Trending now

ផ្លែគូលេនរបស់វៀតណាមលក់ក្នុងតម្លៃ ៥៣ លានដុង / គីឡូក្រាមនៅអូស្ត្រាលី

11:00 | 24/06/2021 ហេង វុធ្ធី

យុគសម័យ - នៅក្នុងការដេញថ្លៃពិសេសមួយនៅទីក្រុងភើត (Perth) នៃភាគខាងលិចអូស្ត្រាលី ផ្លែគូលេនស្រស់ ១ គីឡូក្រាមដែលនាំចូលពីប្រទេសវៀតណាមបានលក់ក្នុងតម្លៃ ៣,០០០ ដូល្លារអូស្ត្រាលី (ស្មើរនឹងប្រហែល ៥៣ លានដុង) ។

ជាលើដំបូង ផ្លែគូលេនដែលបិទតែមបញ្ជាក់ពីប្រភពដើមទំនិញបាននាំចេញទៅទីផ្សារបារាំង ជាលើដំបូង ផ្លែគូលេនដែលបិទតែមបញ្ជាក់ពីប្រភពដើមបាននាំចេញទៅទីផ្សារបារាំង
ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី ផ្លែគូលេនដ៏ស្រស់របស់វៀតណាមដណ្តើមបានទីផ្សារកូកូស៊ីម៉ា និងសិង្ហបុរី
ផ្លែគូលេនរបស់វៀតណាមលក់ក្នុងតម្លៃ ៥៣ លានដុង / គីឡូក្រាមនៅអូស្ត្រាលី
ផ្លែគូលេនរបស់វៀតណាមលក់ក្នុងតម្លៃ ៥៣ លានដុង / គីឡូក្រាមនៅអូស្ត្រាលី

នេះជាព្រឹត្តិការណ៍នៃពិធីបើកសប្តាហ៍ផ្លែគូលេនវៀតណាមដែលត្រូវបានរៀបចំឡើងដោយ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្ត្រាលី។ ចំនួនផ្លែគូលេនសម្រាប់ដេញថ្លៃត្រូវបានជ្រើសរើសពីកញ្ចប់ទំនិញផ្លែគូលេនស្រស់ចំនួន ១៧ តោនដែលទើបតែចូលចតនិងចែកចាយនៅភាគខាងលិចអូស្ត្រាលី។

ការដេញថ្លៃលើកនេះ (នៅផ្សារទំនើប MCQ ថ្ងៃទី ១៩ ខែមិថុនា) បានទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនយ៉ាងច្រើន។ មនុស្សជាច្រើនបានបញ្ចេញមតិថាផ្លែលែគូលេនស្រស់របស់វៀតណាមនៅឆ្នាំនេះមានរូបរាងដ៏គួរអោយទាក់ទាញនិងមានគុណភាពខ្ពស់បើប្រៀបធៀបនឹងឆ្នាំមុនៗ។

ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំអូស្រ្តាលីលោក Nguyen Phu Hoa បាននិយាយថារាល់ចំណូលដែលទទួលបានពីការដេញថ្លៃនេះនឹងត្រូវបានស្ថាប័នពាណិជ្ជកម្ម រួមជាមួយក្រុមហ៊ុននាំ 4waysfresh ផ្តេរទៅកាន់ប្រទេសវៀតណាមដើម្បីជួយឧបត្ថម្ភដល់កុមារនៅតំបន់ដែលកំពុងដាំដុះផ្លែគូលេន។

គួរបញ្ជាក់ថា ដោយមានវត្តមាននៅលើទីផ្សារអូស្រ្តាលីតាំងពីឆ្នាំ ២០១៥ ផ្លែគូលេនស្រស់របស់វៀតណាមកាន់តែមានការពេញនិយមពីសំណាក់អតិថិជនក្នុងស្រុក។ នៅឆ្នាំ ២០២០ បរិមាណផ្លែគូលេនស្រស់ដែលនាំចេញទៅអូស្ត្រាលីនឹងកើនឡើងដល់ ៨០ តោន ហើយគេរំពឹងថានឹងឡើងដល់ជាង ១០០ តោននៅឆ្នាំ ២០២១ ផងដែរ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា