យុគមស័យ - នាថ្ងៃទី ២៣ វិច្ឆិកា កងទ័ពការពារព្រំដែនខេត្ត Quang Binh ប្រគល់ជូនកងអនុសេនាធំកងទ័ពការពារព្រំដែនលេខ ៣១៦ បញ្ជាការដ្ឋានយោធាខេត្ត Khammuane (ឡាវ) នូវឧបករណ៍ សម្ភារៈបរិក្ខារពេទ្យ ដែលមានតម្លៃ ៤០០ លានដុង។
![]() |
អង្គភាពទាំងពីរបានពិភាក្សាអំពីស្ថានភាព និងការគ្រប់គ្រងនិងការពារព្រំដែន។ (រូបថត៖ Hoai Nam) |
ពិធីប្រគល់រង្វាន់បានប្រព្រឹត្តទៅនៅបង្គោលព្រំដែនលេខ ៥៤៣ នៃច្រកទ្វារព្រំដែន Ca Roong (នៅឃុំ Thuong Trach ស្រុក Bo Trach ខេត្ត Quang Binh)។ កងកម្លាំងនៃភាគីទាំងពីរបានផ្លាស់ប្តូរនូវស្ថានភាពសន្តិសុខនយោបាយ ការសម្របសម្រួលក្នុងការការពារព្រំដែន បទពិសោធន៍ក្នុងបង្ការ និងទប់ស្កាត់នឹងជំងឺ Covid – 19 និងធានាសុវត្ថិភាពប្រជាជន។
នេះជាសកម្មភាពឆ្ពោះទៅខួបលើកទី ៤៦ នៃទិវាបុណ្យឯករាជ្យនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១); រួមចំណែកធ្វើឱ្យស៊ីជម្រៅ និងរឹតបណ្តឹងចំណងមិត្តភាពពិសេស សាមគ្គីភាពរវាងកងកម្លាំងការពារព្រំដែននៃខេត្តទាំងពីរ Quang Binh - Khammuane; រួមគ្នាកសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរប្រកបដោយមានសន្តិភាព មិត្តភាព ស្ថិរភាព និងការអភិវឌ្ឍន៍។
![]() |
លោកវរសេនីយ៍ឯក Trinh Thanh Binh ប្រគល់ ឧបករណ៍ សម្ភារៈនិងបរិក្ខារពេទ្យជូនបញ្ជាការដ្ឋានយោធាខេត្ត Khammuane ។ (រូបថត៖ Hoai Nam) |
នាពេលខាងមុខ កងកម្លាំងការពារព្រំដែនខេត្ត Quang Binh និងកងអនុសេនាធំកងទ័ពការពារព្រំដែនលេខ ៣១៦ បញ្ជាការដ្ឋានយោធាខេត្ត Khammuane (ឡាវ) នឹងផ្លាស់ប្តូរព័ត៌មានជាប្រចាំ យល់ដឹងយ៉ាងច្បាស់លាស់នូវស្ថានភាពពាក់ព័ន្ធ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ភាគីទាំងពីរបានបង្កើនសកម្មភាពល្បាត ការត្រួតពិនិត្យ និងសកម្មភាពល្បាតទ្វេភាគី; សម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មទាក់ទិននឹងគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងទប់ស្កាត់ការរាតត្បាត និងការពារព្រំដែនវៀតណាម-ឡាវ៕
thoidai.com.vn
មតិពីមិត្តអ្នកអាន