Trending now

ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដឹកអ្នកដំណើរត្រឡប់ទៅប្រទេសវៀតណាមវិញ ពីហុងកុង(ចិន)

14:50 | 04/02/2020 (បកប្រែដោយឌីណា)

យុគសម័យ- ឆ្លើយតបទៅនឹងតំរូវការនិងការអ្នកដំណើរពីប្រទេសចិន ដែលបានត្រឡាប់ទៅប្រទេសវៀតណាមវិញ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines និងប្រើប្រាស់យន្ដហោះ Boeing 787-9 ដ៏ទំនើបជំនួសឱ្យយន្តហោះ Airbus A321 នៅលើជើងហោះហើររវាងទីក្រុង Ho Chi Minh និងហុងកុង (ចិន) ពីថ្ងៃទី ៥ ៦ ៧ និងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ។

យោងតាមតំណាងក្រុមហ៊ុនអាកាសចរណ៍ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នេះក៏កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធ ដើម្បីតាមដានស្ថានភាព ត្រួតពិនិត្យសុខភាពអ្នកដំណើរជាទៀងទាត់ រកឃើញនិងដោះស្រាយឱ្យបានឆាប់ចំពោះ អ្នកដំណើរណាដែលបង្ហាញសញ្ញានៃការឆ្លងវិរុសកូរ៉ូណាថ្មី នៅ លើជើងហោះហើរ និងនៅឯអាកាសយានដ្ឋាន។

យន្ដហោះ Boeing 787-9 ដ៏ទំនើប។ (រូបថត៖ Wikimedia Commons)

មុននេះ បន្ទាប់ពីប្រកាសថានឹងស្តារឡើងវិញនូវការហោះហើររវាងវៀតណាមនិងហុងកុង ម៉ាកាវ តៃវ៉ាន់ (ចិន) នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏បានប្រើប្រាស់យន្តហោះ Boeing 787-9 ក្នុងជើង​ហោះហើរ​រវាងទីក្រុង Ho Chi Minh និង (តៃវ៉ាន់ - ចិន) ដើម្បីដឹកអ្នកដំណើរដែលជៈឥទ្ធពល នៅព្រលានយន្តហោះក្នុងប្រទេសវៀតណាម តៃវ៉ាន់ (ចិន)./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង