យុគសម័យ - ឃ្លាតចាកឆ្ងាយពីស្រុកកំណើតអស់រយៈពេលជាច្រើនឆ្នាំមកដោយធ្លាប់តែឃើញភាពសម្បូររុងរឿងនៅក្នុងទីក្រុងមិនធ្លាប់ស្គាល់ ភ្លាមៗនោះបានស្រាប់តែវិលត្រឡប់មកឃើញព្រលឹងមាតុភូមិវិញ។ នោះគឺជា«ផលិតផលផលិតនៅប្រទេសវៀតណាម» (Made in Viet Nam) មានទាំងខ្សែភាពយន្ត អត្ថបទកាសែត និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ។ ប្រទេសយើងកំពុងបើកទំព័រប្រវត្តិសាស្ត្រថ្មីដ៏ភ្លឺស្វាងផងដែរ។ ដួងចិត្តរបស់អ្នកដែលឃ្លាតឆ្ងាយពីមាតុភូមិគឺចង់ពោលពាក្យមួយឃ្លាថា «សូមអបអរសាទរមាតុភូមិ!»។
![]() |
រំភើបចិត្តណាស់ដែលបានជួប«ព្រលឹងស្រុកកំណើត» ឡើងវិញម្តងទៀត
“ហាងលក់សំលៀកបំពាក់មួយនៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) ពេលដែលខ្ញុំកំពុងដើរទិញឥវ៉ាន់ហើយភ្លាមៗនោះស្រាប់តែប្រទះឃើញកន្សែងសូត្រដ៏ស្រស់ស្អាតនិងប្រណិតណាស់។ ពតជាអស្ចារ្យណាស់ពេលឃើញហើយវាហាក់ដូចជាមានភាពទាក់ទាញដ៏ចំឡែកដែលមិនអាចពិពណ៌នាបានចំពោះរូបខ្ញុំ។ សម្លឹងមើលឱ្យច្បាស់នោះ ខ្ញុំមានអារម្មណ៍ប្លែកណាស់ព្រោះនៅលើកន្សែងមានពាក្យថា“ ផលិតនៅប្រទេសវៀតណាម” ។ វាគឺជារូបភាពនៃមាតុភូមិខ្ញុំ ដែលខ្ញុំបានឆ្លងកាត់ពាក់កណ្តាលនៃភពផែនដីហើយស្រាប់តែផុសឡើងនៅចំពោះមុខសោះ។ វាពិតជាផលិតផលសដ៏ថ្លៃថ្នូ និងស្រស់ស្អាត មិនចាញ់ផលិតផលប្រណិតណានៅលើពិភពលោកឡើយ។” - លោកស្រី ហ័ងហៃហា (Hoang Hai Ha) - ប្រធានសមាគមស្ត្រីនៃបណ្តាប្រទេសអន្តរជាតិទាំងអស់ចក្រភពអង់គ្លេស - វៀតណាម (Ladies of all nations international UK -VN) បានរៀបរាប់ឡើងវិញ។
![]() |
លោកស្រី ហ័ងហៃហា (Hoang Hai Ha) - ប្រធានសមាគមស្ត្រីនៃបណ្តាប្រទេសអន្តរជាតិទាំងអស់ចក្រភពអង់គ្លេស - វៀតណាម (Ladies of all nations international UK -VN)។ |
លោកស្រីហា បាននិយាយថាអ្នកនាងរស់នៅទីក្រុងឡុងដ៍ជាកន្លែងដែលផលិតផលនិងទំនិញមកពីទ្វីបទាំង៥ នៅទូទាំងពិភពលោកមកប្រមូលផ្តុំគ្នា។ នៅតាមផ្សារទំនើបធំៗ ដូចជា Asda, Tesco សុទ្ធសឹងតែមានលក់ម្ហូបវៀតណាម ដូចជា នំបញ្ចុក ហ្វឺ គុយទាវក្តាមពិសារភ្លាមៗជាដើម។ ជាពិសេស នៅតាមបណ្តាហាងលក់រាយម៉ាកល្បីៗ លោកស្រីតែងតែឃើញកន្សែងសូត្រ ផលិតផលផ្តៅឬស្សី ដែលធ្វើដោយដៃរបស់វៀតណាម ផងដែរ។
លោក ឡេហាញ់ (Le Hanh) ជាម្ចាស់ផ្សារទំនើបលក់រាយទំនិញប្រើប្រាស់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះនៅលីបឺរ៉េក (Liberec) (សាធារណរដ្ឋឆែក) បាននិយាយថា នៅសាធារណរដ្ឋឆែក អ្នកអាចរកឃើញទំនិញគ្រប់ប្រភេទ ដូចជារបស់របរប្រើប្រាស់ក្នុងផ្ទះ សូត្រ គ្រឿងស្មូន និងសំលៀកបំពាក់ ផ្លែឈើ នំស្ករគ្រាប់ និងចំណីអាហារវៀតណាមជាច្រើនប្រភេទទៀតដែរ។ ជាពិសេសជនជាតិឆែកចូលចិត្តនិងជឿជាក់លើផលិតផលកាហ្វេ G7 របស់ក្រុមហ៊ុនទ្រុងង្វៀន (Trung Nguyen)។
លោកស្រីម៉ៃផាម (Mai Pham) - ជនជាតិវៀតណាមនៅក្នុងទីក្រុងអូកឡែន (នូវែលសេឡង់) បានចែករំលែកថា មានទំនិញវៀតណាមជាច្រើននៅនូវែលសេឡង់។ លោកស្រីសប្បាយចិត្តនិងមានមោទនភាពយ៉ាងខ្លាំងព្រោះគុណភាពផលិតផលវៀតណាម ដែលត្រូវបានផ្តល់ជំនឿទុកចិត្តដោយក្រុមហ៊ុនបរទេសនិងស្វាគមន៍ដោយទីផ្សារអន្តរជាតិលំដាប់ខ្ពស់ផងដែរ។
![]() |
និយាយអំពីកន្សែងសូត្រនៅស្រុកកំណើតរបស់ខ្លួន លោកស្រីហៃហា បានជឿជាក់ថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកស្រីនិងប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅក្រៅប្រទេសជាច្រើនទៀតមានមោទនភាពនិងសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញទំនិញនិងផលិតផលវៀតណាមកាន់តែច្រើនឡើងៗ មានវត្តមាននៅក្នុងទីផ្សារដ៏រស់រវើកបំផុតរបស់ពិភពលោក។ មិនត្រឹមតែមានឱកាសបានឃើញ និងបានជ្រើសរើសផលិតផលដែលសក្តិសមនឹងរសជាតិ វប្បធម៌វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់លោកស្រីទាំងអស់នេះក៏ជាមោទនភាព និងសុភមង្គលផងដែរ ជាពិសេសដោយសារតែការអភិវឌ្ឍ និងការរីកចម្រើននៃផលិតផលនិងទំនិញរបស់ជនជាតិវៀតណាម ក៏ដូចជាកោតសរសើរចំពោះភាពជំនាញវិជ្ជាជីវៈនិងភាពទំនើបនៃពាណិជ្ជកម្មបរទេសរបស់មាតុប្រទេសដែរ។
លោកស្រីហាបានឲ្យដឹងថែមទៀតថា៖ «នៅពេលខ្ញុំមានតម្រូវការទិញទំនិញខ្ញុំតែងតែជ្រើសរើសផលិតផលរបស់វៀតណាម សម្រាប់ខ្ញុំវាក៏ជាវិធីស្នេហាជាតិ និងមោទនភាពជាតិផងដែរ។ ជាញឹកញាប់ ខ្ញុំក៏បានណែនាំដល់មិត្តភក្តិបរទេសអំពីទំនិញសិប្បកម្មវៀតណាម ហើយលើកទឹកចិត្តពួកគេឱ្យប្រើប្រាស់វាផងដែរ»។ -
យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា នៅឆ្នាំ ២០២០ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ -១៩ ការនាំចេញរបស់វៀតណាមនៅតែកើនឡើងជាវិជ្ជមានជាមួយនឹងការប៉ាន់ប្រមាណតំលៃប្រាក់ពាណិជ្ជកម្មជិត ២៨១.៥ ពាន់លានដុល្លារកើនឡើង ៦.៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។ រចនាសម្ព័ននៃការនាំចេញបានបន្តធ្វើឱ្យប្រសើរឡើងក្នុងទិសដៅវិជ្ជមានកាត់បន្ថយ បរិមាណនាំចេញឆៅបង្កើនការនាំចេញផលិតផលកែច្នៃ និងឧស្សាហកម្ម ចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផលិតកម្មនិងការផ្គត់ផ្គង់ពិភពលោក។ |
ជនបទវៀតណាមកំពុងតែមានកំលាំងរស់វើក
វិលត្រឡប់មកប្រទេសវៀតណាមវិញ បន្ទាប់ពីឃ្លាតចាកឆ្ងាយពីស្រុកកំណើតជាង ៤០ ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកស្រី Tran Thi Hong May (អាណិកជនវៀតណាមរស់នៅប្រទេសនៅម៉ារ៉ុក) មិនអាចទប់ទឹកភ្នែកបាននិងរំជួលចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូររបស់ប្រទេសជាតិមាតុភូមិបានឡើយ។
.លោកស្រីបានរៀបរាប់ថា “នៅពេលនាងខ្ញុំវិលត្រឡប់មកស្រុកកំណើតវិញ មិនដឹងថាខ្លួនកំពុងតែនៅឯណាទៀតទេ? ។ នៅពេលខ្ញុំចាកចេញពីស្រុកកំណើត ផ្ទះសម្បែងមានសភាពតូចទាបប៉ុណ្ណោះ តែឥឡូវនេះមានអគារខ្ពស់ៗជាច្រើន និងផ្លូវទំនើបៗ ដែលមិនចាញ់ប្រទេសណាឡើយបើប្រៀបធៀបទៅនឹងទីក្រុងអន្តរជាតិ” ។
នៅលើផ្លូវ Le Dai Hanh (ហាណូយ) ជាកន្លែងដែលលោកស្រីប្រសូត្រ និងធំដឹងក្តី ហើយផ្ទះដែលលោកស្រីបានរស់នៅរាប់សិបឆ្នាំមកហើយ នោះស្រាប់តែបានក្លាយទៅជាចម្លែកព្រោះវាធំទូលាយនិងស្អាតបាតផងដែរ។ លោកស្រីបានបន្ថែមទៀតថា៖ «ជីវភាពរបស់មិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់នាងខ្ញុំមានភាពប្រសើរឡើងច្រើន។ មនុស្សជាច្រើន មានអគារខ្ពស់ ៗ ដែលមានបរិក្ខារទំនើបៗ ។ ចៅៗក៏បានទៅរៀននៅ មហាវិទ្យាល័យ និងសាកលវិទ្យាល័យ។ កាលពីមុនយើងខ្ញុំរស់នៅប្រទេសវៀតណាម គ្រួសាររបស់យើងខ្ញុំត្រូវញ៉ាំបាយជាមួយដំឡូងមី ប៉ុន្តែឥឡូវនេះខ្ញុំមានឱកាសទទូលទានជាមួយណែម នំបញ្ចុកសាច់អាំង សាច់ពពែ សាច់មាន់ គ្រឿងសមុទ្រជាដើម ... »។
សាស្រ្តាចារ្យបណ្ឌិត ផាន់វ៉ាន់ង៉ាន់ (Phan Van Ngan) (ទីក្រុងសៅប៉ូឡូ-ប្រេស៊ីល) បាននិយាយថា លោកបានចាកចេញពីប្រទេសវៀតណាមកាលពីឆ្នាំ ១៩៥៧ ។ រាល់ពេលដែលលោកវិលត្រឡប់មកវិញ លោកមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូររបស់មាតុភូមិ។ លោកបានឲ្យដឹងថា “ខ្ញុំមានឱកាសធ្វើដំណើរតាមរថយន្តពីហាណូយទៅកាន់កាម៉ាវ ពីហាណូយទៅសាប៉ា និងព្រំដែនភាគខាងជើង។ មានឱកាសទៅទស្សនាកន្លែងនិងទេសភាពដ៏ស្រស់ស្អាត ដោយឃើញថាផ្លូវធំទូលាយនិងងាយស្រួលក្នុងការធ្វើដំណើរ ហើយផ្ទះក៏ធំទូលាយមិនចាញ់ទីកន្លែងដែលខ្ញុំកំពុងរស់នៅទេ»។
![]() |
ទីក្រុង Nha Trang។ |
បើតាមសាស្ត្រាចារ្យវេជ្ជបណ្ឌិតផាន់វ៉ាន់ង៉ាន់ (Hoang Van Ngan) នៅពេលដែលចាកចេញពីស្រុកកំណើតនៅឆ្នាំ ១៩៥៧ លោកចងចាំចំនួនសាកលវិទ្យាល័យនិងមហាវិទ្យាល័យមានត្រឹមតែមានប៉ុន្មានស្មើម្រាមដៃរបស់លលោកប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃនេះ ចំនួនសាកលវិទ្យាល័យមានរហូតដល់ ៤៦០ឯណោះ ។ សាលារៀនជាច្រើន មានក្រុមគ្រូបង្រៀនដែលជាសាស្រ្តាចារ្យជនជាតិវៀតណាម ដែលមានសញ្ញាបត្រជាន់ខ្ពស់ផ្តល់ដោយសាកលវិទ្យាល័យល្បី ៗ នៅបរទេស។ គ្រួសារវៀតណាមជាច្រើនបានបញ្ជូនកូនៗរបស់ពួកគេទៅសិក្សានៅទ្វីបអឺរ៉ុបនិងអាមេរិកផងដែរ។
លោកឡេហាន់ (Le Hanh) (លីប៊ឺរ៉េក (Liberee) - សាធារណរដ្ឋឆែក) បានចែករំលែកថា៖ “ជីវភាពខាងជំនឿសាសនានៅវៀតណាមឥឡូវនេះមានភាពសម្បូរបែបនិងចម្រុះ។ ជារៀងរាល់ឆ្នាំមានពិធីបុណ្យធំតូចប្រហែល ៨០០០ត្រូវបានប្រារព្ធធ្វើឡើង ។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះពិធីបុណ្យស្តេចហុង ដ៏គួរឱ្យចាប់អារម្មណ៍និងពិសិដ្ឋ នៅក្នុងពិធីបុណ្យនេះ មនុស្សម្នា ប្រជាជនពីគ្រប់ទិសទីមានឱកាសចូលអុជធូបថ្វាយបុព្វបុរសជីដូនជីតាជាទីស្រឡាញ់ ព្រមទាំងរីករាយនឹងសកម្មភាពវប្បធម៌ពិសេសដូចជាការប្រកួតវេចនំអន្សម និងទស្សនាការសំដែងអាយ៉ងទឹកជាដើម។
លោកស្រី ង្វៀនមី (Nguyen My) អាណិកជនវៀតណាមម្នាក់នៅឯក្រៅប្រទេស (ទីក្រុងមីឡាណូ-អ៊ីតាលី) ជឿជាក់ថា៖ “ប្រជាជនដែលមានប្រាក់ចំណូលខ្ពស់នៅវៀតណាម តែងតែធ្វើដំណើរទៅក្រៅប្រទេសដោយស្រមើស្រមៃរកឃើញនូវប្រការថ្មីថ្មោងក្នុងជិវិតរបស់គេ។ក្នុងប្រទេសនៅតែមានពិធីបុណ្យដែលទើបតែត្រូវបាននាំចូលពីក្រៅប្រទេសដូចជា៖ ពិធីបុណ្យ Halloween, Carnival... អត្ថប្រយោជន៍ខាងសម្ភារៈ វប្បធម៌ និងស្មារតីរបស់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ គឺមាននៅក្នុងប្រទេសវៀតណាមដែលផ្តល់ជូនសម្រាប់ជនជាតិវៀតណាមទាំអស់” ។
«ថ្វីត្បិតតែបានតាមដានយ៉ាងដិតដល់ប៉ុន្តែនៅពេលដែលខ្ញុំលឺថា វៀតណាមទទួលបានសំឡេងគាំទ្រ ១៩២/ ១៩៣ ហើយត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ខ្ញុំនៅតែមានអារម្មណ៍ពោរពេញដោយមោទនភាពនិងរីករាយយ៉ាងក្រៃលែង។ នេះបានបញ្ជាក់ថា វៀតណាមបានបង្ហាញខ្លួនជាកត្តាស្ថិរភាពសម្រាប់តំបន់និងពិភពលោក។» - លោកង្វៀនកុកហ៊ុង (Nguyen Quoc Hung) ដែលជាកម្មាភិបាលជាន់ខ្ពស់មជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីនៅអាស៊ី វិទ្យាស្ថានសេដ្ឋកិច្ចបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ី (ម៉ូស្ - គូប្រទេសរុស្ស៊ី) បានរៀបរាប់ដូច្នេះជាមួយយើងថា។
មោទនភាពចំពោះឋានៈរបស់វៀតណាម
តាមលោក Hung បានមានប្រសាសន៍ថា វៀតណាមបានទទួលជោគជ័យនូវតួនាទីរបស់ខ្លួនជាប្រធាន UNSC និងគោលដៅដែលបានដាក់ចេញ។ អ្វីដែលលេចធ្លោនិងគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺគំនិតផ្តួចផ្តើមចំនួនពីររបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាបើកចំហអំពីការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិសម្រាប់ខែបើកខួបលើកទី ៧៥ នៃការបង្កើតអង្គការសហប្រជាជាតិ (ឆ្នាំ១៩៤៥-២០២០) និងសម័យប្រជុំស្តីពី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
![]() |
លោកង្វៀនកុកហ៊ុង (Nguyen Quoc Hung) ដែលជាកម្មាភិបាលជាន់ខ្ពស់មជ្ឈមណ្ឌលយុទ្ធសាស្ត្ររុស្ស៊ីនៅអាស៊ី វិទ្យាស្ថានសេដ្ឋកិច្ចបណ្ឌិត្យសភា វិទ្យាសាស្ត្ររុស្ស៊ី (ម៉ូស្ - គូប្រទេសរុស្ស៊ី)។ |
ក្នុងអំឡុងឆ្នាំធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ របស់វៀតណាម មានបញ្ហានិងព្រឹត្តិការណ៍ «ដំបូង» ជាច្រើនត្រូវបានច្នៃប្រឌិតដើម្សម្រេចភារកិច្ច ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។ លោក Nguyen Quoc Hung បានមានប្រសាសន៍ថា «ខ្ញុំនិយាយអំពីសមិទ្ធផលរបស់វៀតណាមចំពោះមិត្តភក្តិនិងសហការីអន្តរជាតិ ហើយពួកគេក៏ចែករំលែកការកោតសរសើរ និងក្តីសោមនស្សរីករាយចំពោះជោគជ័យរបស់វៀតណាមនៅលើឆាកអន្តរជាតិ» ។
លោកហាំបាននិយាយថែមទៀតថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលពេកទេ ជាមួយនឹងលទ្ធផលដែលវៀតណាមសម្រេចបាន ពីព្រោះវាជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយណាយអស់រយៈពេលជាច្រើនទសវត្សរ៍នៃប្រទេសជាតិ។
មានជនជាច្រើនធ្លាប់បានបញ្ជាក់ថា៖ «សុភមង្គលនិងមោទនភាពនោះ បានផ្តល់កម្លាំងចលករ និងថាមពលដ៏ខ្លាំងក្លាសម្រាប់អ្នកដែលឃ្លាតឆ្ងាយពីស្រុកកំណើតដូចរូបខ្ញុំ ...»។ |
ឪមានអាណិកជនវៀតណាមនៅក្រៅប្រទេសជាច្រើន បានពិភាក្សាជាមួយយើងខ្ញុំ ដោយក្តីរំភើបនៅពេលនិយាយអំពីការអភិវឌ្ឍក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសង្គម និងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ៕
Thoidai.com.vn
មតិពីមិត្តអ្នកអាន