យុគសម័យ - កាលពីថ្ងៃទី 29 ខែវិច្ឆិកា ជើងហោះហើរ VN98 របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានចុះចត នៅអាកាសយានដ្ឋាន San Francisco ដែលបានក្លាយទៅជាជើងហោះហើរប្រវត្តិសាស្ត្រ និងជាការកត់សម្គាល់ការបើកជាផ្លូវការនៃផ្លូវហោះហើរត្រង់ពាណិជ្ជកម្មធម្មតារវាងវៀតណាមនិងសហរដ្ឋអាមេរិក។
![]() |
![]() |
![]() |
ការហោះហើររវាងវៀតណាម និងអាមេរិកនឹងធ្វើឡើងដោយយន្តហោះ Boeing 787 និង Airbus A350 ដែលមានរាងធំទំលំទូលាយនិងទំនើបបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines។ (រូបថត៖ VNA) |
យោងតាមលោក Le Hong Ha អគ្គនាយកក្រុមហ៊ុន Vietnam Airlines បាននិយាយឲ្យដឹងថា ជាងមួយឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍នេះបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមដំបូងគេដែលហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក ជាពិសេសនៅអាកាសយានដ្ឋាន San Francisco ដើម្បីទទួលពលរដ្ឋវៀតណាមដែលធ្វើមាតុភូមិនិវត្តន៍។
“ការហោះហើរថ្ងៃនេះគឺជាការហោះហើរត្រង់ និងចុះចតនៅអាកាសយានដ្ឋាន San Francisco ប៉ុន្តែមានអត្ថន័យថ្មីទាំងស្រុង ជាការបោះជំហានឈានទៅមុខដ៏ធំមួយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ជាមួយនឹងផ្លូវហោះហើររវាងវៀតណាម-អាមេរិកបានបង្កើតឡើងជាផ្លូវការ។ " លោក Ha បាននិយាយ។
ជើងហោះហើរ VN98 បានបើកដំណាក់កាលថ្មីនៃការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines លើផ្លូវហោះហើររបស់សហរដ្ឋអាមេរិក។ ជាពិសេស ចាប់ពីថ្ងៃទី 28 ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដាក់ឲ្យដំណើរការជាទៀងទាត់ 2 ជើងក្នុងមួយសប្តាហ៍រវាងទីក្រុង Ho Chi Minh និងទីក្រុង Francisco ។ ក្រុមហ៊ុនអាកាសចរណ៍នេះគ្រោងនឹងកើនឡើងដល់ទៅ 7 ជើងក្នុងមួយសប្តាហ៍ បន្ទាប់ពីជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង ហើយរដ្ឋាភិបាលវៀតណាមអនុញ្ញាតឱ្យបើកជើងហោះហើរអន្តរជាតិឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines កំពុងបន្តស្រាវជ្រាវ ដើម្បីបើកផ្លូវហោះហើរថ្មីទៅកាន់សហរដ្ឋអាមេរិក ដូចជារវាងទីក្រុង Los Angeles និងទីក្រុង Ha Noi ឬទីក្រុង Ho Chi Minh។ ជើងហោះហើររវាងវៀតណាម និងអាមេរិកនឹងបានអនុវត្តទាំងស្រុងដោយយន្តហោះដែលមានរាងធំទូលាយ ទំនើបបំផុតរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គឺ Boeing 787 និង Airbus A350។
សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនអាណិកជនវៀតណាមនិងនិស្សិតវៀតណាមរៀនសូត្រនៅបរទេសច្រើនជាងគេនៅលើពិភពលោក។ ទីផ្សារអាកាសចរណ៍វៀតណាម - អាមេរិកបានប៉ាន់ស្មានប្រមាណថា នឹងកើនឡើងដល់ 1.4 លាននាក់ក្នុងឆ្នាំ 2019 ដែលកើនឡើងជាមធ្យម 8% ក្នុងមួយឆ្នាំក្នុងរយៈពេល 2017-2019 ។ នេះគឺជាទីផ្សារដែលមានចំនួនអ្នកដំណើរធំបំផុតទី 10 ទៅកាន់ប្រទេសវៀតណាម និងជាទីផ្សារដ៏ធំបំផុតដែលមិនធ្លាប់មានជើងហោះហើរត្រង់ទៅកាន់ប្រទេសវៀតណាម ពីមុនមក៕
tap chi Tai chinh
មតិពីមិត្តអ្នកអាន