យុគសម័យ - ប្រជាជនវៀតណាមច្រើនមានគុណធម៌៖ នៅពេលទៅរកស៊ីនៅឆ្ងាយ ៗ តែងតែខិតខំសន្សំនូវសមិទ្ធផលដ៏មានតម្លៃបំផុតរបស់ខ្លួន ដើម្បីនាំយកមកស្រុកកំណើតវិញ ... ដូច្នេះនៅពេលប្រទេសត្រូវការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតឬខ្មាំងសត្រូវ ត្រូវអភិរក្សបេតិកភ័ណ្ឌ សម្អាតបរិស្ថាន ត្រូវការច្នៃប្រឌិតនិងទទួលយកភាពថ្លៃថ្នូររបស់មនុស្សជាតិ ... ទឹកចិត្តរបស់ជនរួមជាតិនឹងយកមកជូនមាតុភូមិវិញ។
គម្រោងនៃសណ្តានចិត្ត
យើងបានជួបអាណិកជនវៀតណាមម្នាក់ គឺលោក Nguyen Tri Dung នៅក្នុងសួនផ្កាមួយកន្លែងដែលមានឈ្មោះថា «សួន Minh Tran ” (លេខ ៥១ Cong Lo ខណ្ឌ Tan Binh ទីក្រុង Ho Chi Minh ) នាមួយថ្ងៃក្នុងខែឧសភា ឆ្នាំ ២០២០ ។ លោក Tri មានរូបរាងស្គមបន្តិច ហើយសម្លេងនិយាយខ្សាយៗ ។ លោកបានណែនាំអំពីសួនផ្កាតូចនេះដែលរចនាឡើងតាមគំនិតរបស់តំបន់ជនបទនៃភាគទាំងបីនៃប្រទេសវៀតណាម (ខាងជើង - កណ្តាល - ខាងត្បូង) ដោយមានពាងទឹកបានតម្រៀបជួរគ្នានៅក្រោមជួរដើមឈើដែលមានអាយុកាលច្រើនឆ្នាំ ផ្ទះបុរាណ Hue ផ្ទះខ្ពស់ពីដី Tay Nguyen តុនិងកៅអីធ្វើពីឬស្សី ផ្កាឈូក ... សួនផ្កានេះគឺជាកន្លែងអេកូឡូស៊ីសម្រាប់ភាពច្នៃប្រឌិតនូវវប្បធម៌ ការអប់រំ ការចាប់ផ្តើមធ្វើអាជីវកម្ម ស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោក Tri បានដាក់ឈ្មោះសួនផ្កានេះថា “សួនបណ្តុះបំណងប្រាថ្នារបស់វៀតណាម ... »
បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ សួនផ្កានេះទទួលភ្ញៀវមកទស្សនាប្រមាណ ២.០០០ នាក់ដែលសុទ្ធតែជាបញ្ញជននិងអ្នកវិទ្យាសាស្ត្រមកពិភាក្សាអំពីគំនិតផ្តួចផ្តើមសម្រាប់ការដាក់ពង្រាយ នៅប្រទេសវៀតណាម។ ពី“សួនបណ្តុះបំណងប្រាថ្នារបស់វៀតណាមនេះ” កម្មវិធីជាច្រើនបានដាកពង្រាយក្នុងស្ថានភាពជាក់ស្តែង ដើម្បីជួយវៀតណាមកាន់តែអភិវឌ្ឍបន្ថែមទៀត។
![]() |
អាណិកជនវៀតណាមម្នាក់ គឺលោក Nguyen Tri Dung។ |
បន្តអនុវត្តបំណងប្រាថ្នាអំពីការលើកកម្ពស់គុណតម្លៃល្អ នៅស្រុកកំណើត ក្រៅពី“សួនបណ្តុះបំណងប្រាថ្នារបស់វៀតណាមនេះ” នៅឆ្នាំ ១៩៨៨ លោក Duc បានបង្កើតបណ្តាញតភ្ជាប់រវាងជប៉ុន - វៀតណាម JAVINET ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក ក្នុងវិស័យបច្ចេកវិទ្យា អ្នកជំនាញ គំរូ បទពិសោធន៍ផលិតកម្ម... ដូចជាប្រព័ន្ធគំនិត Kaizen, 5S ...ដោយបណ្តាញនេះ សហគ្រាសជាច្រើនបង្កើនសមត្ថភាពរបស់ពួកគេនិងមានឱកាសនាំចេញ។
លោក Nguyen Tri Dung អាណិកជនវៀតណាមម្នាក់ដែលរស់នៅប្រទេសជប៉ុន តាំងពីឆ្នាំ១៩៦៧។ លោកគឺជាគំរូមួយក្នុងចលនាអាណិកជនវៀតណាមវិនិយោគចូលប្រទេសវៀតណាម។ សម្រាប់លោកនិងបងប្អូនអាណិកជនវៀតណាមជាច្រើននាក់ដទៃទៀត ការវិនិយោគចូលក្នុងប្រទេសវៀតណាមផ្តោតលើវិស័យដែលធ្វើឱ្យប្រសើរឡើងនូវកម្រិតអប់រំ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងបរិស្ថានរបស់ប្រជាជន។ ពួកគេមិនដាក់ប្រាក់ចំណេញជាអាទិភាពដំបូងទេ។ ថែមទាំង ពួកគេបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួននិងធនធាន ដើម្បីសម្រេចបានបំណងប្រាថ្នាអំពីការរួមចំណែកដល់មាតុភូមិ។
ដូចរឿងរ៉ាវខាងលើដែរ លោកបណ្ឌិត Nguyen Thanh My - អាណិកជនវៀតណាម - កាណាដាបានត្រលប់មកស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមធ្វើអាជីវកម្ម នៅអាយុ ៦០ ឆ្នាំ ដោយមានបំណងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់កសិករនៅស្រុកកំណើត។ ក្រុមហ៊ុនរបស់លោកមានឈ្មោះ RYNAN Technologies ស្ថិតក្នុងខេត្ត Tra Vinh ដែលផលិតជីឆ្លាតវៃ ផ្នែកទន់ដ៏ឆ្លាតវៃសម្រាប់ការវាស់ជាតិប្រៃក្នុងទឹក គ្រប់គ្រងប្រព័ន្ធស្រោចទឹក និងវាយតម្លៃការបំពុលបរិស្ថាន។ បច្ចេកវិទ្យាថ្មីនេះបានអ្នកជំនាញចាត់ទុកថា បានរួមចំណែកក្នុងការស្តារៈឡើងវិញវិស័យកសិកម្មនៃបណ្តាខេត្តដែលរងផលប៉ះពាល់ដោយជាតិប្រៃនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long។
លោក David Duong ជនជាតិអាមេរិកមានដើមកំណើតវៀតណាម បានវិនិយោគលើគម្រោងកែច្នៃកាកសំណល់រឹងសម្រាប់ទីក្រុង Ho Chi Minh អស់រយៈពេលជាង ១០ ឆ្នាំមកនេះហើយ លោកបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅរបស់ទីក្រុងដោយស្ងៀមស្ងាត់។ |
![]() |
លោក David Duong បានថតរូបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden។ |
យោងតាមស្ថិតិរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេសបានឲ្យដឹងថា បច្ចុប្បន្ននេះមានគម្រោងចំនួន ៣៦៥ ដែលវិនិយោគដោយអាណិកជនជាតិវៀតណាម នៅក្នុងខេត្ត ទីក្រុងចំនួន ២៧ នៅទូទាំងប្រទេស។
លោក Peter Hong អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការសមាគមសហគ្រិនវៀតណាម នៅឯបរទេសបានមានប្រសាសន៍ថា ការវិនិយោគនៅវៀតណាមបញ្ជាក់ពីគុណតម្លៃជាច្រើន។ នេះគឺជាស្រុកកំណើតដែល គឺការខិតខំនិងភាពច្នៃប្រឌិត ផងដែរ។ លោកបានប្រសាសន៍ថា ការមានភាសានិងវប្បធម៌ដូចគ្នាគឺជាឱកាសជោគជ័យ ៥០ % សម្រាប់សហគ្រាស។ ជាងនេះទៅទៀត បច្ចុប្បន្ននេះ រដ្ឋាភិបាលបាននិងកំពុងបង្កើតយន្តការអនុគ្រោះជាច្រើនសម្រាប់ការវិនិយោគនៅវៀតណាម។
«ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»
នារសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១ សហគ្រិនអាណិកជនវៀតណាម - កាណាដា មានស្រុកកំណើតមកពីខេត្ត Hai Duong ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Dai Son - លោក Nguyen Hoai Bac បានទទួលទូរស័ព្ទពីប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hai Duong ដើម្បីជូនព័ត៌មានអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 ក្នុងខេត្ត។ ការលំបាកបំផុតនោះគឺកង្វះកន្លែង ដើម្បីធ្វើក្លាយទៅជាតំបន់ចត្តាឡីស័ក បង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន និងថ្នាក់ដឹកនាំខេត្ត Hai Duong បានស្នើជំនួយពីលោក Bac ។ បន្ទាប់ពី ៥ នាទីសម្រាប់ការពិភាក្សា លោក Nguyen Hoai Bac បានយល់ព្រម។ បនាប់មក សាលាមធ្យមវិជ្ជាជីវៈវៀតណាម - កាណាដា (ស្រុក Chi Linh ខេត្ត Hai Duong) ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dai Son បានក្លាយជាកន្លែងធ្វើចត្តាឡីស័កសម្រាប់កម្មកររបស់ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតអេឡិចត្រូនិច Poyul វៀតណាម។
លោក Bac បានមានប្រសាសន៍ថា៖ «ក្នុងនាមជាសហគ្រិន រាល់ការសម្រេចចិត្តត្រូវគិតគូរដោយប្រយ័ត្នប្រយែង។ ប៉ុន្តែ សុខភាពនិងជីវិតរបស់ប្រជាជនគឺសំខាន់បំផុត។ សម្រាប់ប្រការនេះខ្ញុំមិនបាច់ថ្លឹងថ្លែងអីទេ»។ |
![]() |
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Dai Son - លោក Nguyen Hoai Bac។ |
បន្ទាប់មកទៀត លោក Bac បានអំពាវនាវមិត្តភក្តិរបស់លោកជួយសង្គ្រោះផលិតផលកសិកម្មនិងជួយគាំទ្រកសិករនៅឃុំនិងស្រុកមួយចំនួន ក្នុងខេត្ត Hai Duong ដោយទឹកប្រាក់ ១ ពាន់លានដុង។ ក្រោយមកទៀត លោកបានបរិច្ចាគថវិកានិងសម្ភារៈជាបន្តបន្ទាប់សម្រាប់ខេត្ត Ninh Thuan Bac Ninh Bac Giang ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ។
យោងតាមគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស គិតត្រឹមខែកញ្ញាឆ្នាំ ២០២១ អាណិកជនវៀតណាមបានបរិច្ចាគទឹកប្រាក់ជិត ៦០ ពាន់លានដុងនិងឧបករណ៍ពេទ្យនិងសម្ភារៈនិងបរិក្ខាពេទ្យមួយចំនួនធំដល់មូលនិធិវ៉ាក់សាំង Covid-19 ។ អ្វីដែលលេចធ្លោគឺយុទ្ធនាការ “ ព្រួតដៃគ្នា ដើម្បីវៀតណាម” និង“ វ៉ាក់សាំងចំនួន ១០.០០០ ដូសសំរាប់វៀតណាម” ដែលមានតំលៃប្រមាណ ១៨០ ពាន់ដុល្លាអាមេរិក និងបានបំផុសឡើងដោយអង្គការនិងសមាគមជនវៀតណាមជិត ៣០ នៅប្រទេសបារាំង ប្រទេសអាមេរិក ប្រទេសកាណាដា… ១៨០.០០០ ដុល្លារ) ។ |
«ចែករំលែកការលំបាក" ជាមួយមាតុភូមិ»
នៅពាក់កណ្តាលឆ្នាំ ២០១៤ ចិនបានដាក់ស្ថានីយ៍ខួងប្រេងដោយខុស ក្នុងដែនទឹកសមុទ្ររបស់វៀតណាម។ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ នៅទីក្រុង Berlin (អាល្លឺម៉ង់) មានជនជាតិវៀតណាមនិងមិត្តភក្តិអន្តរជាតិប្រមាណ ៧ រាប់ពាន់នាក់ដែលបានចូលរួមធ្វើបាតុកម្មនិងដើរដង្ហែរក្បួន ដើម្បីប្រឆាំងនឹងសកម្មភាពនេះ។
នៅពេលដដែលនោះ ជនវៀតណាមមួយចំនួនធំនៅទីក្រុង Frankfurt ក៏ធ្វើបាតុកម្ម ផងដែរ។ ពួកគេគ្រប់គ្នាស្លៀកសំលៀកបំពាក់ពណ៌ក្រហម ដើម្បីបង្ហាញពីពណ៌ទង់ជាតិ។ ប្រជាជនបាននាំយកបដា ទង់ជាតិ ពាក្យស្លោកនិងទឹកចិត្តចែករំលែកជាមួយមាតុភូមិរបស់ពួកគេ។
![]() |
លោក Tran Thang អណិកជនវៀតណាមនៅអាមេរិកាំងនៅបរទេស កាន់កាប់ការប្រមូលផ្ដុំនៃផែនទីចំនួន 150 និង Atlas ដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ |
អាណិជនវៀតណាមនៅអ៊ីតាលី ឆែក អូស្ត្រាលីនិងបារាំងក៏បានដើរដង្ហែរក្បួនតាមផ្លូវ ដើម្បីគាំទ្រអធិបតេយ្យភាពរបស់ប្រទេសវៀតណាម។ សម្រាប់ក្តីស្នេហាចំពោះសមុទ្រនិងកោះនិងប្តេជ្ញាតវ៉ា ការពារអធិបតេយ្យភាពទឹកដីប្រទេសជាតិ រឿងដែលគួរឱ្យកោតសរសើរបំផុតគឺកម្រងផែនទី Hoang Sa (Paracel Islands )របស់លោក Tran Thang អាណិកជនវៀតណាម - អាមេរិកម្នាក់។ កម្រោងផែននិងអាត្លាសទីចំនួន ១៥០ រួមទាំងសៀវភៅអាត្លាសចំនួនបីក្បាលដែលបោះពុម្ភនិងផ្សាយដោយសាធារណរដ្ឋចិន ស្ថានបេសកកម្មអ្នកផ្សព្វផ្សាយសាសនាទីក្រុង London និងផែនទីលោកខាងលិចចំនួន ៨០ ដែលបោះពុម្ពនិងផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយចំនួន ៥០ ។ ចំណុចរួមនៃផែនទីទាំងនេះគឺវាបង្ហាញយ៉ាងច្បាស់អំពីភាគខាងត្បូងនៃប្រទេសចិនមកដល់ត្រឹមកោះ Hainan តែប៉ុណ្ណោះ រីឯប្រជុំកោះទាំងពីរគឺ Hoang Sa – Truong Sa (Paracel – Spratly Islands ) ជាកម្មសិទ្ធរបស់វៀតណាម។ លើសពីនេះមានផែនទីចំនួន ៥០ បង្ហាញយ៉ាងច្បាស់អំពីប្រជុំកោះ Hoang Sa (Paracel Islands ) និងផែនទីបុរាណចំនួន ២០ របស់ប្រទេសដែលបង្ហាញថាប្រជុំកោះ Truong Sa (Spratly Islands ) ជាកម្មសិទ្ធិរបស់វៀតណាម។ លោក Thang បានជូនផែនទីទាំងមូលនេះដល់វិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៃទីក្រុង Da Nang ។ លោក Thang បាននិយាយថា នៅចុងខែកក្កដា ឆ្នាំ ២០១១ លោកបានស្វែងរកគ្រប់ទីផ្សារ ហើយបានរកឃើញមានអ្នកលក់ផែនទីបុរាណបខ្លះនៃលោកខាងលិចដែលបង្ហាញអំពីទឹកដីចិន។ ភ្លាមៗ លោកបានទាក់ទងនិងទិញផែនទីនោះ។ ប៉ុន្តែ ដោយសារតែតម្លៃសៀវភៅបុរាណទាំងនេះ (ផែនទីបុរាណនៃលោកខាងលិចមានក្នុងសៀវភៅ) មានតម្លៃថ្លៃណាស់។ មិនមានប្រាក់គ្រប់គ្រាន់ លោក Thang បានអំពាវនាវសុំការបរិច្ចាគ។ សកម្មភាពនេះបានធ្វើដោយសម្ងាត់ ពីព្រោះបើសិនជាព័ត៌មានរីករាលដាល អ្នកផ្សេងទៀតនឹងទិញផែនទីនោះ។ “ ក្នុងអំឡុងពេលពីរសប្តាហ៍រង់ចាំប្រមូលទឹកប្រាក់គ្រប់គ្រាន់ ខ្ញុំបុកពោះខ្លាំងណាស់។ រាល់ថ្ងៃ ខ្ញុំត្រលប់មកពីកន្លែងធ្វើការ ខ្ញុំក៏មើលថា តើសៀវភៅនេះនៅតែលក់ តាមរយៈអ៊ីនធើណិតដែររឺទេ។ នៅពេលខ្ញុំកាន់សៀវភៅនៅក្នុងដៃខ្ញុំ ខ្ញុំមានអារម្មណ៍សុខស្រួល” វិស្វកររូបនេះបានចែកករំលែក។
ទិញផែនទីដ៏មានតម្លៃ លោកបានពិនិត្យនិងកត់ត្រាព័ត៌មានយ៉ាងល្អិតល្អន់ ធ្វើស៊ុមមួយ វេចខ្ចប់ក្រដាសដើម្បីរក្សាទុកសៀវភៅនេះ។ ចាប់តាំងពីពេលនោះមក លោកបានចាប់ផ្តើមណែនាំដល់មហាជនវៀតណាមនិងបរទេសអំពីប្រជុំកោះ Hoang Sa និង Truong Sa ( (Paracel – Spratly Islands ) ស្ថិតក្នុងទឹកដីវៀតណាម។ រូបភាពទាំងអស់នៃកម្រងផែនទីបានផ្សព្វផ្សាយនៅលើគេហទំព័រ http://www.ivce.org/ នៃវិទ្យាស្ថានវប្បធម៌និងអប់រំវៀតណាម នៅសហរដ្ឋអាមេរិក។
លោក Tran Duc Anh Son អនុប្រធានវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមទីក្រុង Da Nang បានអះអាងថា ទាំងនេះគឺជាផែនទីដ៏មានតម្លៃដែលត្រូវការសាវជ្រាវនិងតស៊ូជាបន្ទាន់ដើម្បីការពារអធិបតេយ្យភាពលើសមុទ្រនិងកោះ។
ថែរក្សាដួងព្រលឹងនៃមាតុភូមិ
ស្ថាបត្យការិនី Nguyen Nga (អាណិកជនវៀតណានៅប្រទេសបារាំង) ត្រូវបានមនុស្សជាច្រើននាក់ស្គាល់ ដោយគម្រោងអភិរក្សនិងជួសជុលស្ពាន Long Bien។ គម្រោងនេះមាន ៥ ចំណុច។ ការជួសជុលក្លាយទៅជាស្ពានដើរថ្មើរជើងនិងសារមន្ទីររក្សាទុកអនុស្សារវីយ៍ចងចាំ នៅសតវត្សរ៍ទី ២០។ ការស្ដារស្ពាននេះឱ្យតាមរកសភាពដើមឡើងវិញ ដោយបង្កើតទំហំ ១២.៥០០ ម ដើម្បីដាក់តាំងអនុស្សារវីយ៍ចងចាំពីការតស៊ូប្រយុទ្ធការពារជាតិរបស់ប្រទេសជាតិ។
![]() |
ស្ថាបត្យការិនី Nguyen Nga (អាណិកជនវៀតណានៅប្រទេសបារាំង)។ |
ទាំងសងខាងនៃស្ពាននេះបានពង្រីក ដើម្បីបង្កើតកន្លែងដើរថ្មើរជើង។ ស្ពាននេះប្រើថាមពលពណ៌បៃតងពីព្រះអាទិត្យ ខ្យល់និងទឹកនៃទន្លេ Hong ។ ក្នុងនោះតំបន់ក្រោមជើងស្ពានលើដីគោកចំនួន ១៣០ កន្លែងបានបិទ ឥឡូវនេះនឹងបើកនិងជួលជុលក្លាយទៅជាហាងចំនួន ១៣០ ដើម្បីណែនាំអំពីភូមិសិប្បកម្មវៀតណាមចំនួន ១០០ និងភូមិសិប្បកម្មអន្តរជាតិចំនួន ៣០ ។ មានទីតាំងស្ថិតនៅលើហាងចំនួន ១៣០ នេះគឺជាសួនផ្កាព្យួរតភ្ជាប់ពីស្ពាន Long Bien ទៅកាន់ស្ថានីយ៍រថភ្លើង Hang Co ដើម្បីឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនិងគយគន់ទេសភាព។
ចំណុចទីបីគឺវាលដីនៅកណ្តាលទន្លេ Hong នឹងក្លាយជាឧទ្យានកណ្តាល(Centre Park) ដែលនឹងក្លាយជាសួតរបស់ទីក្រុងដែលជាកន្លែងកំសាន្តសម្រាប់អ្នកស្រុកនិងអ្នកទេសចរឬរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ។ នៅទីនោះមានសារមន្ទីរកសិកម្មជាតិ តំបន់ចិញ្ចឹមដង្កូវនាង ការត្បាញសូត្រ កន្លែងសម្តែងប្រគុំតន្ត្រីក្រៅផ្ទះ ...
ចំណុចទីបួនគឺប៉ម Sen មានកម្ពស់ ៩ ជាន់ដែលជាសារមន្ទីរសិល្បៈសហសម័យនិងជានិមិត្តរូបនៃផ្កាជាតិរបស់វៀតណាមផងដែរ។
ចំណុចទីប្រាំគឺសារមន្ទីរវត្ថុបុរាណវៀតណាម នៅខាងក្នុងប៉មទឹ Hang Dau ។ រក្សាស្ថានភាពដែលនៅសេសសល់នៃប៉មទឹក ដាក់តាំងតាមប្រធានបទនិងតាមកាលប្បវត្តិ។
លោកស្រី Nga បាននិយាយថា៖ “ខ្ញុំបានលក់ទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ ដើម្បីអនុវត្តគម្រោងនេះ។ លើសពីនេះទៀត ខ្ញុំក៏បានចំណាយពាក់កណ្តាលជីវិតរបស់ខ្ញុំ ដើម្បីស្រាវជ្រាវនិងអនុវត្តគម្រោងនេះ ដូច្នេះខ្ញុំមិនឈប់ទេ”។ បច្ចុប្បន្នក្រុមអនុវត្តគម្រោងបានបញ្ចប់ការសិក្សា មុនពេលអនុវត្ត។
គម្រោងនៃការជួសជុលស្ពាន Long Bien ដើម្បីក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រសម័យទំនើបបានផ្តួចផ្តើមដោយស្ថាបត្យការិនី Nguyen Nga ដែលមានលក្ខណៈពិសេសនិងគុណតម្លៃមនុស្សត្រូវការអភិវឌ្ឍន៍និងអនុវត្តន៍។ Master និងជាស្ថាបត្យការិនី La Kim Ngan (នាយិកា វិទ្យាស្ថានរៀបចំផែនការនិងសំណង់ Ha Noi)៕
![]() |
![]() |
thoidai.com.vn
មតិពីមិត្តអ្នកអាន