Trending now

អង្គការ World Vision វៀតណាមបន្តផ្តល់ជំនួយដល់ កុមារនិងគ្រួសារងាយរងគ្រោះនៅខេត្ត Quang Tri

15:46 | 15/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅខែធ្នូ ឆ្នាំ ២០២០ អង្គការ World Vision វៀតណាម បាន ប្រគល់អំណោយដល់កុមារនិងគ្រួសារងាយរងគ្រោះនៅស្រុក Hai Lang ខេត្ត Quang Tri ក្នុងក្របខ័ណ្ឌនៃកម្មវិធីជាតិ ដើម្បីឆ្លើយតបនិងការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតរាតនៃជំងឺ COVID-19 ។

ក្រៅពីសកម្មភាពប្រគល់ជំនួយនេះ អង្គការ World Vision វៀតណាម​ក៏ខិតខំ​ជំនះ​លើផល​លើផលប៉ះពាល់​ក្នុងវិស័យ​សេដ្ឋកិច្ចនិងសង្គម ដែល​បង្កដោយជំងឺរាតត្បាត COVID-19 តាមរយៈការចែករំលែកសារនូវការបង្ការនិងទប់ស្កាត់ជំងឺនេះក្នុងសកម្មភាពសហគមន៍ នៅលើប្រព័ន្ធអ៊ីនធើណិត ដើម្បី​កំណត់ការរីករាលដាល​នៃ​ជំងឺ COVID-19 កែលំអប្រព័ន្ធសុខាភិបាលក្នុងតំបន់​និង​កសាងសមត្ថភាពសំរាប់បុគ្គលិកសុខាភិបាល។

លើសពីនេះទៀត ការគាំទ្រដល់កុមារដែលរង​ផលប៉ះពាល់​ដោយ​ជំងឺ COVID-19 តាមរយៈកម្មវិធី​គាំពារ​កុមារ​អាហារូបត្ថម្ភ សុខភាពនិងកម្មវិធីចិញ្ចឹមជីវិតកុមារ។ ក៏ដូច​ជាការធ្វើចលនាយ៉ាងសកម្មសម្រាប់អនាគតដែលកុមារទាំងអស់ត្រូវ​ការពារនិងចិញ្ចឹម​ប្រកដោយ​សុវត្ថិភាព​និងពោរពេញ​ទៅដោយក្តីស្រឡាញ់។

ពីធីប្រគល់អំណោយដល់កុមារនៅស្រុក Hai Lang ខេត្ត Quang Tri។

នាខែវិច្ឆិកា ឆ្នាំ២០២០ ​អង្គការ​ World Vision វៀតណាម​បាន​ប្រគល់ធុងទឹកដល់ប្រជាជ​ន​នៅ​ស្រុក Minh Long និង​ស្រុក​Minh Son ​ខេត្ត Quang Ngai។ ធុងទឹកទាំងនេះនឹងចូលរួមចំណែកជួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយដោយ​ជំងឺ COVID-19 ផ្ទុ​ក​ទឹកសាប​សម្រាប់ជីវិតរស់​នៅប្រចាំថ្ងៃ​ ទន្ទឹមនឹងជំនះ​ការលំបាកដែលបណ្តាលមកពីការខ្វះទឹក ក្នុងរដូវប្រាំង។

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃគម្រោងស្តារឡើងវិញ បន្ទាប់ពីជំងឺ COVID-19 ដោយមានថវិកា ១០,៧ ពាន់​លានដុងឧបត្ថម្ភដោយស្ថាប័នសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) និងកំពុងត្រូវបានអនុវត្តនៅ​តាមបណ្តាស្រុក ដូចជា សុក Tua Chua, ស្រុក Muong Cha (ខេត្ត Dien Bien), ស្រុក​ Tram Tau (ខេត្តYen Bai), ស្រុក Nam Giang (ខេត្ត Quang Nam), ស្រុក Son Tay និងស្រុក Minh Long (ខេត្ត Quang Ngai) ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម