Trending now
ជនរួមជាតិរបស់យើងនៅបរទេស៖ ផ្តាំផ្ញើរជំនឿជាក់ជូនដល់ប្រទេសជាតិមាតុភូមិជាទីស្រឡាញ់

នៅក្នុងរង្វង់ដៃអ្នកម្តាយ

09:40 | 27/10/2021

យុគសម័យ - ជនរួមជាតិវៀតណាមចំនួន ៥,៣ លាននាក់ដែលកំពុងរស់នៅឃ្លាតឆ្ងាយពីស្រុកកំណើតដោយសារកាលៈទេសៈ ផ្សេងៗគ្នាហើយថែមទាំងជីវភាពរស់នៅខុសប្លែកគ្នាផងដែរ។ ប៉ុន្តែនៅគ្រាជួបការលំបាក ឬពេលវិលត្រឡប់មកមាតុភូមិវិញ ពួកគេតែងតែទទួលបានរង្វង់ដៃស្វាគមន៍យ៉ាងកក់ក្តៅផងដែរ។ ដើម្បីការពារកំឡុងពេលមានជំងឺរាតត្បាត មានឱកាសវិនិយោគ និងមានសុភមង្គល មានឱកាសប្រកួតប្រជែងដើម្បីទទួលបាននូវជោគជ័យ ក៏ដូចជាមានឱកាសបានលេងកំសាន្តនៅតាមតំបន់សមុទ្រនិងកោះដ៏ពិសិដ្ឋរបស់មាតុប្រទេសផងដែរ។

ជួយយកអាសារគ្នាក្នុងគ្រា

លោក​ លីវ៉ាន់ស៊ុន (Ly Van Xuan) (ប្រសូត្រនៅឆ្នាំ ១៩៨៥ មានទីលំនៅបច្ចុប្បន្ននៅក្នុងខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញប្រទេសកម្ពុជា) មានក្តីរំភើបចិត្តយ៉ាងខ្លាំងនៅពេលទទួលបានការជួយឧបត្ថម្ភពីស្រុកកំណើតវៀតណាម របស់លោកនៅពេលការរីករាលដាលនៃជំងឺកូវីដ-១៩ បានផ្ទុះឡើង។ លោកបានចែករំលែកថា “ចាប់ពីខែមីនា ដល់ខែកក្កដាឆ្នាំ ២០២១ គ្រួសារខ្ញុំបានទទួលអំណោយសង្គ្រោះចំនួន ៤ លើក។ ពេលខ្លះទទួលបានជាអង្ករ, មីកញ្ចប់, ជែលសម្លាប់មេរោគ, ម៉ាស់ការពារ; ពេលខ្លះទៀតទទួលបានជាទឹកស៊ីអ៊ីវ ប្រេងឆាជាដើម។ មាតុភូមិមិនដែលបំភ្លេចចោលបងប្អូនប្រជាអាណិកជនដើមកំណើតវៀតណាមដូចយើងខ្ញុំនោះទេ” ។

នៅក្នុងរង្វង់ដៃអ្នកម្តាយ
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងសប្បុរសជន បរិច្ចាគសម្ភារៈប្រើប្រាស់ ដល់គ្រួសារខ្វះខាត ដោយសារជំងឺកូវីដ១៩។
តាមទិន្នន័យពីក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំ ២០២១ វៀតណាម បានជួយគាំទ្រដល់សហគមន៍ជនវៀតណាមនៅកម្ពុជាចំនួន ៨៥.០០០ ដុល្លារអាមេរិកនិងសហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅឡាវចំនួន ៤០.០០០ ដុល្លារអាមេរិក។ រដ្ឋាភិបាលនិងស្ថាប័នវៀតណាម បានប្រគល់អំណោយជូនសហគមន៍ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅឡាវនិងកម្ពុជានូវសម្ភារៈនិងឧបករណ៍វេជ្ជសាស្រ្តចាំបាច់ ដើម្បីជួយពួកគេប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត។

អំឡុងពេលព្យុះព្រឹលជាប្រវត្តិសាស្ត្រនៅរដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) នៅខែកុម្ភៈឆ្នាំ ២០២១ អគ្គកុងស៊ុល វៀតណាមប្រចាំទីក្រុងហ៊ូស្តុន បានជួយគាំទ្រយ៉ាងសកម្មដល់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនិងគាំពារប្រជាជនដោយបើកទូរស័ព្ទបន្ទាន់ ២៤/២៤ ម៉ោង ដើម្បីទទួលបានព័ត៌មានអំពីបងប្អូនប្រជាជននិងជួយឧបត្ថម្ភជាបន្ទាន់ដល់ពួកគេផងដែររ។ ស្ថានអគ្គកុងស៊ុល បានបរិច្ចាគម៉ាស់ការពាររាប់សិប កេស ដើម្បីជួយដល់បងប្អូនប្រជាជនដើមកំណើតវៀតណាមនៅកន្លែងមួយចំនួន ដែលមានជនជាតិវៀតណាមរស់នៅច្រើន សំដៅរួមចំណែកដល់ការការពារពីការរីករាលដាលនៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។

ចង្កោមផ្លែស្ពឺស្រុកកំណើត

បន្ទាប់ពីរៀបអាហ៍ពិពាហ៍បាន ១០ ឆ្នាំមកតារាសម្តែង ឌឹកទៀន (Duc Tien) និងភរិយាគឺបវរកញ្ញាអាវផាយ​Dallas Binh Phuong (វេសមីនមីស្ទឺរ - រដ្ឋកាលីហ្វ័រញ៉ា- សហរដ្ឋអាមេរិក) នៅតែមិទាន់មានផ្ទៃពោះ។ ឆ្លងកាត់វិធីសាស្រ្តបរាជ័យជាច្រើនលើកច្រើនសារមក នៅឆ្នាំ ២០១៩ លោកឌឹកទៀន និងភរិយាបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីបង្កើតកូនសិប្បនិម្មិត (IVF) នៅមន្ទីរពេទ្យសុភមង្គល (ទីក្រុងហូជីមិញ) ។ នៅឆ្នាំ ២០២០ បុត្រីតូចច្រឡឹងរបស់ពួកគេបានប្រសូត។

«នៅក្នុងវិស័យបង្កើតកូនសិប្បនិម្មិត IVF វៀតណាមមិនចាញ់ជាងប្រទេសណាមួយឡើយ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអ៊ឺរ៉ុប។ វេជ្ជបណ្ឌិតវៀតណាម មានបទពិសោធន៍ជាច្រើន និងមានបំពាក់ឧបករណ៍ទំនើបៗ ដើម្បីជួយមនុស្សដែលចង់មានកូនដូចប្តីប្រពន្ធខ្ញុំ ហើយខ្ញុំបានគិតពីវៀតណាមមុនគេ។ គ្រួសារខ្ញុំបានរកឃើញសុភមង្គលដ៏ធំបំផុតនៅនៅស្រុកកំណើត» - លោកឌឹកទៀន បានចែករំលែកថា «ថ្លៃធ្វើវិធីសាស្ត្រ IVF នៅអាមេរិកខ្ពស់ជាងនៅវៀតណាម ៣ ដង។ ខ្ញុំមានមិត្តភក្តិខ្លះ ដែលបានវិលត្រលប់មកវៀតណាមវិញដើម្បីធ្វើ IVF ដោយជោគជ័យ» ។

នៅក្នុងរង្វង់ដៃអ្នកម្តាយ
គ្រួសារដ៏មានសុភមង្គលរបស់តារាសម្ដែង Duc Tien និងកញ្ញា Binh Phuong។

នាថ្មីៗនេះ អាណិកជនជាច្រើនដែលជាអ្នកនិពន្ធសិល្បករនិងកីឡាករបាល់ទាត់បានវិលត្រឡប់មកមាតុប្រទេសវិហើយដើម្បី​ចាប់ផ្តើមធ្វើអាជីវកម្ម។ នៅពេលវិលត្រឡប់មកប្រទេសវៀតណាមវិញនៅឆ្នាំ ២០១៤ កីឡាករបាល់ទាត់ ម៉ាកហុងគួន (Mac Hong Quan) (ប្រាហា - ឆែក) បានលេងឱ្យក្រុមបាល់ទាត់ជម្រើស ជាតិវៀតណាម U23 វៀតណាម និងក្លឹបដែលប្រកួតក្នុង V-League ។ លោក Quan បានចែករំលែកថា “ ខ្ញុំតែងតែទទួលការបង្កលក្ខណៈងាយស្រួលពីស្ថាប័ន និងអង្គការនានា។ ខ្ញុំមានសញ្ជាតិទាំងវៀតណាមផងនិងឆែកផងដែរ”។

នៅឆ្នាំ ២០០០ វិចិត្រករ Bao Chung បានផ្លាស់ទៅរស់នៅអាមេរិកដើម្បីរស់នៅជាមួយគ្រួសាររបស់លោក។ នៅអាមេរិក លោកសម្តែងតែ ២ ថ្ងៃក្នុងមួយសប្តាហ៍។ នៅពេលកិច្ចសន្យាផុតកំណត់ លោក Bao Chung បានត្រលប់មកស្រុកកំណើតវិញ។ លោកបានរៀបរាប់ថា “ពេលខ្ញុំវិលត្រឡប់មកប្រទេសវៀតណាមវិញខ្ញុំមានសេរីភាពក្នុងការសម្តែងព្រឹត្តិការណ៍កម្មវិធីតន្ត្រី ចូលរួមក្នុងកម្មវិធីហ្គេម និងសម្តែងភាពយន្តក៏ដូចជាសរសេរស្គ្រីប។ ខ្ញុំត្រូវបានបណ្តុះបណ្តាលក្នុងវិជ្ជាជីវៈ និងទទួលបានការស្រឡាញ់ពីទស្សនិកជន។ វៀតណាមគឺជាប្រទេសដ៏ល្អបំផុតក្នុងការអភិវឌ្ឍន៍វិស័យសិល្បៈរបស់មនុស្សដូចយើងខ្ញុំ ហើយនៅទីនេះខ្ញុំមានឱកាសដើម្បីលះបង់អស់ពីចិត្តពីថ្លើមសម្រាប់សិល្បៈផងដែរ»។

បន្ទាប់ពីតាមស្វាមីរបស់ខ្លួនទៅប្រទេសម៉ារ៉ុក តាំងពីឆ្នាំ ១៩៧២ មក លោកស្រី Tran Thi Hong May (នៅ Meknes) ជួបប្រទះការលំបាកជាច្រើន ពីព្រោះនៅពេលនោះ មិនមានស្ថានទូតវៀតណាមប្រចាំនៅម៉ារ៉ុកទេ ប៉ុន្តែក្រោយមកជីវិតគ្រួសាររបស់លោកស្រី បានផ្លាស់ប្តូរ។ លោកស្រី Hong May បាននិយាយថា “នៅឆ្នាំ ២០០៤ នាយករដ្ឋមន្រ្តី Phan Van Khai បានទៅបំពេញទស្សនានៅប្រទេសម៉ារ៉ុក បងប្អូនអាណិកជនវៀតណាមនៅក្រៅប្រទេសជាច្រើន បានជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយលោកនាយករដ្ឋមន្រ្តីនៅសណ្ឋាគារ ហ៊ីលតុន (រ៉ាបាត) ។ ខ្ញុំបាននិយាយថាយើងខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីចិញ្ចឹមរប្តីនិងកូនៗ។ មានបងប្អូនស្រីដែលត្រូវចាកចេញពីគ្រួសារនៅម៉ារ៉ុកដើ ម្បីទៅប្រទេសអឺរ៉ុបធ្វើការនិងរកស៊ីក៏មានដែរ។ បន្ទាប់ពីបានស្តាប់ដូច្នេះ លោកនាយករដ្ឋមន្រ្តី បានសុំឱ្យសារព័ត៌មានសរសេរសំណូមពរបស់ខ្ញុំ។ បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានសន្យាថា ការលំបាករបស់បងប្អូនអាណិកជន បក្សនិងរដ្ឋនឹងជួយគាំទ្រជាពុំខាន។ មួយឆ្នាំក្រោយមក ស្ថានទូតវៀតណាមនៅម៉ារ៉ុក ត្រូវបានបើកហើយក្នុងរយៈពេល ១៥ ថ្ងៃក្រោយមក យើងខ្ញុំត្រូវបានផ្តល់លិខិតឆ្លងដែន។ នៅពេលខ្ញុំកាន់លិខិតឆ្លងដែនខ្ញុំទិញសំបុត្រយន្តហោះ ដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញយ៉ាងងាយស្រួល។ ហេតុដូច្នេះ លោកនាយករដ្ឋមន្ត្រីបានជួយឲ្យខ្ញុំអាចមានឱកាសត្រលប់មកស្រុកកំនើតវិញបន្ទាប់អស់រយៈពេល ៤០ ឆ្នាំ។

សំឡេងដ៏កក់ក្តៅពីជំនាន់បុព្វការី

ឆ្នាំ ២០១៨ វិចិត្រករ Ninh Duc Hoang Long (ប៊ូដាប៉េស - ហុងគ្រី) មានឱកាសជួបលោកអគ្គលេខាបក្ស Nguyen Phu Trong នាពេលទៅបំពេញទស្សនកិច្ចនៅហុងគ្រី។ ហើយនេះក៍ជាពេលវេលាពិសិដ្ឋដែលលោកមិនអាចបំភ្លេចបានឡើយ។

លោកបានរៀបរាប់ថា នៅខែឧសភាឆ្នាំ ២០១៨ ឡុងបានឈ្នះរង្វាន់ទី ១ នៅក្នុងការប្រកួតតន្រ្តីបុរាណនៅលើកញ្ចក់ទូរទស្សន៍ហុងគ្រី។ ដូច្នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហុងគ្រីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong ខុទ្ទកាល័យនៃនាយករដ្ឋមន្ត្រីហុងគ្រី បានអញ្ជើញលោក Long ឱ្យសំដែងតន្រ្តីចំនួនពីរវណ្ណកម្មទាំងភាសាវៀតណាម-ហុងគ្រីនៅវិមានសភាហុងគ្រី។ បន្ទាប់ពីការសម្តែងរួចមក លោក Long បានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយអគ្គលេខាបក្សលោកNguyen Phu Trong និងនាយករដ្ឋមន្រ្តីហុងគ្រី លោក Orban Viktor។ នាយករដ្ឋមន្រ្តី Orban Viktor បាននិយាយថា៖ «ខ្ញុំពិតជាសប្បាយរីករាយនិងមានការភ្ញាក់ផ្អើលចំពោះការសម្តែងរបស់លោកនៅហុងគ្រី។ លោក អគ្គលេខាបក្ស Nguyen Phu Trong បានញញឹម ហើយនិយាយថា៖ «ក្មួយពូកែណាស់ និងច្រៀងក៏ពិរោះណាស់ដែរ ហើយត្រូវខិតខំណែនាំវប្បធម៌របស់វៀតណាមព្រមទាំងដើរតួជាស្ពានភ្ជាប់វប្បធម៌រវាងប្រទេសទាំងពីរផងណា!»

នៅក្នុងរង្វង់ដៃអ្នកម្តាយ
ស្ថានទូតវៀតណាមប្រចាំនៅម៉ារ៉ុក ប្រគល់អំណោយដល់ភូមិវៀតណាមក្នុងប្រទេសម៉ារ៉ុក។

លោក Hoang Long បាននិយាយថាជារៀងរាល់ឆ្នាំ មានគណៈប្រតិភូថ្នាក់ដឹកនាំបក្ស និងរដ្ឋបានទៅសួរសុខទុក្ខបងប្អូនអាណិកជននៅឯបរទេស ព្រមទាំងចុះស្វែងយល់ និងស្តាប់ការលំបាកនិងឧបសគ្គ ដើម្បីដោះស្រាយនិងណែនាំផងដែរ។ ជារៀងរាល់បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមលោកប្រធានរដ្ឋនិងក្រសួងការបរទេសសុទ្ទតែធ្វើអធិបតីក្នុងកម្មវិធី និទាឃរដូវទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋដើមកំណើត វៀតណាមវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីអបអរសាទរបុណ្យតេត។ នៅឆ្នាំ ២០១៩ លោក Hoang Long ក៏មានកិត្តិយសផងដែរ ដែលបានចូលរួមជាមួយគណៈប្រតិភូប្រជាពលរដ្ឋដើមកំណើតវៀតណាមដើម្បីចូលរួមនិងសម្តែងនៅទីក្រុងហាណូយ។

លោកស្រី ឡេធីញ៉ាញ់ Le Thi Nhanh (អាយុ ៤២ ឆ្នាំ) រស់នៅលើបឹងទន្លេសាបនៃប្រទេសកម្ពុជាអស់រយៈពេលជាង ២៣ ឆ្នាំហើយ។ ពីមុន ជីវភាពគ្រួសាររបស់នាងជួបការលំបាកយ៉ាងខ្លាំង ហើយកូនទាំង ៥ របស់នាងមិនអាចទៅសាលារៀនបានទេ។ នៅពេលមានបញ្ជាឱ្យរុះរើ និងផ្លាស់ប្តូរទីលំនៅផ្ទះបណ្តែតទឹកនៅទន្លេសាបក្នុងឆ្នាំ ២០១៨មក គ្រួសាររបស់ អ្នកនាង និងគ្រួសារវៀតណាមជាង ២០ គ្រួសារនៅ បឹងទន្លេសាបត្រូវបានជួយឧបត្ថម្ភដោយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា និងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នងការផ្លាស់ប្តុរអាជីពទៅធ្វើការនៅក្រុមហ៊ុនកៅស៊ូ Tan Bien (វៀតណាម) ខេត្តកំពង់ធំ។ អ្នកនាង Thi Nhanh បានចែករំលែកថា «នាបច្ចុប្បន្ននេះ ប្តីខ្ញុំនិងកូនធំ ៗ ៤ នាក់ សុទ្ធតែជាបុគ្គលិករបស់ក្រុមហ៊ុន។ ខ្ញុំជាស្ត្រីមេផ្ទះកូនពៅអាយុ ១៣ ឆ្នាំក៏អាចទៅសាលារៀនបានដែរ។ ជីវិតខ្ញុំនៅទីនេះមិនពិបាកដូចរស់នៅលើទន្លេសាបទេ។ នៅថ្ងៃឈប់សម្រាកនិងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃំណី ក្រុមហ៊ុននិងសមាគមខ្មែរ - វៀតណាមតែងតែផ្តល់អំណោយ។ គ្រួសារខ្ញុំបានសន្សំសម្ចៃបានប្រាក់ ហើយនាងខ្ញុំសប្បាយចិត្តណាស់ដែលបក្សនិងរដ្ឋមិនបំភ្លេចចោលយើងខ្ញុំឡើយ»។

កោះសមុទ្រ៖ សាច់និងឈាមរបស់យើង

អ្នកកាសែត ហ៊ុយថាំង (Huy Thang) (កើតនៅឆ្នាំ ១៩៥២ រស់នៅទីក្រុងប៊ែរឡាំង - ប្រទេសអាល្លឺម៉ង់) បានរៀបរ៉ាប់ទាំងរំភើបចិត្តអំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់កោះTrường Sa នៅឆ្នាំ ២០១៤ ដែលរៀបចំដោយគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស។

លោកបាននិយាយថា «នៅពេលខ្ញុំស្ថិតនៅក្នុងបញ្ជីអាណិកជននៅក្រៅប្រទេស ដែលអាចទៅប្រជុំកោះ Trường Sa ខ្ញុំទន្ទឹងរង់ចាំរាល់ថ្ងៃ។ ខ្ញុំបានចូលរួមជាមួយក្រុមអាណិកជនចំនួន ១១០ នាក់ មកពីជាង ២០ ជុំវិញពិភពលោក។ ប្រការដែលគួរឱ្យចាប់អារម្មណ៍បំផុតចំពោះខ្ញុំ គឺក្រុមជនបរទេសអាមេរិក។ ពួកគេមានមនុស្ស ៧ នាក់ ដែលភាគច្រើនជាមនុស្សដែលបានចូលរួមជាមួយកងទ័ព ឬរដ្ឋាភិបាលនៃសាធារណរដ្ឋវៀតណាម»​ - អ្នកកាសែត ហ៊ុយថាំង (Huy Thang)
នៅក្នុងរង្វង់ដៃអ្នកម្តាយ
អ្នកកាសែត ហ៊ុយថាំង (Huy Thang) (កើតនៅឆ្នាំ ១៩៥២ រស់នៅទីក្រុងប៊ែរឡាំង - ប្រទេសអាល្លឺម៉ង់)

ពេលមកដល់កោះ ដាណាម (Da Nam) ខ្ញុំត្រូវបានយុទ្ធជនជើងទឹកជូនទង់ជាតិមាតុភូមិដោយមានស្នាមឆ្នូតសឹកតាមពេលវេលាដោយសារខ្យល់ព្យុះ និងអាកាសធាតុ។ ទង់ជាតិក្រហមនេះដែលមានផ្កាយពណ៌លឿង ជាពិសេសត្រូវបានគេព្យួរនៅលើកោះដាណាម និងត្រូវបានបោះត្រានិងចុះហត្ថលេខាដោយមេបញ្ជាការកោះនេះ។ David Nguyen ចង់បានទង់ជាតិមួយដូចនេះដែរ ហើយប្រាប់ឱ្យខ្ញុំសុំគេទៀត។ យុទ្ធជនជើងទឹកបានឲ្យដឹងថាទង់ជាតិថ្មីមានច្រើនណាស់ តែទង់ចាស់គឺតែប៉ុណ្ណឹងទេ ប៉ុន្តែ David Nguyen នៅតែចង់បានទង់ជាតិក្រហមដែលមានផ្កាយពណ៌លឿង បោះត្រានិងចុះហត្ថលេខាដោយកោះដាណាម។ ប្រធានអង្គភាពនៅលើកោះនេះបានទទួលយល់ពីតម្រូវការរបស់គាត់ ដោយផ្លាស់ប្តូរទង់ជាតិដែលកំពុងព្យួរចុះ បោះត្រានិងចុះហត្ថលេខាជូនគាត់។ David Nguyen កាន់ទង់ជាតិ អោបក្នុងដើមទ្រូង ហើយក្នុងចិត្តលោកហាក់ដូចមានប្រភពថាមពលដ៏ពិសិដ្ឋមួយបានចូលស្ថិតចូលនៅក្នុងព្រលឹងគាត់។

ពីកោះដាណាមក នាវាបានវិលត្រលប់ទៅកោះ Song Tu Tay (Southwest Cay) វិញ។ David Nguyen បានស្នើឱ្យនាំលោកទៅរកបង្គោលព្រំដែនដែលរដ្ឋាភិបាលនៃសាធារណរដ្ឋវៀតណាមបានទទួលនៅឆ្នាំ ១៩៥៦ ។ David Nguyyen បានឱបបង្គោលព្រំដែន ហើយយំយ៉ាងខ្លាំង។ លោកបានស្ទាបលើអក្សរនិមួយៗដោយដៃហើយនិយាយខ្សិបៗដូចជាកំពុងធ្វើការអធិស្ឋានអញ្ចឹង។ ខ្ញុំមិននឹកស្មានថាមនុស្សម្នាក់ដែលមានគំនិតជ្រុលនិយមដែលដឹកនាំការធ្វើបាតុកម្មយ៉ាងច្រើនប្រឆាំងនឹងបក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម នៅថ្ងៃនេះបែរជាឱបទង់ជាតិក្រហមដោយមានផ្កាយលឿង ព្រមទាំងលុតជង្គង់នៅចំពោះបង្គោលព្រំដែនហើយយំសោកយ៉ាងខ្លាំងដូច្នេះ! ...

នៅក្នុងរង្វង់ដៃអ្នកម្តាយ
អណិកជណវៀតណាមនៅប្រទេសអាឡឺម៉ង់បានទទួលទង់ជាតិដែលបានឆ្លងកាត់ព្យុះដោយមានហត្ថលេខានិងដួងចិត្តរបស់មន្រ្តីនិងទាហាន Truong Sa ។

ការនាំអាណិកជនវៀតណាមនៅទស្សនាកោះ Truong Sa និងអណ្តូងប្រេងដែនសមុទ្រ (ផ្ទះរន្ទាលើសមុទ្រ) DK1 គឺជាសកម្មភាពប្រចាំឆ្នាំ ដែលរៀបចំឡើងដោយគណៈកម្មាធិការរដ្ឋស្តីពីការងារជនជាតិវៀតណាមនៅក្រៅប្រទេស និងបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងគោលបំណងបង្កើតលក្ខខណ្ឌឱ្យអាណិកជនវៀតណាមបានឃើញដោយផ្ទាល់ភ្នែកអំពីជីវភាពរស់នៅរបស់កងទ័ពនិងប្រជាជននៅលើកោះ Truong Sa។ ដំណើរលើកដំបូង ត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០១២។ រហូតមកដល់ពេលនេះ គណៈប្រតិភូចំនួន ៨ក្រុមដែល ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីជនបរទេសជាង ៥០០ នាក់មកពីប្រទេស និងតំបន់ជាច្រើននៅជុំវិញពិភពលោក។

អធិបតេយ្យភាពសមុទ្រនិងកោះរបស់ប្រទេសជាតិ គឺជាបញ្ហាដែលបងប្អូនអាណិកជនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត។ ហេតុដូច្នេះនៅពេលដែល រដ្ឋរៀបចំឱ្យពួកគេទៅទស្សនាប្រជុំកោះ Truong Sa និងផ្ទះរន្ទា DK1 ប្រជាជនមានសេចក្តីរីករាយនិងអារម្មណ៍យ៉ាងពិសេស។ មានមនុស្សជាច្រើន ដែលមិនបានដឹងច្បាស់ឬយល់ខុសអំពីការពិត បានសម្តែងការសោកស្តាយយ៉ាងខ្លាំង។ យើងត្រូវយល់ថា ទៅទស្សនាសមុទ្រនិងផ្ទះរន្ទា DK1 នៅលើសមុទ្រ ព្រមទាំងមើលដោយផ្ទាល់ភ្នែកនូវភាពគងវង្សនៃអធិបតេយ្យភាពរបស់ប្រទេសជាតិ គឺជាបំណងប្រាថ្នាដ៏ធំធេងរបស់សហគមន៍ប្រជាអាណិកជនដើមកំណើតវៀតណាមនៅឯនាយសមុទ្រ។ នៅពេលទទួលបាននូវផលប្រយោជន៍ស្របច្បាប់និងពិសិដ្ឋទាំងនោះប្រជាជនកាន់តែជឿជាក់យ៉ាងខ្លាំងថែមទៀតលើ​រដ្ឋនិងបង្ហាញពីការស្រឡាញ់មាតុភូមិរបស់ពួកគេកាន់តែខ្លាំងក្លាថែមទៀត៕

អបអរសាទរមាតុភូមិ អបអរសាទរមាតុភូមិ

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ