ទឹកជំនន់បានកើតឡើងកាលពីខែតុលាឆ្នាំ ២០២០ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅឃុំ Huong Viet (ស្រុក Huong Hoa ខេត្ដ Quang Tri)។ ប៉ុន្ដែដោយសារមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រួមទាំងការជួយឧបត្ថម្ភយ៉ាងសកម្មពីកម្មាភិបាលនិងយុទ្ធជននៃអង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៣៧ នៃយោធាភូមិភាគទី ៤ នោះ ទើបជីវភាពរស់នៅរបស់ប្រជាជនបានវិលត្រឡប់មកធម្មតាវិញ។
ការធ្វើដំណើរតាមផ្លូវតែមួយគត់ទៅកាន់ឃុំ Huong Viet ឥឡូវនេះមានភាពងាយស្រួលជាងមុនហើយ។ ក្រឡេកមើលពីចំណោត Sa Mu ចុះឃុំ Huong Viet ភាពសុខសាន្តនៅកណ្តាលជ្រលងភ្នំ Ta Rung ហើយមើលពីចំងាយរូបភាពប្រជាពលរដ្ឋជនជាតិ Van Kieu ធ្វើចំការយ៉ាងឧស្សាហ៍ព្យាយាម។ លោក Ho Van Trong លេខានៃគណៈកម្មាធិការបក្សឃុំ Huong Viet បានចែករំលែកថា “នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២០ ភ្លៀងធ្លាក់ខ្លាំងដែលបណ្តាលឱ្យមានភក់ដី ដុំថ្ម សំរាម និងដើមឈើជាច្រើនពីជួរភ្នំ Ka Loc នៅក្រោយភូមិ Xa Dung បានបាក់ស្រុតនៅទូទាំងឃុំ។ ទឹកជំនន់បានធ្វើឱ្យឃុំ Huong Viet ក្លាយទៅជាឃុំគ្មានសល់អ្វីសោះ៖ គ្មានអគ្គិសនី គ្មានផ្លូវ គ្មានទឹកស្អាត គ្មានសាលារៀន គ្មានមណ្ឌលសុខភាពនិងគ្មានផ្សារជាដើម"។
![]() |
កម្មាភិបាលនៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ បានណែនាំដល់ជនជាតិ Van Kieu អំពីគំរូអភិវឌ្ឍសេដ្ឋកិច្ច |
កម្មាភិបាលនិងប្រជាពលរដ្ឋជាច្រើននៅទីនេះបាននិយាយថា បរិមាណភក់ដីនិងសំរាមនៅគ្រានោះមានច្រើនណាស់ដែលអ្នកទាំងអស់គ្នាធុញទ្រាន់ស្ទើរតែគ្រប់គ្នា ប៉ុន្ដែសំណាងល្អក្នុងគ្រាលំបាកមានយុទ្ធជននៃអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ មកជួយទាន់ពេលវេលា។ នៅពេលឮថា ឃុំ Huong Viet ទទួលរងគ្រោះទឹកជំនន់នោះ ភ្លាមៗយុទ្ធជនបានជួយឧបត្ថម្ភស្បៀងអាហារជូនប្រជាជន បោះសម្អាតសាលារៀន និងសាលាឃុំ ដើម្បីឱ្យសិស្សអាចទៅរៀនបានក្នុងពេលឆាប់ៗ និងឲ្យកម្មាភិបាលឃុំមានកន្លែងធ្វើការ។ ជាមួយគ្នានោះ រៀបចំការពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន ...។
លោកគ្រូ Nguyen Van Ty នាយកសាលាបឋមសិក្សានិងអនុវិទ្យាល័យ Huong Viet បានឲ្យដឹងថា“ ទឹកជំនន់កាលពីខែតុលា ឆ្នាំ ២០២០ បានធ្វើឱ្យបន្ទប់រៀននិងការិយាល័យទាំង ១៤ របស់សាលាកប់ក្នុងភក់ជិត ២ ម៉ែត្រ បណ្ដាលឲ្យសិស្ស ៣០០ នាក់ ត្រូវឈប់រៀន។ សំណាងល្អដែលមានយុទ្ធជនរបស់អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ ជួយគាំទ្រទើបគ្រូនិងសិស្សវិលមកសាលារៀនវិញបានឆាប់”។
ចែករំលែកជាមួយយើងខ្ញុំ លោក Ho Van Sinh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Huong Viet មិនអាចលាក់បាំងបាននូវក្ដីរំភើបរបស់គាត់៖“ បន្ទាប់ពីកើតឡើងទឹកជំនន់កាលពីឆ្នាំ ២០២០ ក្រឡេកមើលពីចំណោត Sa My ចុះមក ទូទាំងឃុំស្ទើរតែគ្មានសល់អ្វីសោះ។ ប៉ុន្តែឥឡូវនេះ ឃុំមានការផ្លាស់ថ្មីយ៉ាងខ្លាំងគឺ “ពណ៌បៃតងនៃស្រូវ និងក្តីស្រឡាញ់របស់កងទ័ពនិងប្រជាជន។ នាពេលខាងមុខនេះ អង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ នឹងសម្របសម្រួលជាមួយមូលដ្ឋានដើម្បីបន្តជួយគ្រួសារដែលជួបការលំបាកជួសជុលប្រព័ន្ធប្រឡាយនិងប្រព័ន្ធធារាសាស្រ្ត ព្រមទាំងបន្តស្រាវជ្រាវនិងអនុវត្តគំរូកសិកម្ម និងចិញ្ចឹមសត្វឲ្យសមស្រប” ។
លោកវរសេនីយ៍ឯក Uong Dinh Tan ប្រធានអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៣៧ បានឲ្យដឹងថា៖“ អស់រយៈពេលជិត ១៨ ឆ្នាំហើយ ចាប់តាំងពីឃុំ Huong Viet ត្រូវបានបង្កើតឡើង (ខែមករា ឆ្នាំ២០០៤) នោះ ក៏ជាពេលវេលាដែលយើងខ្ញុំបានរួមដំណើរជាមួយប្រជាជនឃុំ Huong Viet។ តាំងពីដើមឡើយមានការលំបាកយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមានការកែលំអជាច្រើន។ យើងខ្ញុំនឹងបន្តរួមដំណើរជាមួយប្រជាពលរដ្ឋក្នុងការកសាងជីវភាពថ្មី”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន