Trending now

វៀតណាមតម្រូវឲ្យចិនដកនាវាចេញពីប្រជុំកោះ Truong Sa (Spratly)

09:36 | 05/11/2021

នៅសន្និសីទសារព័ត៌មានដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញនារសៀលថ្ងៃទី៤ ខែវិច្ឆិកា អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឡើងសម្លេងតម្រូវឲ្យចិនបញ្ឈប់ភ្លាមមួយរំពិចបណ្ដាសកម្មភាពនៅថ្មប៉ប្រះ ទឹក Ba Dau ចំណុះបណ្ដុំថ្មប៉ប្រះទឹក Sinh Ton ស្ថិតនៅក្នុងប្រជុំកោះ Truong Sa របស់វៀត ណាម ដោយចាត់ទុកនេះជាអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិ។

វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island) វៀតណាមស្នើឲ្យចិនបញ្ឈប់សកម្មភាពរំលោភបំពាននៅប្រជុំកោះ Truong Sa (Spratly Island)
Truong Sa  - ទីកន្លែងតភ្ជាប់បេះដូងពីចម្ងាយ Truong Sa - ទីកន្លែងតភ្ជាប់បេះដូងពីចម្ងាយ
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang
អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang

នៅចំពោះមុខព័ត៌មានដែលថា នាវារបស់ចិនធ្វើសកម្មភាពជាថ្មីម្ដងទៀតនៅ តំបន់ថ្មប៉ប្រះទឹក Ba Dau នោះ លោកស្រី Pham Thu Hang បានប្រកាសយ៉ាង ដូច្នេះថា៖

“ដូចដែលបានបញ្ជាក់ជាច្រើនលើកច្រើនសារថា វៀតណាមមានមូលដ្ឋាន គត្តិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាព របស់វៀតណាមចំពោះប្រជុំកោះ Truong Sa គឺសមស្របនឹងច្បាប់អន្តរជាតិ។ ដោយ មានអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការចំពោះដែនសមុទ្ររបស់ខ្លួន ដែលត្រូវបានកំណត់អនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ នោះ វៀតណាមតាំងចិត្ត ព្យាយាមអនុវត្តន៍បណ្ដាវិធានការ ដ៏សមស្របនឹងច្បាប់អន្តរជាតិ ដើម្បីការពារសិទ្ធិស្របច្បាប់និងត្រឹមត្រូវទាំងនោះ។ ការ ដែលនាវារបស់ចិនធ្វើសកម្មភាពនៅក្នុងវិសាលភាពដែនសមុទ្រ Sinh Ton ខាងកើត ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាពរបស់វៀតណាម ក៏ដូចជាបទបញ្ញត្តិនៃ UNCLOS ១៩៨២ ដើរផ្ទុយទៅ នឹងស្មារតីនិងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀតណាមតម្រូវឲ្យចិនដកនាវានេសាទចេញពីតំបន់ទឹកពោលខាងលើ ហើយ គោរពអធិបតេយ្យភាពរបស់វៀតណាមផងដែរ”។

គួរជម្រាបបន្ថែមទៀតថា គំនិតផ្ដួចផ្ដើមតម្លាភាពនាវាចរណ៍អាស៊ី (AMTI) ចំណុះ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នាពេលថ្មីៗនេះ បានប្រកាស រូបភាពពីផ្កាយរណបកាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ដែលបង្ហាញឲ្យឃើញ នាវាចំនួនជិត១៥០គ្រឿងរបស់សេនាជនសមុទ្រចិន មានវត្តមានឡើងវិញនៅក្នុងតំបន់ បណ្ដុំថ្មប៉ប្រះទឹក Sinh Ton ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចលេខ 79-NQ/TW៖ បញ្ជាក់តួនាទី និងពង្រីកវិសាលភាពនៃសេដ្ឋកិច្ចរដ្ឋ
វប្បធម៌ - សសរស្តម្ភនៃគោលនយោបាយការបរទេសដ៏ទូលំទូលាយនៅកម្រិតថ្មីមួយ
ភារកិច្ចព័ត៌មាន និងទំនាក់ទំនងរបស់សារព័ត៌មានក្នុងឆ្នាំ ២០២៦
សញ្ញានៃការច្នៃប្រឌិត និងការអំពាវនាវឱ្យមានសកម្មភាព
ការពិនិត្យឡើងវិញដ៏ទូលំទូលាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)