Trending now

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី

09:52 | 11/11/2021

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់រុស្ស៊ីប្រចាំវៀតណាម លោក Bezdetko Gennady Stepanovich។

ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ
ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ទំនាក់ទំនងវៀតណាម - កម្ពុជារក្សាសន្ទុះអភិវឌ្ឍន៍វិជ្ជមានក្នុងបរិបទនៃការរីលរាលដាលនៃជំងឺរាតត្បាតកូវីដ-១៩
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ទទួលជួបលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ទទួលជួបលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich។

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយឯក Le Huy Vinh បានអះអាងថា គោលនយោបាយបន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយរុស្ស៊ី គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ស្ថានទូតរុស្ស៊ីប្រចាំវៀតណាម និងលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich ក្នុងការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណម-រុស្ស៊ី ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បច្ចេកវិទ្យាយោធាដើរតួនាទីយ៉ាងសំខាន់។

លោកឧត្តមសេនីយ៍ឯក Le Huy Vinh និងលោកឯកអគ្គរដ្ឋទូត Bezdetko Gennady Stepanovich បានពិភាក្សាអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមក ហើយបានឯកភាពគ្នាលើទិសដៅជំរុញខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗនាពេលខាងមុខ៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម