Trending now

វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកំពុងធ្វើដំណើរទៅ កាន់កោះ Truong Sa ដើម្បីបំពេញកាតព្វកិច្ច

13:00 | 30/11/2021

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ វិច្ឆិកា មន្ទីរពេទ្យយោធាលេខ 175 (ចំណុះក្រសួងការពារប្រទេសជាតិ) បានប្រារព្ធពិធីជូន​ដំណើរ​​ក្រុម​ការងារ​ដែល​នឹងបំពេញភារកិច្ចនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa។

វៀតណាមតម្រូវឲ្យចិនដកនាវាចេញពីប្រជុំកោះ Truong Sa (Spratly) វៀតណាមតម្រូវឲ្យចិនដកនាវាចេញពីប្រជុំកោះ Truong Sa (Spratly)
វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island) វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island)
វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកំពុងធ្វើដំណើរទៅ កាន់កោះ Truong Sa ដើម្បីបំពេញកាតព្វកិច្ច
ប្ឧត្តមសេនីយ៍ត្រី លោក Nguyen Hong Son នាយកមន្ទីរពេទ្យយោធ 175 (អាវស) អញ្ជើញលាដៃក្រុមវេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាយិកា ក្នុងឱកាសទៅបំពេញបេសកកម្មនៅស្រុកកោះ Truong Sa។ (រូបថត៖ TRAN CHINH)

ក្រុមមានវេជ្ជបណ្ឌិត 2 នាក់ និងគិលានុបដ្ឋាយិកា 3នាក់ នៅ​ដេប៉ាតេម៉ង់នានានៃមន្ទីរនៃមន្ទីរពេទ្យ ដែលមានភារកិច្ចថែរក្សាសុខភាពសំរាប់កម្មាភិបាលយុទ្ធជនប្រជាជន កម្មករនេសាទ និងកម្មករផលិតកម្មនៅស្រុកកោះ Truong Sa។

ប្រគល់ភារកិច្ចនិងលើកទឹកចិត្តក្រុមការងារទៅបំពេញបេសកកម្ម លោកវរសេនីយ៍ឯក Bui Duc Thanh អនុប្រធានមន្ទីរពេទ្យយោធា 175 បានស្នើឱ្យវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជានិច្ចកាលគោរពវិន័យយោធា និងក្រមសីលធម៌វិជ្ជាជីវៈយ៉ាងម៉ឺងម៉ាត់ ក្នុងដំណើរការធ្វើការនៅស្រុកកោះ Truong Sa។ ទន្ទឹមនឹងនោះ ខំពុះពារជំនះរាល់ការលំបាក សហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពនានានៅស្រុកកោះ តែងតែលើកកំពស់ជំនាញវិជ្ជាជីវៈ ដើម្បីថែរក្សាសុខភាពរបស់យោធិន ប្រជាជន និងប្រជានេសាទនៅតំបន់កោះ Truong Sa។

វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាកំពុងធ្វើដំណើរទៅ កាន់កោះ Truong Sa ដើម្បីបំពេញកាតព្វកិច្ច
ប្រតិភូមន្ទីរពេទ្យយោធា175 ក្នុងពិធីជូនដំណើរក្រុម​វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកា ។ (រូបថត៖ TRAN CHINH)

ប៉ុន្មានឆ្នាំមកនេះ មន្ទីរពេទ្យយោធ 175 គឺជាកម្លាំងស្នូល ដោយបាននាំមុខគេក្នុងការអនុវត្តភារកិច្ចធានាវេជ្ជសាស្ត្រយោធាសម្រាប់ស្រុកកោះ Truong Sa ស្ថានីយ៍ខួងប្រេង DK1 និងសមុទ្រ និងកោះភាគខាងត្បូង។ មន្ទីរពេទ្យតែងតែ​រក្សាដំណើរការក្រុមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីធ្វើប្រតិបត្តិការ និងដឹកជញ្ជូនអ្នកជំងឺធ្ងន់ជាច្រើននាក់ពីសមុទ្រ និងកោះទៅកាន់ដីគោក ដើម្បីព្យាបាល៕

nld

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម