត្តអ្នកអាន