Trending now

ទីបំផុត ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពាក់​ម៉ាស់​ហើយ​

15:41 | 12/07/2020

រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ពាក់​ម៉ាស់​ការពារ​ក្នុង​ដំណើរ​ត្រួតពិនិត្យ​ទីតាំង​សុខាភិបាល​យោធា​មួយកន្លែង​ក្នុង​រដ្ឋ Maryland នៅ​ថ្ងៃទី​១១ ខែកក្កដា​។ នេះ​ជា​លើកដំបូង​ដែល​លោក ត្រាំ ពាក់​ម៉ាស់​នៅ​កន្លែង​សាធារណៈ​បែបនេះ ព្រោះ​កន្លងមក លោក​មិនដែល​ពាក់​វា​ឡើយ​នៅពេល​ធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​ផ្សេង​ដែលមាន​មនុស្ស​ច្រើន ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​អាមេរិក នៅតែ​កើនឡើង​ឥតឈប់ឈរ​។​

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពាក់ម៉ាស់ក្នុងមជ្ឈមណ្ឌលសុខាភិបាលយោធា Walter Reed (រូបភាព AFP)

ដំណើរ​ទស្សនកិច្ច​ទៅកាន់​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ជាតិ Walter Reed គឺជា​ការបង្ហាញ​ខ្លួន​ដោយ​ពាក់​ម៉ាស់​លើកទីមួយ​សម្រាប់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចាប់តាំងពី​ជំងឺ COVID-19 ចាប់ផ្ដើម​រាលដាល​អាមេរិក​តាំងពី​ដើមឆ្នាំ​២០២០ មក​។ មិន​ត្រឹមតែ​មិន​ពាក់​ខ្លួន​ឡើយ លោក ត្រាំ ក៏​មិនបាន​ប្រាប់​ឲ្យ​ប្រជាជន​អាមេរិក​ពាក់​ម៉ាស់​ដែរ ដោយ​លោក​ចាត់ទុក​ការពាក់​ម៉ាស់​នេះ​ជាការ​សម្រេចចិត្ត​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​។

​ប្រាប់​អ្នកសារព័ត៌មាន​មុន​ដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ខាងលើ លោក ត្រាំ និយាយថា នៅពេល​ទៅកាន់​មន្ទីរពេទ្យ ហើយ​ត្រូវ​ជួប​មនុស្ស​ជាច្រើន ពិសេស​អ្នក​ទើប​ចេញពី​បន្ទប់វះកាត់​ជាដើម លោក​គិតថា ជា​រឿង​ល្អ​ដែល​ត្រូវ​ពាក់​ម៉ាស់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ បើតាម​រូបថត​ចេញពី​មជ្ឈមណ្ឌល​សុខាភិបាល​យោធា​ក្នុង​រដ្ឋ Maryland ម៉ាស់​ដែល​លោក ត្រាំ ពាក់ មាន​សញ្ញា​របស់​ប្រធានាធិបតី​អាមេរិក និង​មាន​ពណ៌​ខៀវចាស់​។

​តាមពិតទៅ រឿង​ពាក់​ម៉ាស់ ត្រូវបាន​មន្ត្រី​សុខាភិបាល​អាមេរិក​ចាត់ទុក​ជាការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំ​ងឹ COVID-19 ។ គិត​ត្រឹម​ពេលនេះ អាមេរិក​ដែល​ឈរ​លេខ​មួយ​ក្នុង​តារាង​ប្រទេស​មាន COVID-1 9 ដោយមាន​អ្នក​ឆ្លង​ដល់​ទៅ​ជាង​បី​លាន​បី​សែន​នាក់ ហើយ​ស្លាប់​ជាង​១៣​ម៉ឺន​នាក់​។

​ទោះជា​មាន​អ្នក​ឆ្លង​រាប់លាន​នាក់ ហើយ​បន្ត​កើនឡើង​រាល់ថ្ងៃ​ក្ដី លោក ត្រាំ នៅតែ​ទទូច​បើក​សេដ្ឋកិច្ច​ឡើងវិញ ហើយ​ចុង​ក្រោយនេះ​ក៏​ចង់​បើក​សាលារៀន​ឡើងវិញ​ទៀតផង​។ ប៉ុន្តែ​បំណង​នេះ រង​ការរិះគន់​ខ្លាំង​នៅពេលដែល​ស្ថានភាព​ជំងឺ COVID-19 មិនទាន់​ធូរស្រាល​ផង​នោះ​៕

(ប្រភពព័ត៌មាន: ThmeyThmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី