យុគសម័យ - នាថ្ងៃទី ១២ ខែធ្នូ នៅទីក្រុង Ha Noi គណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh គណៈកម្មាធិការមជ្ឈិមនៃសមាគមនិស្សិតវៀតណាមបានបើកសម័យប្រជុំ តាមអ៊ីនធើណិតជាមួយសមាគមនិស្សិតវៀតណាម សមាគមយុវជនវៀតណាម និងសមគមយុវជននិស្សិតវៀតណាម គណៈកម្មការប្រតិបត្តិការនៃសម្ព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៅបរទេសលើកទី២ ឆ្នាំ២០២១។
![]() |
![]() |
![]() |
ទិដ្ឋភាពនៃសម័យប្រជុំសង្ខេប តាមអ៊ីនធើណិតជាមួយសមាគមនិស្សិត សមាគមយុវជនវៀតណាម គណៈកម្មការប្រតិបត្តិការនៃសម្ព័ន្ធយុវជនកុម្មុយនិស្ត Ho Chi Minh នៅឯបរទេស។ (រូបថត៖ dangcongsan.vn) |
គណៈប្រតិភូបានវាយតម្លៃថា ក្នុងឆ្នាំ២០២១ សមាគមនិស្សិតវៀតណាមនៅឯបរទេសបានរៀបចំសកម្មភាពជាច្រើន ដើម្បីពង្រឹងសាមគ្គីភាពឆ្ពោះទៅមាតុភូមិ ដូចជាអំពាវនាវការបរិច្ចាគ ដើម្បីឧបត្ថម្ភមូលនិធិវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វៀតណាម គាំទ្រដល់ការបង្ការ និងទប់ស្កាត់ការរាតត្បាតនៅ តាមមូលដ្ឋានក្នុងប្រទេស។ សកម្មភាពជាច្រើន ដើម្បីជួយដល់សមាជិក និងសិស្សានុសិស្សក្នុងប្រទេសសាមី ក្នុងរយៈពេលដែលជំងឺរាតត្បាតរីករាលដាល បានរៀបចំដោយអង្គភាពផងដែរ។
នៅឆ្នាំ២០២១ អង្គការ និងគណៈប្រតិភូនៃសម្ព័ន្ធយុវជនកុម្មុយនិស្តបរទេសនឹងពង្រឹងការសម្របសម្រួលក្នុងការរៀបចំសកម្មភាពឃោសនា និងការពារអធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រ និងកោះនៅវេទិកាអន្តរជាតិ។ ផ្សព្វផ្សាយព័ត៌មានផ្លូវការអំពីស្ថានភាពនយោបាយសង្គមក្នុងប្រទេស ទស្សនៈរបស់រដ្ឋលើគោលនយោបាយការបរទេសឯករាជ្យភាព ពឹងផ្អែកទៅលើកម្លាំងរបស់ខ្លួន បើកចំហ ពិពិធកម្ម ដោយទិសស្លោកថា វៀតណាមត្រៀមខ្លួនជាស្រេចជាដៃគូដែលអាចជឿទុកចិត្តបាននៃប្រទេសទាំងអស់ក្នុងសហគមន៍ពិភពលោក ខិតខំប្រឹងប្រែងដើម្បីសន្តិភាព ឯករាជ្យភាព និងការអភិវឌ្ឍន៍។
អង្គការនិងសមាគមបរទេសរៀបចំយ៉ាងសកម្មនិងចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ ផ្សព្វផ្សាយនិងអភិរក្សអត្តសញ្ញាណវប្បធម៌វៀតណាម ក្នុងប្រទេសសាមី; ពង្រឹងទំនាក់ទំនងយុវជនវៀតណាមនៅឯបរទេសជាមួយក្នុងប្រទេស និងទាក់ទាញបញ្ញវន្តវៀតណាមវ័យក្មេងនៅឯបរទេស ចូលរួមចំណែកក្នុងបុព្វហេតុកសាង និងការពារជាតិ។/.
vov
មតិពីមិត្តអ្នកអាន