Trending now

ពិធីប្រគល់អាវពោង ដើម្បីឧបត្ថម្ភដល់ប្រជានេសាទក្រីក្រនៅខេត្ត Khanh Hoa

10:11 | 21/11/2021

យុគសម័យ - នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅឃុំ Van Hung ស្រុក Van Ninh (ខេត្ត Khanh Hoa) អតីតប្រធានរដ្ឋ លោក Truong Tan Sang និងកាកបាទក្រហមវៀតណាមបានរៀបចំពីធី​ប្រគល់​អាវពោង​ចំនួន ២០០ ក្នុង​ចំណោម​អំណោយ ១០០០ អាវ ដើម្បីឧបត្ថម្ភដល់ប្រជានេសាទក្រីក្រ លើខ្សែបន្ទាត់ក្រីក្រ ដែលមានស្ថានភាពលំបាក ក្នុងខេត្ត Khanh Hoa ។

មនោសញ្ចេនារបស់ប្រជាជនខេត្ត Khanh Hoa បានលៃទុកចំពោះជនបរទេស មនោសញ្ចេនារបស់ប្រជាជនខេត្ត Khanh Hoa បានលៃទុកចំពោះជនបរទេស
សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa ប្រគល់អំណោយចំនួន ៨០កញ្ចប់ដល់ពលរដ្ឋរុស្ស៊ីដែលជួបការលំបាក សម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Khanh Hoa ប្រគល់អំណោយចំនួន ៨០កញ្ចប់ដល់ពលរដ្ឋរុស្ស៊ីដែលជួបការលំបាក
ពិធីប្រគល់អាវពោង ដើម្បីឧបត្ថម្ភដល់ប្រជានេសាទក្រីក្រនៅខេត្ត Khanh Hoa
អតីតប្រធានរដ្ឋ លោក Truong Tan Sang ប្រគល់អាវពោងពហុប្រើប្រាស់ដល់ប្រជានេសាទនៅស្រុក Van Ninh ខេត្ត Khanh Hoa នាថ្ងៃទី១៨ ខែវិច្ឆិកា។ (រូបថត៖ Phan Sau/VNA)

ខេត្ត Khanh Hoa គឺជាមូលដ្ឋានចុងក្រោយក្នុងចំណោមខេត្តនិងទីក្រុង ស្ថិត​នៅតំបន់ភាគកណ្តាល​ចំនួន 12 ដែលបានទទួលអាវពោងនៅឆ្នាំ 2021 ដែល​ឧបត្ថម្ភដោយអតីតប្រធានរដ្ឋ លោក Truong Tan Sang ជាមួយនឹងចំនួនអាវពោងសរុប 15.000 ដែលមានតម្លៃជាង 20 ពាន់លានដុង។

ខេត្ត ទីក្រុង Thanh Hoa Nghe An, Ha Tinh, Quang Binh, Quang Tri, Thua Thien-Hue, Da Nang, Quang Nam និង Khanh Hoa មូលដ្ឋាននិមួយៗ ទទួលបាន 1,000 ឈុត ខេត្ត Quang Ngai និង ខេត្ត Phu Yen ខេត្តនីមួយៗ ទទួល​បាន 1,6០០ ឈុត ខេត្ត Binh Dinh ទទួលបាន 1,800 ឈុត ហើយមាន 1,000 ឈុតបាន​ប្រគល់​ដល់​ស្រុកកោះ Truong Sa នៃខេត្ត Khanh Hoa។

កម្មវិធី​ប្រគល់​អាវពោង បាន​រៀបចំឡើង គ្នុង​រយៈពេល​ចាប់ពី​​ថ្ងៃ​ទី ១៤ ដល់ ១៨ ខែ​វិច្ឆិកា៕

vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី