Trending now

កងទ័ពប្រជាជនវៀតណាមនិងឡាវពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជននៅស្រុក Seponh (ខេត្ត Savanakhet)

10:28 | 07/12/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៥ ខែធ្នូ នៅស្រុក Seponh ខេត្ត Savanakhet នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រព្រឹត្តទៅពិធីបើកកម្មវិធីពិនិត្យនិងព្យាបាលជំងឺរួមរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាមនិងឡាវ។

ទឹកចិត្តនៃកម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ទឹកចិត្តនៃកម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧
កងទ័ពប្រជាជនវៀតណាម ផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាមចំពោះមិត្តភក្តិទូទាំងពិភពលោក កងទ័ពប្រជាជនវៀតណាម ផ្សព្វផ្សាយអំពីវប្បធម៌ ទឹកដី និងមនុស្សវៀតណាមចំពោះមិត្តភក្តិទូទាំងពិភពលោក
រូពេទ្យនៃមន្ទីរពេទ្យយោធាពិនិត្យជំងឺឲ្យប្រជាជនភូមិ Densavan ស្រុក Seponh ខេត្ត Savanakhet។ (រូបថត៖ baobienphong)
រូពេទ្យនៃមន្ទីរពេទ្យយោធាពិនិត្យជំងឺឲ្យប្រជាជនភូមិ Densavan ស្រុក Seponh ខេត្ត Savanakhet។ (រូបថត៖ baobienphong)

តំណាងនៃគណៈកម្មការរៀបចំកម្មវិធីបានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែធ្នូ កម្លាំងពេទ្យយោធានៃប្រទេសទាំងពីរនឹងពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជនវៀតណាម និងឡាវជិត ៣,០០០ នាក់ដែលរស់នៅក្នុងតំបន់ជាប់ព្រំដែនរវាងប្រទេសទាំងពីរ។

កម្មវិធីលើកនេះគឺជាសកម្មភាពជាក់ស្ដែង ឆ្ពោះទៅកម្មវិធីជួបជុំប្រាស្រ័យព្រំដែនមិត្តភាពរវាងវៀតណាម-ឡាវ លើកទី១។ នេះក៏ជាឱកាសសម្រាប់គ្រូពេទ្យយោធានៃភាគីទាំងពីរជួបប្រជុំប្រាស្រ័យ និងចែករំលែកបទពិសោធន៍អំពីជំនាញ និងកិច្ចការពេទ្យយោធា ជាពិសេសក្នុងបរិបទដែលជំងឺ Covid-19 នៅតែវិវឌ្ឍយ៉ាងស្មុគស្មាញដដែល។ បន្ទាប់ពីពិធីបើក គ្រូពេទ្យយោធានៃប្រទេសទាំងពីរបានពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃសម្រាប់ប្រជាជនឡាវជាង ៥០០ នាក់ រួមមានកុមារនិងមនុស្សចាស់ជរាជាច្រើននាក់។

តាមការគ្រោងទុក បន្ទាប់ពី ២ ថ្ងៃ ពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជនឡាវ កម្លាំងពេទ្យយោធានៃប្រទេសទាំងពីរនឹងរៀបចំការពិនិត្យ និងព្យាបាលជំងឺ ផ្ដល់យោបល់អំពីសុខភាព និងចែកថ្នាំដោយឥតគិតថ្លៃឲ្យប្រជាជននៅតំបន់ជាប់ព្រំដែនក្នុងស្រុក Huong Hoa ខេត្ត Quang Tri វៀតណាម។ នៅក្នុងពិធីបើក នាយកដ្ឋានពេទ្យយោធានៃអគ្គនាយកដ្ឋានភស្តុភារ កងទ័ពប្រជាជនវៀតណាមក៏បានជូនអំណោយដល់ប្រជាជននៅភូមិ Densavan ស្រុក Seponh ខេត្ត Savanakhet ផងដែរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ