Trending now

៣ថ្ងៃនៃបុណ្យអុំទូក ភ្ញៀវទៅកម្សាន្តនៅខេត្តរតនគិរី ជាង ២ម៉ឺននាក់, កើនឡើង ២៥២.៥៣% ធៀបឆ្នាំមុន

22:26 | 21/11/2021 ហេង វុធ្ធី

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថារយៈពេល៣ថ្ងៃ (១៩-១៩-២០) នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានទៅកម្សាន្តនៅខេត្តរតនគិរី មានចំនួន២៤,៥៩៦នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក។

ផ្លែគូលេនរបស់វៀតណាមលក់ក្នុងតម្លៃ ៥៣ លានដុង / គីឡូក្រាមនៅអូស្ត្រាលី ផ្លែគូលេនរបស់វៀតណាមលក់ក្នុងតម្លៃ ៥៣ លានដុង / គីឡូក្រាមនៅអូស្ត្រាលី
GDP របស់វៀតណាមនៅត្រីមាសទី ១ កើនឡើង ៤,៤៨ ភាគរយលើសពីត្រីមាសទី ១ ឆ្នាំ ២០២០ GDP របស់វៀតណាមនៅត្រីមាសទី ១ កើនឡើង ៤,៤៨ ភាគរយលើសពីត្រីមាសទី ១ ឆ្នាំ ២០២០
៣ថ្ងៃនៃបុណ្យអុំទូក ភ្ញៀវទៅកម្សាន្តនៅខេត្តរតនគិរី ជាង ២ម៉ឺននាក់, កើនឡើង ២៥២.៥៣% ធៀបឆ្នាំមុន
៣ថ្ងៃនៃបុណ្យអុំទូក ភ្ញៀវទៅកម្សាន្តនៅខេត្តរតនគិរី ជាង ២ម៉ឺននាក់, កើនឡើង ២៥២.៥៣% ធៀ

ចំនួននេះមានការកើនឡើង២៥២.៥៣% ធៀបនឹងឆ្នាំមុន ក្នុងនោះភ្ញៀវជាតិមានការកើនឡើង ២៥៣.២៨%។ ដោយឡែកភ្ញៀវអន្តរជាតិមានតែ ៦១នាក់កើនឡើង៩០.៦៣% ខណៈឆ្នាំ២០២០មានភ្ញៀវទេសចរសរុបចំនួន ៦,៩៧៧នាក់តែប៉ុណ្ណោះ។

លោក ង៉ែត ពិទូ បន្តថា មានកត្តា៤យ៉ាងដែលចំនួនភ្ញៀវមានការកើនឡើង៖

* ទី១៖ បណ្តាលមកពីប្រទេសកម្ពុជាបើកដំណើរការឲ្យភ្ញៀវទេសចរណ៍ធ្វើដំណើរចល័តបានពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតក្នុងប្រទេស,

* ទី២៖ ផ្ទៃមេឃស្រលះល្អ បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិធ្វើដំណើរកម្សាន្តនៅតាមតំបន់រមណីដ្ឋាននានានៅក្នុងខេត្ត,

* ទី៣៖ សន្តិសុខ,សុវត្ថិភាពមានភាពល្អប្រសើរ

* ទី៤៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ពីទីរួមខេត្តទៅតាមតំបន់រមណីដ្ឋានមានលក្ខណៈងាយស្រួល។

លោកប្រធានមន្ទីរទេសចរណ៍រូបនេះ បញ្ជាក់ឲ្យដឹងទៀតថា ដោយមានកិច្ចសហការល្អជាមួយកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រៀបចំការពារសន្តិសុខ, សុវត្ថិភាពជូនភ្ញៀវជាតិ-អន្តរជាតិស្នាក់នៅសណ្ឋាគារ, ផ្ទះសំណាក់ប្រកបភាពកក់ក្តៅ។

ជាងនេះទៅទៀត ភ្ញៀវទេសចរជាតិ-អន្តរជាតិក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាថែរក្សាអនាម័យ សម្អាតបរិស្ថាន បានល្អជាប់ជាប្រចាំដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាតត្បាតជំងឺកូវីដ-១៩ បើទោះបីជំងឺកាចសាហាវនេះមានការថមថយក្នុងប្រទេសយើងក៏ដោយ៕

ហេង វុធ្ធី

Freshnews/Khmertimes

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤