Trending now
ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc នៅរុស្ស៊ី៖

ធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី

11:14 | 29/11/2021

តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី
វៀតណាម - រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ វៀតណាម - រុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី (រូបថត៖ VOV)
លោក Dang Minh Khoi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅរុស្ស៊ី (រូបថត៖ VOV)

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi ថា ដំណើរទស្សនកិច្ចនេះគឺមានសារៈសំខាន់ណាស់។ នោះគឺជាការធ្វើឲ្យស៊ីជម្រៅនិងលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ីលើគ្រប់វិស័យក្នុងស្ថានភាពថ្មី។ ដំណើរទស្សនកិច្ចនេះក៏បង្ហាញដែរថា វៀតណាមអនុវត្តន៍យ៉ាងសកម្មនូវគោលនយោបាយការបរទេសរបស់ខ្លួនបន្ទាប់ពីមហាសន្និបាតបក្សលើកទី១៣ ក្នុងស្មារតីឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ពហុបែបនិងពហុភាគី ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជាតិ និងរួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពលើពិភពលោក។

ទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីត្រូវបានបើកជាមួយនឹងព្រឹត្តិការណ៍សំខាន់គឺនៅថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ - វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យនិងសហភាពនៃសាធារណរដ្ឋសង្គមនិយមសូវៀត បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរតែងតែរក្សានិងលើកកម្ពស់ទំនាក់ទំនងប្រកបដោយទំនុកចិត្តខ្ពស់។ វៀតណាមនិងរុស្ស៊ីបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រនៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០០១; បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១២។

ចាប់ពីឆ្នាំ ២០២០ ទោះបីជារងផលប៉ះពាល់អវិជ្ជមានពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ទំនាក់ទំនងកម្រិតខ្ពស់ទ្វេភាគីនឹងនៅតែរក្សាបានជាប្រចាំ តាមរយៈការជួនសន្ទនាតាមទូរសព្ទ និងសន្និសីទតាមអ៊ីនធឺណិតរវាងមេដឹកនាំសំខាន់ៗនៃប្រទេសទាំងពីរ។ នៅក្នុងវេទិកាពហុភាគី ភាគីទាំងពីរបានចែករំលែកទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ជាច្រើន សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ។ រុស្ស៊ីតែងតែគាំទ្រ គោលជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយមិនប្រើកម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) សេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២០ ឈានដល់ជិត ៤,៨៥ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៩% បើធៀបនឹងឆ្នាំ ២០១៩ ដែលក្នុងនោះការនាំចេញសម្រេចបាន ២,៨៥ ពាន់លានដុល្លារ ហើយការនាំចូលឈានដល់ ២ ពាន់លានដុល្លារ។

ក្នុងបរិបទនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបនឹងការរាតត្បាត។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុងពិភាក្សាអំពីទិសដៅដែលសហព័ន្ធរុស្ស៊ី ផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាមឱ្យបានឆាប់តាមផ្លូវដែលបានព្រមព្រៀង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងរបស់រុស្ស៊ីនៅវៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ