Trending now

ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ

09:27 | 05/07/2021 ឌីណា

យុគសម័យ - ទំនាក់ទំនងវៀតណាម - ថៃបន្តរក្សាបាននូវសន្ទុះអភិវឌ្ឍន៍វិជ្ជមានដែលក្នុងនោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាផ្នែកមួយដ៏ភ្លឺស្វាង ទោះបីជារងឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ។

ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ
កងទ័ពការពារព្រំដែនកម្ពុជា - ថៃ ពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ និងសម្ព័ន្ធមេត្រីភាព កងទ័ពការពារព្រំដែនកម្ពុជា - ថៃ ពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ និងសម្ព័ន្ធមេត្រីភាព
ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung និងលោក លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ Thongphakdi បានឯកភាពថានឹងខិតខំនាំទំហំពាណិជ្ជកម្មវៀតណាម - ថៃកើនដល់ ២៥ ពាន់លានដុល្លារអាមេរិក នាពេលឆាប់ៗនេះ។ (រូបថត៖ Nguyen Hong)

នៅថ្ងៃទី ៣០ ខែមិថុនា នៅឯកិច្ចប្រជុំពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំលើកទី ៨ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ (តាមរយៈប្រព័ន្ធអ៊ឺនធើណិត) ដែលអញ្ជើញធ្វើជាអធិបតីដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងលោកលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសថៃ Thongphakdi ។ ភាគីបានវាយតម្លៃ៖ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 បានរំខានដល់ការផ្លាស់ប្តូរគណៈប្រតិភូផ្ទាល់ក៏ដោយ ក៏ទំនាក់ទំនងមិត្តភាពនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងថៃនៅតែរក្សាបានសន្ទុះអភិវឌ្ឍន៍វិជ្ជមាន។

ក្រៅពីវិស័យផ្សេងទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគវៀតណាម - ថៃនៅតែបន្តជាចំណុចលេចធ្លោ ខណៈដែលប្រទេសថៃរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម នៅអាស៊ាននិងជាវិនិយោគិនធំទី ៩ នៅវៀតណាម។

ប្រទេសវៀតណាមនិងប្រទេសថៃគឺជាប្រទេសពីរដំបូងគេនៅក្នុងអាស៊ានដែលបានអនុវត្តការទូទាត់ពាណិជ្ជកម្មលក់រាយដោយប្រើបច្ចេកវិទ្យា QR code ។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើតលក្ខខណ្ឌអនុគ្រោះ ដើម្បីជំរុញពាណិជ្ជកម្មនិងជំរុញការស្តារៈឡើងវិញនៃសេដ្ឋកិច្ច ក្រោយពីជំងឺរាតត្បាត។ ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ២៥ ពាន់លានដុល្លារ នាពេលឆាប់ៗនេះ និងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពង្រីកគំរោង ODA របស់រដ្ឋាភិបាលថៃ ដើម្បីគាំទ្រការអភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព នៅវៀតណាម។

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានស្នើថា ប្រទេសថៃបានចែករំលែកបទពិសោធន៍និងសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យាទៅអោយប្រទេសវៀតណាមក្នុងវិស័យមួយចំនួន ដូចជា៖ ផលិតកម្ម ការប្រើប្រាស់និងការអភិវឌ្ឈខ្សែសង្វាក់កសិពាណិជ្ជកម្ម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្មកែច្នៃ កសាងម៉ាក់យីហោនិងនាំចេញផលិតផលកសិកម្ម ការគ្រប់គ្រងនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ

លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Nguyen Quoc Dung អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយវៀតណាម - ថៃលើកទី ៨ (រូបថត៖ Nguyen Hong)

ភាគីទាំងពីរបានអះអាងអំពីការសម្របសម្រួលគ្នាក្នុងការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព នាពេលខាងមុខ ជាពិសេសកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះលើកទី ៤ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនិងគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ៤ ថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ។

លេខាធិការអចិន្ត្រៃយ៍ លោក Thani Thongphakdi បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺ ទន្ទឹមនឹងរក្សាការអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកក៏បញ្ជាក់ថា ប្រទេសថៃនឹងសហការយ៉ាងសកម្មជាមួយវៀតណាមក្នុងការឆ្លើយតបជំងឺរាតត្បាត ចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងការស្រាវជ្រាវផលិតកម្មនិងការទទួលបានប្រភពវ៉ាក់សាំងដែលមានប្រសិទ្ធិភាព។​ ថៃនឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពន្លឿនវឌ្ឍនភាពនិងប្រសិទ្ធភាពនៃការប្រើប្រាស់មូលនិធិអាស៊ានសម្រាប់ការឆ្លើយតបជំងឺរាតត្បាតCovid-19 និងដាក់ឱ្យដំណើរឃ្លាំងផ្ទុកបំរុងផ្គត់ផ្គង់សម្ភារៈពេទ្យក្នុងតំបន់អាស៊ានឆាប់ៗនេះ។

ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលនិងជម្រុញការរៀបចំសកម្មភាព ដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសវៀតណាមនិងថៃ (ថ្ងៃទី ៦ ខែសីហាឆ្នាំ ១៩៧៦- ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១)។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ ដូចជា វប្បធម៌ អប់រំ ទេសចរណ៍ ការឆ្លើយតបចំពោះបញ្ហាប្រឈមបរិស្ថាន ការប្រែប្រួលអាកាសធាតុ ធនធានទឹក។

ភាគីទាំងពីរបានសន្យាថា នឹងបន្តសម្របសម្រួលនិងគាំទ្រគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាក្នុងតំបន់និងអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិអាស៊ាន APEC … ពន្លឿនដំណើរការនៃការផ្តល់សច្ចាប័ននិងការអនុវត្តកិច្ចព្រមព្រៀង RCEP ។ ទន្ទឹមនឹងនេះ ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងយន្តការអនុតំបន់ដូចជា៖ កិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS), Ayeyawadi - Chao Praya - Mekong (ACMECS)- គណៈកម្មការទន្លេមេគង្គ (MRC), កិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង (MLC) …; ភ្ជាប់ការអភិវឌ្ឍនៃមហាអនុតំបន់មេគង្គជាមួយដំណើរការកសាងសហគមន៍អាស៊ាន។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសណ្តាប់ធ្នាប់ផ្អែកលើការគោរពច្បាប់អន្តរជាតិ ជាពិសេស UNCLOS ១៩៨២; គាំទ្រដល់ការអនុវត្តន៍ DOC យ៉ាងត្រឹមត្រូវនិងពេញលេញ និងការចរចា COC ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិនិង UNCLOS ១៩៨២។/ ។

ឌីណា

Bao The gioi Viet Nam

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ